A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 19 February 2015

The opposition CNRP lost two senior officials in two months time ជាង​មួយខែ​គណបក្ស​សង្គ្រោះ​ជាតិ​បាត់បង់​មន្ត្រីជាន់ខ្ពស់​ពីររូប

(ចុះ​ផ្សាយ​នៅ​ថ្ងៃ    18-02-2015,) |  ដោយ ធឿន បញ្ញាឬទិ្ធ



ចាប់តាំងពី​ចុងខែ​ធ្នូ ឆ្នាំ ២០១៤ មក គណបក្ស​សង្គ្រោះ​ជាតិ បាន​បាត់បង់​មន្ត្រីជាន់ខ្ពស់​របស់ខ្លួន​ចំនួន  ២ រូប គឺ​លោក ស្រី ឡាក់ សុភាព សមាជិក​គណៈកម្មាធិកា​រ​នាយក និង​លោក វ៉ាន សំអឿន តំណាងរាស្ត្រ​គណបក្ស​នេះ ។ អ្នកវិភាគ​នយោបាយ​ក​ម្ពុ​ជា យល់ឃើញថា គណបក្សប្រឆាំង​កំពុង​បែកបាក់​ផ្ទៃក្នុង​បក្ស ទើប​បណ្ដាល​ឲ្យ​មាន​សមាជិក​ក្នុង​បក្ស​ចាកចេញ។ ហើយ​ការចាកចេញ​នេះ ក៏​ដោយសារ​មេដឹកនាំ​បក្ស​មិនបាន​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​ក្នុង​បក្ស។ 
ត្រឹមតែ​រយៈពេល១ ខែ ១៣ ថ្ងៃ​តែ​ប៉ុ​ណោះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ២រូប​បាន​ចាក​ចេញពី​គណបក្ស ក្នុងនោះ​មាន​មន្ត្រី​ម្នាក់ ត្រូវ​បក្ស​ជា​អ្នក​បណ្តេញចេញ និង​មួយ​រួប​ទៀត​ចាកចេញ​ដោយ​ខ្លួនឯង។  អ្នកស្រី ឡាក់ សុភាព អតីត​ជំនួយការ​ផ្ទាល់​លោក កឹម សុខា និង​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​បក្ស ជា​មន្ត្រី​ដែល​បក្ស​បណ្តេញចេញ កាលពី​ថ្ងៃទី ៣០ ធ្នូ ឆ្នាំ ២០១៤ ក្រោម​ហេតុផល​ថា អ្នកស្រី​ចោទប្រកាន់​លោក កឹម សុខា និង​លោក សម រង្ស៊ី ថា ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ភស្តុតាង។ ចំណែក​លោក វ៉ាន សំ​អឿន ទើបតែ​ចាក​ចេញពី​បក្ស និង​លា​ពី​តំណែង​តំណាងរាស្ត្រ​ដោយ​ចិត្ត​ឯង កាលពី​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៥ ទៅ​ចូល​ជាមួយ​បក្ស​កាន់អំណាច ដោយ​សំអាងថា ក្នុងពេល​រូបលោក​ធ្វើ​តំណាងរាស្ត្រ​មណ្ឌល​កំពត​របស់​គណ​បក្សប្រឆាំង លោក​គ្មាន​ឱកាស​បម្រើ​ប្រទេសជាតិ​តាម​ឆន្ទៈ និង​បទពិសោធន៍​របស់ខ្លួន ។


ចំពោះ​ករណី​អ្នកស្រី ឡាក់ សុភាព លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ ពីព្រោះ​អ្នកស្រី មិនបាន​ប្រកាស​សុំ​ជ្រោក​កោណ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ តែ​ចំពោះ​ការលាលែង​របស់លោក វ៉ាន សំអឿន វិញ លោក ហ៊ុន សែន មិន​បង្អង់​យូរ​ក្នុងការ​ថ្លែង​ការពារ​លោក​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​រូបនេះ ឆ្លើយតប​នឹង​ការចោទប្រកាន់​មន្ត្រី​បក្សប្រឆាំង​មួយចំនួន​ថា លោក វ៉ាន សំអឿន លក់ខ្លួន​ឲ្យ​គណបក្សកាន់អំណាច​នោះទេ ។លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​មិនបាន​ប្រើ​លុយ​ទិញ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក វ៉ាន សំអឿន ឲ្យ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទាល់តែសោះ។ លោក ថែមទាំង​ចាត់ទុក​ការចោទប្រកាន់​របស់​ម​ន្ត្រី​បក្សប្រឆាំង​ទៅលើ​លោក វ៉ាន សំអឿន ថា ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​ទិញ​នោះ ជាការ​លាប​ពណ៌​បង្ខូច​កិត្តិយស​លោក វ៉ាន សំអឿន ។

