A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 7 February 2015

The ruling CPP says the inclusion of senior military officers into its party Central Committee is not illegal [Yes, it is illegal because the constitution says the armed forces are neutral!] CPP ថា​ការ​បញ្ចូល​មន្ត្រី​កង​ប្រដាប់អាវុធ​ដើម្បី​កែ​ទម្រង់​បក្ស​មិន​ខុស​ច្បាប់​ទេ​​

ដោយ៖​ ណាត សុភាព​ | ថ្ងៃសៅរ៍ ទី7 កុម្ភៈ 2015, 

លោក ប៊ិន ឈិន ប្រធាន​ក្រុមការងារ​កំណែ​ទម្រង់កា​រ​បោះឆ្នោត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា
​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា អះអាងថា ការដាក់បញ្ចូល​កង​ប្រដាប់​អាវុធ​ទៅ​ក្នុង​បក្ស​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ថ្មី​មិន​ខុស​ច្បាប់​ទេ លើកលែង​តែ​កង​ប្រដាប់​អាវុធ​នោះ​រៀបចំ​សាខា​បក្សនិង​ប្រជុំ​នៅក្នុង​អង្គភាព ​។​
ប្រធាន​ក្រុមការងារ​កំណែ​ទម្រង់កា​រ​បោះឆ្នោត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​លោក ប៊ិន ឈិន ថ្លែង​ប្រាប់​អ្នក​សា​ព័ត៌មាន​នៅ​វិមាន​រដ្ឋ​សភា​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា នៅក្នុង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​មាត្រា​១៥ គ្រាន់តែ​ហាម​មិន​ឲ្យ​កង​ប្រដាប់អាវុធ យោធា នគរបាល​ធ្វើ​សកម្មភាព​គាំទ្រឬ​ប្រឆាំង​គណបក្សនយោបាយ​ណាមួយ​ ។ តែ​លោក​ថា កង​ប្រដាប់អាវុធ​ដែល​ដាក់​បញ្ចូល​នៅ​ក្នុង​សមាជិក​គណៈកម្មាធិការ​កណ្តាល​ថ្មីគ្រាន់តែ​ជា​ថ្នាក់ដឹកនាំ​របស់​គណបក្សហើយ​កង​ប្រដាប់អាវុធ​នោះ​ធ្វើ​ជីវភាព​ជាមួយ​ស្រុកនិង​ភូមិដោយសារ​ពួកគេ​នៅទីណាគេ​ធ្វើ​ជីវភាព​បក្ស​នៅ​តំបន់​នោះ ​។​
​ប្រធាន​ក្រុមការងារ​កំណែ​ទម្រង់កា​រ​បោះឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក គួ​យ ប៊ុន​រឿន មានប្រសាសន៍ថា កង​ប្រដាប់អាវុធ​អាច​ចូល​ជា​សមាជិក​របស់​គណបក្ស​នយោបាយនិង​បោះឆ្នោត​ឲ្យ​គណបក្ស​ដែល​ខ្លួន​គាំទ្រ​បានតែ​កង​ប្រដាប់​អាវុធ​ទាំងនោះ​មិន​អាច​ចេញ​ឃោសនា​គាំទ្រឬ​ប្រឆាំងគណបក្សនយោបាយ​ណាមួយ​បានឡើយ​ ។ 

​នាយក​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​ហៅ​កាត់​ថា និច​ហ្វ្រិ​ច លោក ហង្ស ពុទ្ធា យល់ថា កង​ប្រដាប់អាវុធនិង​មន្ត្រីរាជការ​គួរតែ​ផាត់​ចេញ​ពី​តួនាទី​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ថ្មី​របស់​គណបក្ស​នយោបាយ ព្រោះ​អ្នក​ទាំងនោះ​ជា​បុគ្គល​ឯករាជ្យការពារ​ផលប្រយោជន៍​ជាតិ ​។ លោក​បារម្ភ​ថា ចំពោះ​យុត្តិធម៌​សង្គមប្រសិន​ជា​មន្ត្រី​ប្រដាប់អាវុធ​សុទ្ធតែ​ជា​សមាជិក​បក្ស​កាន់អំណាចហើយ​ថ្ងៃ​ណាមួយអ្នកនយោបាយប្រើ​ទស្សនៈ​ក្នុង​ការដោះស្រាយ​ដោយ​ការបង្ក្រាបឬ​ដោយ​វិធី​តុលាការនោះ ​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់ប្រសិនបើ​អនុវត្ត​មិនបាន​ល្អ​នូវ​ការគោរព​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ ។​
​កាលពី​ថ្ងៃ​ទី​០១ ​ខែ​កុម្ភៈ  ឆ្នាំ​២០១៥ មហាសន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បានសម្រេច​បន្ថែម​សមាជិក​ថ្មី​៣០៦​រូប  បន្ថែម​លើ​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ដែល​មាន​ជាង​២៦០​រូប ដើម្បី​បំពេញ​តម្រូវការ​ជាក់ស្តែងនិង​ធានា​ប្រសិទ្ធភាព​ការងារ​ ។ ក្នុងចំណោម​៣០៦​រូបនោះ​មាន​កង​ប្រដាប់អាវុធ​យ៉ាងតិច​៨០​រូប ដែល​ត្រូវបាន​ដាក់បញ្ចូល​រួមមាន លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ  និង​លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​ដឹកនាំ​ការបង្ក្រាប​ក្រុមបាតុកម្ម​កន្លងមក និង​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ។ លោក ហ៊ុយ ពិសិដ្ឋ ជា​អតីត​មេបញ្ជាការ​និង​លោក ហ៊ីង ប៊ុន​ហៀ​ង ជា​មេបញ្ជាការ​អង្គរក្ស លោក ហ៊ុន សែន  លោក ម៉ក់ ជី​តូ ទើប​ឡើង​ជា​អគ្គស្នងការ​រង​នគរបាលជាតិ និង​លោក គៀត ច័ន្ទ​ថា​រិទ្ធ ជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ។ លោក ទា វិញ មេបញ្ជាការ​កងទ័ពជើងទឹក និង​លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ និង​លោក ស្រី ឌឹ​ក ជា​មេបញ្ជាការ​ប្រចាំ​ភូមិភាគ​៤​តំបន់​ប្រាសាទ​ព្រះវិហារ​ជាដើម ៕ ​
សរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

2 comments:

Anonymous said...

Devil want to change everything because they want to kill more khmer people or send them all or outside jobs,because they're not be able to create jobs for their own population,Hun sen don't want to step down if he lost for next election,the way they can do destroy him and his families as well as Sadam Hussen.

RealKhmer said...

This guy is so ignorant, he can not distinguish between "Legal" and Illegal".

From the street corner authorities to the top elite authorities, they are absolutely have no accountability and none what so ever responsibility and transparency. I never see any people in any country in this global world, even the poorest country in any country in African continent.

Why is it happens in Khmer?

It is a continuity of curse for our country and people that endless until the extinction of our people?

Why are our people so senseless from one generation to another?

Why our society condone violence?

Why our people continue to benighted from generation to the next?

Why aren't our ever sincerely united together and withstand the foreign enemy?

What do we all need to do to change the horrific perception of our people?

Our country in so innocent.

Our people that reflect our motherland.