A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 5 February 2015

The mayor of Lowell gives a letter of appreciation to Prince Sisowath Thomico អភិបាល​ក្រុង​ឡូវែល​ផ្ដល់​លិខិត​សរសើរ​ដល់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ

Watch the video of the event here.
ធម្មិកោ ៦២០
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ (ឆ្វេង​ទី​២) ក្នុង​ពិធី​ទទួល​ប័ណ្ណ​សរសើរ "កូនសោ​ប្រជាធិបតេយ្យ" នៅ​រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ ២០១៥។
Photo Supplied
អភិបាល​ក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាសាឈូសេត (Massachusetts) លោក រ៉ដនី អ៊ីលៀត (Rodney Elliott) បាន​ផ្ដល់​លិខិត​សរសើរ ឬ​ហៅ​ថា កូនសោ​ប្រជាធិបតេយ្យ​ទៅ​ឲ្យ​បេក្ខជន​តំណាងរាស្ត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ។
ពិធី​នោះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ នៅ​សាលាក្រុង​ឡូវែល ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​មន្ត្រី​សាលាក្រុង និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​នាក់​ទៀត។ លិខិត​សរសើរ​នោះ​បញ្ជាក់​ថា កូនសោ​ប្រជាធិបតេយ្យ​នេះ ផ្ដល់​ឲ្យ​ព្រះអង្គម្ចាស់​ដោយសារ​ព្រះអង្គ​ខិតខំ​បម្រើ​ការងារ​សម្រាប់​ប្រទេស​ជាតិ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ថា ព្រះអង្គ​ទទួល​លិខិត​សរសើរ​ជំនួស​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា។ ព្រះអង្គ​ប្ដេជ្ញា​នឹង​បន្ត​ធ្វើ​ការងារ​បម្រើ​ប្រទេស​ជាតិ​ទៅ​មុខ​ទៀត ក្រោយ​ពេល​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​ការ​តស៊ូ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «ខ្ញុំ​សូម​ទទួល​រង្វាន់​ហ្នឹង​ក្នុង​នាម​ខ្មែរ​រាប់​ពាន់​នាក់​ដែល​ធ្វើការ​តស៊ូ​លះបង់ ហើយ​ទទួល​ការ​ធ្វើ​បាប​គាប​សង្កត់​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ការពារ​សិទ្ធិ​សេរីភាព លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌​នៅ​ក្នុង​កម្ពុជា ជាពិសេស​ព្រះសង្ឃ សមាជិក​សហជីព សកម្មជន​ដីធ្លី​ទាំង​អស់​ដែល​រងគ្រោះ និង​ចាប់​ដាក់​គុក»
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ យាង​មក​សហរដ្ឋអាមេរិក កាល​ពី​ចុង​ខែ​មករា ដើម្បី​ពន្យល់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ពី​ការវិវឌ្ឍន៍​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៃ​ការ​ចូល​រួម​ដំណើរ​ការ​រដ្ឋ​សភា និង​ការ​ចាប់​ផ្ដើម​ឡើង​នៃ​វប្បធម៌​សន្ទនា​គ្នា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។ ព្រះអង្គ​គ្រោង​យាង​ទៅ​កម្ពុជា​វិញ នៅ​ខែ​មីនា ឆ្នាំ​២០១៥ ខាង​មុខ​នេះ៕

No comments: