A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 2 February 2015

The CPP's congress reaffirms supports for Hun Sen's leadership [Everything the CPP does is about supporting Hun Sen's powers] មហាសន្និបាត​CPPប្រកាសគាំទ្រសមិទ្ធផល​ក្រោម​​ការ​ដឹកនាំរបស់​លោក​ ហ៊ុន សែន​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃអាទិត្យ ទី1 កុម្ភៈ 2015, 

រួបភាពពីគេហទំព័ររបស់គណបក្ស​ប្រជាជនកម្ពុជា
មហាសន្និបាត​វិសាមញ្ញរបស់​គណបក្ស​ប្រជាជន​កម្ពុជាដែល​ត្រូវ​បាន​ធ្វើ​ឡើង​រយៈ​ពេល​៣​ថ្ងៃចាប់​ពី​ថ្ងៃ​ទី​៣០​ខែ​មករាដល់​ថ្ងៃ​ទី​០១​ខែ​កុម្ភៈ បាន​​ប្រកាស​គាំទ្រ​ពេញទំហឹង​ដល់​ការ​ដឹកនាំ​​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន ក្នុង​នីតិកាល​ទី​៥នេះ និង​ការ​ដឹកនាំ​ជាង​៣០ឆ្នាំ​មក​នេះ។​​​
មហាសន្និបាតវិសាមញ្ញដែល​មាន​វត្តមាន​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ជា​ប្រធាន​ស្តី​ទីជំនួស​លោក​ ជា ស៊ីម ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​ចូល​រួម​ពី​សមាជិក សមាជិកា​នៃ​គណៈ​កម្មការ​ធិការ​កណ្តាល មន្រ្តីគណ​បក្ស​ជា​សមាជិក សមាជិកានៃ​រដ្ឋសភា ព្រឹទ្ធសភា រាជ​រដ្ឋាភិបាល អនុរដ្ឋលេខាធិការ មន្រ្តីជាន់ខ្ពស់ និង​​តំណាង​មកពី​គណៈកម្មាការធិការ​គណបក្ស​គ្រប់​គ្រង​ក្រសួង​ ស្ថាប័ន រាជធានី ខេត្ត ​ក្រុង ​ស្រុក ខណ្ឌ​សរុប​ចំនួន​១៣៥៩រូប។
សេចក្តី​សម្រេច​របស់​មហាសន្និបាត​ចេញផ្សាយ​ភ្លាម​ៗ​បន្ទាប់​ពី​មហាសន្និបាត​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ  ​ឲ្យ​​ដឹងថាមហាសន្និបាត​បាន​សម្រេច​​៩​ចំណុច ដែល​ក្នុង​នោះ​មហាសន្និបាតបា​នប្រកាស​​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាលនីតិកា​ល​ទី​៥ ​ក្រោម​​ការ​ដឹនាំ​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ក្នុង​ការ​អនុវត្ត​កម្មវិធីនបាយោបាយ​ និងយុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់​កាល​ទី​៣ ដែល​ទទួលបា​នជោគ​ជ័យ​ក្នុង​ឆ្នាំ​ដំបូង​នេះ។ សេចក្តីសម្រេច​បន្ត​ថាក្រោម​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន សន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និង​សណ្តាប់​ធ្នាប់​សង្គម ត្រូវ​បាន​រក្សា​យ៉ាង​រឹង​មាំធ្វើ​ឲ្យ​ប្រជា​ជន​កម្ពុជា​រស់​នៅ​យ៉ាង​សុខ​ដុម​រមនា។ សេចក្តីសម្រេច​បញ្ជាក់​បន្ថែម​ថា​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​សិទ្ធិ​សេរីភាពរបស់​ប្រជា​ពលរដ្ឋ​កាន់​តែ​ត្រូវ​បាន​លើក​កម្ពស់។

ចំណែក​សេដ្ឋកិច្ច​មាន​កំណើន​ក្នុង​រង្វង់​៧​ភាគរយ ដោយ​មាន​អតិផរណា​ក្នុង​កម្រិត​៣,៤​ភាគរយ​ប៉ុណ្ណោះ។​ជីវភាព​​សេដ្ឋកិច្ច​សង្គម​របស់​ប្រជាជន​កាន់​តែ​ប្រសើរ​ឡើង ដោយ​អត្រា​នៃ​ភាព​ក្រីក្រ​ត្រូវ​បាន​កាត់​បន្ថយ​មក​នៅ​ក្រោម​១៨ភាគរយ។​ ប្រាក់​បៀវត្សរ៍​អប្បបរមាប្រចាំខែ​របស់​មន្រ្តីរាជ​ការ​ និង​កង​កម្លាំង​ប្រដាប់អាវុធ​ត្រូវ​បាន​បង្កើន​ថែម​ទៀត ហើយ​នឹង​កើន​ឡើង​ជាង​១លាន​​រៀលនៅ​ឆ្នាំ​២០១៨។ ប្រាក់ឈ្នួល​របស់​កម្មករ និយោជិត​តាម​រោងចក្រ​សហគ្រាស ក៏​ត្រូវ​បាន​ដំឡើង​ជា​បន្ត​បន្តាប់ ហើយ​នឹង​កើន​ឡើង​ដល់​១៦០​ដុល្លារ​យ៉ាង​តិច​ក្នុង​ឆ្នាំ​២០១៨។
មហាសន្និបាត​ក៏​បាន​ជំរុញ​ខ្លាំង​ដំណើរ​​​ការ​កែ​ទម្រង់​ដ៏ទូលំទូលាយ និង​ស៊ីជម្រៅ​ដែល​ត្រូវ​បាន​អនុវត្ត និង​កំពុង​​អនុវត្ត​ប្រកប​ដោយ​ផ្លែ​ផ្កា ដោយ​កំណត់​ថា​កំណែ​ទម្រង់​គឺ​ជា​ការងារ​ដ៏​មាន​សារសំខាន់​បំផុត​សម្រាប់​អាយុជីវិត​របស់​ជាតិ និង​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា។ មហា​សន្និបាតបាន​​ណែ​នាំ​ដល់​សមាជិក​គណបក្ស​គ្រប់ថ្នាក់ និង​មន្រ្តីគណបក្ស​គ្រប់​រូប ​ត្រូវ​ក្តាប់​ជាប់​គោល​ការណ៍​នៃ​កំណែ​ទម្រ​ង់​ដែល​បាន​លើក​ឡើង​​ក្នុង​​មហាសន្និបាត​ ហើយ​ចូលរួម​អនុវត្ត​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត និង​ដំណើ​រ​ការ​កាន់​តែ​លឿន និង​កាន់​តែ​មាន​ប្រសិទ្ធ​ភាព។​
មហា​សន្និបាត​ក៏​បាន​ពិនិត្យ​វាយ​តម្លៃ​យ៉ាង​ល្អិត​ល្អន់​ចំពោះ​ការងារ​បោះឆ្នោតរបស់​គណបក្ស​ ទាំងចំណុចខ្លាំង ចំណុច​ខ្សោយ​ ដោយ​បាន​ដក​ស្រង់​មេរៀន​ពិសោធន៍​មួយ​ចំនួន ព្រម​​ទាំង​បានកំណត់​ទិសដៅ​ភារកិច្ច​សំខាន់ៗ សំដៅ​ត្រៀម​លក្ខណៈឲ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​ធានា​រក្សា​ប្រៀប​ឈ្នះ​ និង​បង្កើន​ប្រៀបឈ្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ពេល​បោះឆ្នោត​នា​ពេលខាងមុខទៀត។ មហាសន្និបាត​ក៏បាន​ជំរុញ​យ៉ាង​សកម្មនូវ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​ប្រជាជ​នកម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ ឲ្យ​ទទួលបា​ន​លទ្ធផល​ពេញលេញគ្រប់​ជ្រុង​ជ្រោយ​​ ដើម្បី​​ឆ្លើយ​តប​នឹង​បំណង​ប្រាថ្នា​របស់​ប្រជាជន។
សេចក្តី​សម្រេច​បន្ត​ថា​«ក្នុង​ស្មារតីនេះ គណបក្ស​ប្រជាជនកម្ពុជា គាំទ្រ​ចំពោះ​ដំណើរ​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​ ដែល​បាន​និង​កំពុង​ប្រព្រឹត្ត​ទៅនេះ សំដៅ​ធានា​ឲ្យ​ការ​បោះឆ្នោត​បន្តបន្ទាប់​ទៀត​មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ ​ឡើង​ដោយ​ខិត​ខំ​បន្ត​ដោះ​ស្រាយ​រាល់​បញ្ហា​ដែល​នៅ​សេសសល់​ តាមរយៈ​ការ​ពង្រីកវប្បធម៌​នៃ​ការ​សន្ទនា​គ្នា ដោយ​ឈរ​លើ​មូល​ដ្ឋាន​គោរព​ឧត្តម​ប្រយោជន៍ជាតិ និង​ប្រជា​ជន​ គោលការណ៍​នៃ​លទ្ធិប្រជាធពិតេយ្យ និង​នីតិរដ្ឋ។ វប្ប​ធម៌​នៃ​ការ​សន្ទនា​នេះ គប្បី​បាន​ពង្រីកនៅគ្រប់​កម្រិត​រហូត​ដល់​មូលដ្ឋាន»។​
