A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 8 February 2015

​The Federation of Intellectuals and Students says the planned inspection of Samakki Raingsey Pagoda violates laws and religious institutions [after it was accused of creating a "secessionist" region] សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​ថា ​ការចុះពិនិត្យ​វត្ត​សាមគ្គី​រង្សី​គឺ​រំលោភ​លើ​ច្បាប់និង​ស្ថាប័ន​ព្រះសង្ឃ​​

ដោយ៖​ ណាត សុភាព​ | ថ្ងៃសៅរ៍ ទី7 កុម្ភៈ 2015, 

វត្ត​សាមគ្គី​រង្សី នាពេលកន្លងមក (រូបភាពពីបណ្តាញសង្គម)
​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ហៅ​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញដែល​គ្រោង​ចុះ​ត្រួតពិនិត្យ​វត្ត​សាមគ្គី​រង្សី​នៅ​ថ្ងៃ​១០ ​ខែ​កុម្ភៈ​ ខាង​មុខ​នេះ ជា​ការរំលោភ​លើ​ច្បាប់រដ្ឋធម្មនុញ្ញ និង​ស្ថាប័ន​ព្រះសង្ឃ​ធ្ងន់ធ្ងរ ​។​
គម្រោង​ចុះ​ត្រួតពិនិត្យ​វត្ត​សាមគ្គី​រង្សី ស្ថិត​នៅ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​នេះធ្វើឡើង​បន្ទាប់​ពី​មាន​ព្រះសង្ឃ​មួយអង្គ​សុគត​ក្នុង​ជម្លោះ​រវាង​ព្រះសង្ឃ​នឹង​ព្រះសង្ឃកាលពី​វេលា​ម៉ោង​៨​និង ២០​នាទី​ព្រឹក ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៥​ ។​
​តាម​សេចក្តីថ្លែងការណ៍​របស់​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ដែល​VOD ទទួលបាន​នៅ​ថ្ងៃ​សៅរ៍​នេះ​ឲ្យដឹងថា សាលា​រាជធានី​ភ្នំពេញ​គ្រោង​ចុះ​ត្រួតពិនិត្យ​វត្ត​សាមគ្គី​រង្សី​នៅ​ថ្ងៃ​ទី​១០​កុម្ភះ ​ខាង​មុខ​នេះ ជា​ទង្វើ​អាក្រក់​មួយដែល​មិន​ផ្តល់​តម្លៃ​ឲ្យ​ព្រះពុទ្ធសាសនានិង​ជា​ចេតនា​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​ធ្វើឡើងដើម្បី​បង្ហាញ​ពី​ការ​ស្តាប់​តាម​បញ្ជា​របស់​ប្រទេស​វៀតណាមព្រោះ​វត្ត​នេះគឺជា​វត្ត​សម្រាប់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោមនិង​ខ្មែរ​កម្ពុជា​ក្រោមភៀស​ព្រះកាយ ឬ​ភៀសខ្លួនពី​ការធ្វើ​បុក​ទុក្ខ​ម្នេញ​របស់​រដ្ឋាភិបាល​វៀត​ណា​មមក​ស្នាក់នៅ​វត្ត​មួយ​នេះ ​។​

​សេចក្តីថ្លែងការណ៍​ក៏​អំពាវនាវ​ទៅ​សាលា​រាជធានី​ភ្នំពេញក៏​ដូច​ជា​រដ្ឋាភិបាល​លោក ហ៊ុន សែន ពិចារណា​ឡើងវិញ​ចំពោះ​ទង្វើ​របស់​ខ្លួនដែល​កំពុង​បម្រើ​បរទេសដោយ​មិន​បាន​បម្រើ​ផលប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ខ្មែរនិង​កំពុង​ជាន់ឈ្លី​ព្រះពុទ្ធសាសនា​ ។​
សូមជម្រាបថា វត្ដ​សាមគ្គី​រង្សី​ជា​កន្លែង​សម្រាប់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​គង់និង​ពលរដ្ឋ​ខ្មែរ សិស្ស និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​ស្នាក់នៅ​បន្ត​ការសិក្សានឹងមាន​អ្នកខ្លះ​ទៀត​រត់គេច​ពី​ការ​តាម​ខ្លួន​ពី​អាជ្ញាធរ​វៀតណាមដោយសារ​ពួកគេ​ធ្លាប់​រិះគន់​រឿង​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ជាដើម ​។ ម្យ៉ាងទៀត វត្ត​នេះធ្លាប់​ផ្តល់​កន្លែង​សម្រាប់​ឲ្យ​អ្នក​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្ត​នានា​ស្នាក់នៅដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគេ​ ។ 
ដោយឡែក នៅ​ដើមឆ្នាំ​២០១៥​នេះសាលា​រាជធានី​ភ្នំពេញ សហការណ៍​ជាមួយ​មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា អាជ្ញាធរ​ខណ្ឌ កង​ប្រដាប់អាវុធ ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​វត្ត​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​ដែរដោយ​លើក​ហេតុផល​ថា ចុះ​ស្រង់​ស្ថិតិ​ព្រះសង្ឃនិង​រៀបចំ​សណ្តាប់ធ្នាប់​នៅក្នុង​វត្ត​ ។ តែ​សង្គម​ស៊ីវិល​ថា ការចុះ​ត្រួតពិនិត្យ​នោះ​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយដើម្បី​ដាក់​សម្ពាធ​លើ​ព្រះសង្ឃ​ខ្លះដែលផ្តល់​ជំរក​ឲ្យ​អ្នក​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្ត​ស្នាក់នៅដើម្បី​តវ៉ា​ទាមទារ​លំនៅឋាននិង​ដីធ្លី​ពួកគេ​ ៕ ​
សរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

2 comments:

Anonymous said...

Since when have the ruling party ever been held accountable for breaking the laws of the country. The impunity is as thick as blood.

Anonymous said...

Dear Khmers,

Let's stop wasting our time and
efforts dealing with Hun Sen.

To solve Khmer problems, prosecute
Hanoi's key leaders.