A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 19 February 2015

The son-in-law of ex-Khmer Rouge Foreign Minister Ieng Sary died of a broken neck from a car accident កូន​ប្រសា អៀង សារី បាន​បាក់​ក​ស្លាប់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍



Former Khmer Rouge Foreign Minister Ieng Sary.

ប៉ៃលិនៈ មន្ត្រី​នគរបាល​មូលដ្ឋាន​ម្នាក់​បាន​ឲ្យ​ដឹង​ថា កូន​ប្រសា​ប្រុស​របស់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​មួយ​រូប បាន​បាក់ក​ស្លាប់ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ម៉ូតូ ហើយ​ក្រឡាប់​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ដែល​គ្មាន​ទឹក​ដក់ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៥៧ ត្រង់​ចំណុច​ផ្លូវ​កោង ក្នុង ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។
លោក ជុំ វឿន នាយ​នគរបាល​ប៉ុស្តិ៍ ឃុំ​ស្ទឹង​កាច់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​មាន​ឈ្មោះ ប៊ុន លឹម អាយុ ៥៥​ឆ្នាំ ជា​ថៅកែ​ទឹកកក ស្នាក់​នៅ​ក្នុង ភូមិ​អូរ​តា​ប្រាង្គ សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ដែល​ត្រូវ​ជា​កូន​ប្រសា​លោក អៀង សារី អតីត​មេដឹកនាំ​ជាន់​ខ្ពស់​មួយ​រូប ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ខ្មែរ​ក្រហម បាន​បាក់ក​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កើត​ហេតុ ឯ​អ្នក​បើក​ម៉ូតូ​ម្នាក់​ឈ្មោះ ហ៊ុន សុផល ភេទ​ស្រី អាយុ ២២ ឆ្នាំ បាន​រង​របួស​ធ្ងន់។
តាម​សាក្សី​អះអាង​ប្រាប់​នគរបាល​ថា មុន​ពេល​កើត​ហេតុ គេ​ឃើញ​លោក ប៊ុន លឹម បើក​រថយន្ត​ម៉ាក​តូយ៉ូតា​មួយ​បាំង​កន្លះ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ថៃ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៥៧ ក្នុង​ល្បឿន​លឿន។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង បើកបរ​ដោយ​ឈ្មោះ ហ៊ុន សុផល ពី​ក្រោយ​ពេញ​ទំហឹង​ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​ជាច្រើន​ត្រឡប់​ធ្លាក់​ពី​ផ្លូវ​ជាតិ​ចូល​ប្រឡាយ​គ្មាន​ទឹក បណ្ដាល​ឲ្យ​អ្នក​បើក​បរ​រថយន្ត​ស្លាប់​ក្នុង​រថយន្ត រីឯ​អ្នក​បើក​បរ​ម៉ូតូ​រង​របួស​ជា​ទម្ងន់។
លោក​មេ​ប៉ុស្តិ៍​ស្ទឹង​កាច់ បន្ត​ថា សព​ជន​រង​គ្រោះ​ត្រូវ​ក្រុម គ្រួសារ​សាច់​ញាតិ​នាំ​យក​ទៅ​ធ្វើ​បុណ្យ ចំណែក​អ្នក​បើកបរ​ម៉ូតូ​ដែល​រង​របួស​ធ្ងន់​នោះ ត្រូវ​សមត្ថកិច្ច និង​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខេត្ត​បាត់ដំបង៕

3 comments:

Anonymous said...

Ah Ieng Sary was Ah Mer Yum Phubal !!

Anonymous said...

We don't need to know and we don't care.

Anonymous said...

Karma!!!!