ក្នុង​មហាសន្និបាតនេះ គណបក្ស​ប្រជាជន​កម្ពុជាក៏​បាន​អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ​ និង​មជ្ឈ​ដ្ឋាន​​​នានា​ក្នុង​សង្គម ធ្វើ​ការ​សហប្រតិបត្តិការ​ និង​រួម​កម្លាំង​គ្នា​​ដោះ​ស្រាយ​បញ្ហា​នានា​របស់​ជាតិ ហើយ​ចៀស​​វា​ង​ការ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ជា​សាធារណៈ ឬ​សកម្មភាព​ណា ដែល​ពុំផ្តល់​ប្រយោជន៍​ដល់​ការ​ពង្រឹង​សាមគ្គីភាព​ និង​ស្ថិរភាព​សង្គម។
មហាសន្និបាតបាន​បោះឆ្នោត​ជ្រើស​រើស​សមា​ជិក​​គណបក្សកម្មាធិការ​កណ្តាល​ចំនួន​៣០៦រូប។ សេចក្តីសម្រេច​​បញ្ជាក់ថា​«ក្នុង​ស្មារតីនេះ និង​ក្នុង​ទិសដៅ​ធានានូវ​និរន្តរភាពនៃ​បុព្វ​ហេតុ​របស់​គណបក្ស​ មហាសន្និបាតបាន​សម្រេច​កែ​សម្រួល​រចនា​សម្ព័ន្ធ​នៃ​គណៈ​​កម្មាធិការកណ្តាលពីចំនួន​២៦៨រូបដល់​៥៤៥រូប ដោយ​បាន​លុបឈ្មោះ​សមាជិក​គណៈ​កម្មាធិ​ការកណ្តាល​​ដែល​ទទួល​មរណភាព​២៧រូប បញ្ចេញ​ពីគណបក្ស​១​រូប​ លា​លែង​ដោយ​មូល​ហេតុ​សុខភាព ១រូប និង​​បោះឆ្នោត​ជ្រើស​រើស​សមាជិក​គណបក្សកម្មាធិការ​កណ្តាល​៣០៦រូប ស្រប​តាម​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃ​​ក្នុង​របស់​គណបក្ស ដើម្បី​បង្កើន​ការ​ដឹកនាំ​នៅ​គ្រប់​រចនាសម្ព័ន្ធ​របស់​គណបក្ស​ក្នុង​សភា​ព​ការណ៍ថ្មី​ជាពិសេស​​បង្កើន​បិរមាណ​មន្រ្តី​សកម្ម វ័យ​ក្មេង និង​ស្រ្តី»។​
ប្រធាន​កិត្តិយស​របស់គណបក្ស​ប្រជាជន​កម្ពុជា ហេង​ សំរិន​ បាន​អាន​សន្ទរកថានៅ​ក្នុង​​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេថាចូលដល់​នីតិកាល​ទី៥នៃ​រដ្ឋសភា ​គណបក្ស​ប្រជាជន​កម្ពុជាត្រូវ​ឋិត​នៅក្នុង​បរិបទ​នយោបាយ​ថ្មី​មួយ ព្រោះថាថ្វីបើ​គណបក្ស​យើង​នៅ​ទទួល​បានកា​រគាំទ្រ​ពី​ប្រជាពលរដ្ឋដោយ​សំឡេង​ភាគច្រើន​ដាច់ខាត តែ​គណបក្ស​បាន​ថយ​អាសនៈ​មួយចំនួន​ ហើយ​​អាសនៈ​គណបក្សប្រឆាំងមានការ​កើនឡើង​។ លោក​ ហេង សំរិន បាន​បញ្ជាក់ថា​«ប្រការនេះ តម្រូវ​ឲ្យ​យើង​ត្រូវ​សិក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​អំពី​មូលហេតុ ដែល​នាំ​ឲ្យ​កើតមាន​ស្ថានភាព​ដូច្នេះ ទន្ទឹមនឹង​ការវាយតម្លៃ​ឲ្យ​បាន​ម៉ត់ចត់​ពី​ចំណុចខ្លាំង ចំណុចខ្សោយ និង​មេរៀន​ពិសោធន៍​ថ្មីៗ របស់​គណបក្ស សំដៅ​ជំរុញ​ការធ្វើកំណែទម្រង់​ឲ្យ​បាន​ខ្លាំងក្លា​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។ គណបក្ស​យើង ត្រូវតែ​ប្តូរផ្តាច់ ដើម្បី​ធ្វើ​ការងារ​នេះ ហើយ​ជាក់ស្តែង​យើង​បាន​ធ្វើជា​បន្តបន្ទាប់​រួចមក​ហើយ  ហើយក៏​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​ផងដែរ​»៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

1 comment:

Anonymous said...

Whom DARE not to support Hun Sen members from the CPP. You are going to dead meat or homeless.