A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 18 February 2015

The Interior Ministry refuse to extend the visa for the Areng Valley environmentalist, Mr. Alex Gonzalez-Davidson ក្រសួង​មហាផ្ទៃ​បដិសេធ​សំណើ​សុំ​បន្ត​ទិដ្ឋាការ​ឲ្យ​សកម្មជន​ការពារ​តំបន់​អារ៉ែង​ជនជាតិ​អេស្ប៉ាញ

អេឡិចហ្សង់ដ្រូ ៦២០
លោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ប្រធាន​ចលនា​មាតា​ធម្មជាតិ (Alejandro Gonzalez Davidson) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
 RFA
ក្រសួង​មហាផ្ទៃ បដិសេធ​សំណើ​របស់ លោក សម រង្ស៊ី ដែល​ស្នើសុំ​ឲ្យ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ជនជាតិ​អេស្ប៉ាញ បន្ត​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ក្រសួង​តម្រូវ​ឲ្យ លោក អាឡិកហ្សង់ដ្រូ ចាក​ចេញ​ពី​ប្រទេស​កម្ពុជា សិន ទើប​អាច​ផ្តល់​ទិដ្ឋាការ​ជា​ថ្មី​បាន។ ប៉ុន្តែ លោក សម រង្ស៊ី ព្រួយ​បារម្ភ​ថា ក្រសួង​មហាផ្ទៃ នឹង​មិន​យល់​ព្រម​ផ្តល់​ទិដ្ឋាការ​ជា​ថ្មី​ជូន លោក អាឡិកហ្សង់ដ្រូ ទេ ខណៈ​ដែល​តម្រូវ​ឲ្យ​ចេញ​ក្រៅ​ស្រុក​ដូច្នេះ។
ឆ្លើយ​តប​នឹង​លិខិត​ផ្លូវ​ការ​របស់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង និង​ជា​ប្រធាន​ក្រុម​មតិ​ភាគ​តិច​នៅ​ក្នុង​រដ្ឋសភា ដែល​មាន​ឋានៈ​ស្មើ​នឹង​នាយក​រដ្ឋមន្ត្រី​នោះ ក្រសួង​មហាផ្ទៃ នៅ​តែ​មិន​ព្រម​បន្ត​ទិដ្ឋាការ​ឲ្យ​ប្រធាន​ចលនា​មាតា​ធម្មជាតិ ដើម្បី​ស្នាក់នៅ​បន្ត​ស្រប​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា ដដែល។ ក្រសួង​មហាផ្ទៃ ត្រឹម​តែ​បន្ធូរបន្ថយ​ការ​ចោទ​ប្រកាន់​ខ្លះៗ​ដែល​រួម​មាន មិន​បញ្ចូល​ឈ្មោះ លោក អាឡិក ក្នុង​បញ្ជី​ខ្មៅ ហើយ​ក៏​មិន​ប្រើ​ពាក្យ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា ដែរ។
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ថា ជា​គោលការណ៍​តម្រូវ​ឲ្យ លោក អាឡិក ត្រូវ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា មួយ​រយៈ​សិន ទើប​អាច​ផ្តល់​ទិដ្ឋាការ​ថ្មី​បាន។ លោក ខៀវ សុភ័គ បញ្ជាក់​ថា ការ​បន្ត​ទិដ្ឋាការ​ជាង ១០​ឆ្នាំ​កន្លង គឺ​លោក អាឡិក មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​លោក​ត្រូវ​ចេញ​ពី​ប្រទេស​កម្ពុជា សិន ទើប​អាច​ទទួល​ទិដ្ឋាការ​ថ្មី​បាន៖ «ឲ្យ​គាត់​ថយ​មួយ​រយៈ​សិន ទើប​អាច​សុំ​ទិដ្ឋាការ​ថ្មី​បាន»

នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ចុង​សប្ដាហ៍​នេះ ទិដ្ឋាការ​របស់ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ប្រធាន​ចលនា​មាតា​ធម្មជាតិ ជា​ជនជាតិ​អេស្ប៉ាញ នឹង​ត្រូវ​ផុត​កំណត់។ ការ​សម្រេច​មិន​បន្ត​ទិដ្ឋាការ​របស់​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ ចំ​ពេល​ដែល​អភិបាល​ខេត្ត​កោះកុង លោក ប៊ុន លើត រាយការណ៍​មក​ក្រសួង​មហាផ្ទៃ ថា លោក អាឡិក តែងតែ​រារាំង​ការ​ចុះ​សិក្សា​របស់​ក្រុម​ជំនាញ​នៅ​តំបន់​អារ៉ែង។
ស្រដៀង​គ្នា​នេះ​ដែរ កាល​ពី​ពេល​ថ្មីៗ​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន និយាយ​ថា នឹង​បណ្ដេញ លោក អាឡិក ចេញ​ពី​ប្រទេស​កម្ពុជា។
លោក សម រង្ស៊ី សម្ដែង​ការ​ព្រួយ​បារម្ភ​ថា នៅ​ពេល លោក អាឡិក ចាក​ចេញ​ពី​ប្រទេស​កម្ពុជា រួច​ហើយ គឺ​អាច​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​ចូល​ប្រទេស​កម្ពុជា វិញ។ ក្នុង​នាម​ជា​ប្រធាន​ក្រុម​ភាគ​តិច​នៅ​ក្នុង​សភា លោក សម រង្ស៊ី និយាយ​ថា ទោះ​ការ​ស្នើសុំ​តាម​រយៈ​លិខិត​មួយ​នេះ​មិន​បាន​ដូច​បំណង​ក្តី ប៉ុន្តែ​លោក​ថា នេះ​ជា​អ្វី​ដែល​លោក​ត្រូវ​ធ្វើ ហើយ​រំពឹង​ថា ភាគី​ម្ខាង​ទៀត​នឹង​ថ្លឹងថ្លែង​រឿង​នេះ​ម្តង​ទៀត៖ «គាត់ (អាឡិក) មិន​មាន​ទោស​អ្វី​ដែល​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទេ។ ខ្ញុំ​បាន​បំពេញ​ភារកិច្ច​របស់​ខ្ញុំ​ហើយ ឥឡូវ​នេះ​គឺ​ត្រូវ​ភាគី​មួយ​ទៀត​គេ​យក​ទៅ​គិត​ទៅ»
លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា នៅ​ពេល លោក សម រង្ស៊ី ផ្ញើ​លិខិត​មក​ក្រសួង​មហាផ្ទៃ គឺ​ចំ​ពេល លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កំពុង​បំពេញ​ភារកិច្ច​នៅ​ក្រៅ​ប្រទេស។ លោក ខៀវ សុភ័គ បន្ត​ថា លោក សម រង្ស៊ី មិន​ត្រូវ​មាន​រំពឹង​ខ្ពស់​ទៅ​លើ​ជន​បរទេស​ក្នុង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ​ពេក​ទេ ព្រោះ​ប្រជាជន​កម្ពុជា រាប់​លាន​នាក់ ក៏​គេ​ស្រឡាញ់ និង​អាច​ការពារ​ធនធាន​ធម្មជាតិ​បាន​ដែរ។
កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ លោក សម រង្ស៊ី បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន លោក ស ខេង ដើម្បី​អន្តរាគមន៍​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍ បន្ត​ផ្ដល់​ទិដ្ឋាការ​ជូន លោក អាឡិក ដើម្បី​មាន​សិទ្ធិ​ស្នាក់នៅ​ប្រទេស​កម្ពុជា ត​ទៅ​ទៀត។
លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ ផ្តល់​ចម្លើយ​ណា​មួយ គឺ​ត្រូវ​មាន​លាយលក្ខណ៍​អក្សរ​ជា​ផ្លូវ​ការ ទើប​លោក​ព្រម​ទទួល​យក។ ជន​បរទេស​រូប​នេះ នៅ​តែ​ទទូច​ចង់​បន្ត​ស្នាក់នៅ​ប្រទេស​កម្ពុជា ដោយ​ការ​បន្ត​ទិដ្ឋាការ​មិន​បាច់​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។ ប៉ុន្តែ លោក​ថា ប្រសិន​សមត្ថកិច្ច​បង្ខំ​លោក​ឲ្យ​ចាក​ចេញ​ពី​កម្ពុជា ដោយ​ហិង្សា លោក​មិន​អាច​ប្រឆាំង​បាន​ឡើយ៖ «បើ​គេ​បង្ខំ យើង​គ្មាន​ជម្រើស​ក្រៅ​ពី​ចេញ​ទេ។ ប៉ុន្តែ អាឡិក នៅ​ទីណា​ក៏​បេះដូង​នៅ​ប្រទេស​កម្ពុជា ដដែល​ទេ»
លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន គឺ​ជា​ជន​បរទេស​ល្បី​ឈ្មោះ​មួយ​រូប​ក្នុង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ​តំបន់​អារ៉ែង ខេត្ត​កោះកុង ខណៈ​ដែល​ក្រុមហ៊ុន​មួយ​របស់​ប្រទេស​ចិន ឈ្មោះ ស៊ីណូ ហាយដ្រូ (Sino Hydro) មាន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ទីនោះ និង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ពិចារណា​ថា​គួរ​អភិរក្ស ឬ​ក៏​អភិវឌ្ឍ​តំបន់​នេះ ត្បិត​អី​ទីតាំង​នេះ​មាន​ធនធាន​ធម្មជាតិ​កម្រ និង​ជា​កន្លែង​រស់នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច។
ដូច​គ្នា​នេះ​ដែរ អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​ពីរ គឺ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) និង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ចេញ​សេចក្តី​ថ្លែងការណ៍​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​និរទេស​ជន​បរទេស​ដែល​ការពារ​ធនធាន​ធម្មជាតិ​មួយ​នេះ។
ក្រៅ​ពី​ប្រតិកម្ម​នានា​ទាមទារ​ក្រសួង​មហាផ្ទៃ បន្ត​ទិដ្ឋាការ​ឲ្យ លោក អាឡិក លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ លោក​នឹង​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ និង​ប្រធាន​រដ្ឋសភា ដើម្បី​ធ្វើ​អន្តរាគមន៍​ឲ្យ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ប្រធាន​ចលនា​មាតា​ធម្មជាតិ អាច​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​បន្ត​ទៀត។ លោក កឹម សុខា ថ្លែង​ទៀត​ថា រដ្ឋាភិបាល​គួរ​តែ​បណ្ដេញ​អ្នក​បំផ្លាញ​ព្រៃ​ឈើ​ចេញ​ពី​ប្រទេស។ រីឯ លោក អាឡិក ជា​ជន​បរទេស​មួយ​រូប​ដែល​គួរ​តែ​អនុញ្ញាត​ឲ្យ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​រួម​គ្នា​ជាមួយ​ពលរដ្ឋ​ខ្មែរ​ការពារ​ធនធាន​ធម្មជាតិ