លោក ហ៊ុន សែន បានបញ្ជាក់​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សកលវិទ្យា​ល័យ​ធនធានមនុស្ស​កាលពី​ថ្ងៃ​អង្គារ ទី ១៧ ខែកុម្ភៈ​យ៉ាងនេះ​ថា៖ « មនុស្ស​មិនមែន​ទំនិញ​ទេ ។ ក្បាលមនុស្ស​អី ក៏​ថោក​ម្លេះ ឲ្យ​ទិញស្រួលៗនោះ ខ្ញុំ​មិន​សំបូរ​លុយ​ទេ ។ ហើយ​មនុស្ស​ម្នាក់​ទិញ​ធ្វើ​អ្វី បើ​គណបក្ស​ប្រជាជន​កម្ពុជា មាន​បណ្ឌិត​មិន​ខ្វះ​នោះ ។ សូមមេត្តា​កុំ​លាប​ពណ៌ ។ ពេល​គេ​លែង​គាំទ្រ ចាត់ទុក​គេ​ជា​ឈើពុក សាច់​ស្អុយ» ។   

ដោយឡែក​សម្រាប់​ការបាត់បង់​មន្ត្រី​គណៈកម្មាធិការ​នាយក និង​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ លោក សុខ ទូច អ្នកវិភាគ​នយោបាយ មើលឃើញថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែមាន​បញ្ហា​ផ្ទៃក្នុង​បក្ស ។ លោក​ថា កន្លងមក​គោលការណ៍​បែប​លទ្ធិប្រជាធិបតេយ្យ​របស់​គណបក្សប្រឆាំង​នោះ បានតែ​បង្ហាញ​ប្រាប់​គេ​ទេ តែ​បក្ស​នេះ​មិនបាន​អនុវត្ត​នោះឡើយ ពោលគឺ​គណបក្ស​នេះ​នៅតែ​ដឹកនាំ​បែប​កុម្មុយនីស្ដ ដោយ​យកសំដី​មេដឹកនាំ​ជាធំ ដែល​បណ្ដា​ឲ្យ​មាន​ភាពមិន​ចុះសម្រុង​ក្នុង​បក្ស។ 

អ្នកវិភាគ​រូបនេះ  បញ្ជាក់​ដូច្នេះ​ថា៖« គណបក្ស​នេះ​មាន​បញ្ហា​ផ្ទៃក្នុង​បក្ស ហើយ​ទំនងជា​មន្ត្រី​ដែល​ចាកចេញ​នោះ មើលឃើញថា​បក្ស​អត់​មាន​គោលការណ៍​អ្វី​ថ្មី​សម្រាប់​គាត់។ ព្រោះ​គោលការណ៍​គណបក្សប្រឆាំង​តាម​លទ្ធិប្រជាធិបតេយ្យ​នោះ​គឺ​នៅលើ​តែ​ការប្រកាស តែ​ការអនុវត្ត​ជាក់ស្ដែង គណបក្ស​នេះ​យកសំដី​មេដឹកនាំ​ជាធំ ដែល​ធ្វើ​ឲ្យ​មាន​ការមិន​ពេញចិត្ត​ពីស​ហការី ។ ម្យ៉ាងទៀត បក្ស​នេះ ចេញពី​បក្ស​ពីរ គឺ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដែល​អាចធ្វើ​ឲ្យ​មន្ត្រី​មកពីផ្សេងៗគ្នា មិនទាន់​ធ្វើការ​ចុះសម្រុង​គ្នា »។លោក សុខ ទូច វាយតម្លៃថា បើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ដោះស្រាយ​បញ្ហា​ឲ្យ​ទាន់ពេល​ទេនោះ  គណបក្សប្រឆាំង​មួយ​នេះ​នឹង​ប្រឈម​ភាពផុយស្រួយ​ជាង​គណបក្ស​ប្រជាជន​កម្ពុជា​ទៅទៀត៕

No comments: