A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 11 February 2015

The Federation of Intellectual Students calls on Prime Minister Hun Sen resign to make way for younger generation by following the example of East Timorese PM សហព័ន្ធ​និស្សិត​បញ្ញវន្ដ​កម្ពុជា​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន លាលែង​ពី​តំណែង​តាម​គំរូ​នាយក​រដ្ឋមន្ត្រី​ទីម័រ​​

Read the how the East Timorese PM resigns here.


ដោយ៖​ ឡេង ចាន់រតនា​ | ថ្ងៃអង្គារ ទី10 កុម្ភៈ 2015, 

​សហព័ន្ធ​និស្សិត​បញ្ញវន្ដ​កម្ពុជា​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន យក​គំរូ​តាមអតីត​​នាយករដ្ឋមន្ត្រី​ទី​ម័រ គឺ​គួរ​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ដ្រី ដើម្បី​ផ្ដល់​ឱកាស​ដល់​អ្នកជំនាន់ក្រោយ​អាច​ចូលរួម​ដឹកនាំ​ប្រទេស​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត ។​
​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​សហព័ន្ធ​និស្សិត​បញ្ញវន្ដ​កម្ពុជា​ចេញ​ផ្សាយ​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ លើកឡើងថា លោក Xanana Gusmao ដែល​ទើបបាន​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​ទី​ម័រ​កាលពី​ពេល​ថ្មីៗ​នេះ ទើបតែ​កាន់អំណាច​ជា​នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​ទីម័​របាន​ប្រមាណ​ជា​១០​ឆ្នាំ​ប៉ុណ្ណោះ នៅ​តិចជាង​លោក ហ៊ុន សែន ឆ្ងាយ​ដែល​បាន​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ហើយ​មកដល់ពេលនេះ ។​
​សេចក្ដីថ្លែងការណ៍​ដដេល​នេះ​បន្ត​ទៀត​ថា ការលាលែង​ពី​តំណែង​របស់​លោក Xanana Gusmao បង្ហាញថា លោក​គឺជា​មេដឹកនាំ​មួយរូប​ដែល​មាន​ភាព​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ជោគវាសនា និង​អនាគត​របស់​ប្រទេស​ទី​ម័រ និង​ជា​វីរភាព​និង​កា្លយ​ជា​គំរូដ៏​ល្អ​សម្រាប់មេ​ដឹកនាំ​ប្រទេស​ដទៃៗ​ទៀត​នៅក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​ទាំងមូល ។ 
​នាយក​ប្រតិបត្តិ​នៃ​សហព័ន្ធ​និស្សិត​បញ្ញវន្ដ​កម្ពុជា​លោក ទិ​ប ទាវ មានប្រសាសន៍ថា នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​ទាំង​ពីរ​កើតឡើង​ស្រដៀង​គ្នា គឺ​តាមរយៈ​ការដណ្ដើម និង​រំដោះ​ប្រទេស​ដូចគ្នា ។ លោក​បន្តថា មហិច្ឆតា​របស់​មនុស្ស​គ្មាន​ព្រំដែន​មិន​ចេះ​ចប់​ទេ ប៉ុន្ដែ​អ្វី​ដែល​ល្អ​នោះ​គឺ​ទុក​ឱកាស​ឲ្យ​អ្នកជំនាន់ក្រោយ ដើម្បី​ដឹកនាំ​ប្រទេស​វិញ​ម្ដង ។​
​លោក ទិ​ប ទាវ មានប្រសាសន៍ថា « នាយករដ្ឋមន្ដ្រី​យើង​សព្វថ្ងៃ​លោក ហ៊ុន សែន គួរតែ​គិត​ដែរ​ត្រង់ចំណុច​ដែល​គាត់​ក្ដោប​ក្បាប់​អំណាច​របស់​គាត់ ប្រសិនបើ​គាត់​គិតថា ទុក​ឱកាស​នេះ​ដល់​អ្នកជំនាន់ក្រោយ​... គាត់​គួរតែបញ្ឈប់​ការ​កាន់អំណាច​របស់​គាត់​គឺ​ការ​លា​តំណែង​» ។​