2 comments:

Anonymous said...

Alex Gonzales គឺជាមនុស្សម្នាក់ដ៏ល្អ គាត់មិនមែនជាជនកម្ពុជាទេ តែ គាត់ស្រឡាញ់ព្រព្រឹក្សារបស់ជនជាតិខ្មែរ ជាងជនជាតិខ្មែរយើងស្រឡាញ់ ទឹកដីរបស់យើង គួរអោយខ្មាស់អៀនជនបរទេសជាទីបំផុត ជនជាតិខ្លួនឯង មិនមើលឃើញនូវសេចក្ដីដ៏ល្លពីជាតិសាសន៏ដ៏ទៃ អ្វីដែលគេខំជួយស្រោច ស្រង់បែជារករឿងយកមូលហេតុបណ្ដេញគេចេញ យើងក៏ដឺងជាមុននូវ ល្បិចកលខ្មៅក្រខ្វក់នៃជនអន្តពាល CPP ការចាកចេញនៃលោកALEX គឺវាមិនអោយចូលស្រុកខ្មែរវិញឡើយ នេះជាគោលបំណងរបស់ពួកវា ។

Anonymous said...

Cambodian is An upside down state,this is where criminals set free and victims imprisoned.
I would like to urge all Cambodian,especially youth,to turn up at the airport in thousands,to express the feeling about the unjust/shamefull of our true friend Alex G.Davidson's eviction.

Alex's case is every Cambodian and every world citizen case.

We are honoured to have a true friend like Alex and mother earth needs him.

Please organise a demonstration,it is your right and it is you life.

Stop living in upside down world,free ourselves.

True Khmer