​អ្នកនាំពាក្យ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន មានប្រសាសន៍ថា ការលើកឡើង​របស់​ស​ហ​ព័ន្ធ​និស្សិត​បញ្ញវន្ដ​នោះ​គឺជា​សិទ្ធិ​សេរីភាព​របស់​ពួកគេ ព្រោះ​ប្រទេស​កម្ពុជា​គឺជា​នីតិរដ្ឋ​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដូច្នេះ​ប្រជាពលរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ទាំងអស់​មាន​សិទ្ធ​សេរីភាព​ក្នុង​ការបញ្ចេញមតិ​បាន​គ្រប់ៗ​គ្នា ។​
​លោក សុខ ឥសាន បន្ដទៀតថា ប្រទេស​កម្ពុជា​មានច្បាប់​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​ដែល​កំណត់​ថា នាយករដ្ឋមន្ដ្រី​កើតចេញពី​ការបោះឆ្នោត​៥​ឆ្នាំ​ម្ដង ។ លោក​ថា ការអំពាវនាវ​ឲ្យ​លាលែង​ពី​តំណែង​នេះ​មិនមែន​អាស្រ័យ​លើ​សេចក្ដីថ្លែងការណ៍​របស់​សហព័ន្ធ​និស្សិត​បញ្ញវន្ដ​នោះទេ គឺ​សម្រេច​ទៅលើ​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ  ។​
​លោក សុខ ឥសាន មានប្រសាសន៍ថា « អាហ្នឹង​ជា​រឿង​របស់​លោក Xanana Gusmao រឿង​ទីម័​រខាង​កើតជា​រឿង​រប​ស់​ទី​ម័រ រឿង​របស់​ប្រទេស​កម្ពុជា​មាន​អធិបតេយ្យភាព ឯករាជ្យភាព​ដោយឡែក​ពីគ្នា យក​មក​ប្រៀបធៀប​ម៉េច​បាន ឃើញ​គេ​ងាប់​ងាប់​ជាមួយ​គេ​ម៉េច​បាន អាហ្នឹង​បើ​និយាយ​តាម​ពិត​» ។​
​គួរបញ្ជាក់​ថា អតីត​នាយករដ្ឋមន្ត្រី​ប្រទេស​ទី​ម័រ លោក Xanana Gusmao ដែល​មាន​វ័យ​៦៨​ឆ្នាំ បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ដោយ​លោក​អះអាង​ថា​វា​ជា​ពេល​សមល្មម​ដែល​ត្រូវ​ទុក​ឱកាស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ មាន​លទុ្ធ​ភាព​ចូលរួមចំណែកក​សាង និង​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​ប្រទេស​ជាតិ​មាតុភូមិ ។ លោក Xanana Gusmao  ជា​មេដឹកនាំ​បដិវត្តន៍​ប្រជាជន ទាមទារ​ឯករាជ្យ​ពី​អាណានិគម​ឥណ្ឌូនេស៊ី​នៅ​ឆ្នាំ​១៩៩៩ ដែល​ក្នុង​បុព្វហេតុ​នេះ លោក​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៧​ឆ្នាំ ។ លោក​បាន​ក្លាយ​ជា​ប្រធានាធិបតី​ដំបូង​នៅ​ឆ្នាំ​២០០២ ហើយ​នៅ​ឆ្នាំ​២០០៧ លោក​ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី ៕
​សូម​សរសេរ​មក​លោក ឡេង ចាន់​រតនា តាមរយៈ cjlengchanratana@gmail.com

4 comments:

Anonymous said...

ច្បាស់ជាអត់ប្រយោជន៍ហើយ ព្រោះ ហ៊ុន សែន មិនអាចគិចចេញពីអុងលើងបានដាច់ខាត គ្រាន់តែអុងលើងថាជួយមើលកូនចៅគេផង ឃើញទេបានប៉ុន្មានថ្ងៃ ដោះលែងយួនទៅហើយ ខំតែគិតថាគ្រាន់ តែពិតទៅគ្រាន់តែចំពោះខ្មែរតែប៉ុណ្ណោះ ហា​ហា​សម្លរម្ជួយួន វាឆ្ងាញ់អីម្លេះទេ អ្នកណាថាមិនឆ្ងាញ់គឺកុនធំហើយ។

Anonymous said...

Dear Khmers,

Let's stop wasting our time and
resources dealing with Hun Sen.

To solve Khmer problems, prosecute
Hanoi's key leaders.

Anonymous said...

You call yourself a federation intellectual. !..are you a Ceo or president of any companies. ..i guess you are nothing more than ultra idiot jobless. Aren't you. ?. Your neighboring just commit suicide why don't you ask your father to suicide too.

Anonymous said...

11 February 2015 8:54 pm

Thlang Nass Ah KMIKE Euy !!