A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 13 February 2015

The wife of actor Souk Sophea raised more than $2000 to give to the family of legendary singer Sin Sisamouth ភរិយា ស៊ុក សុភា អង្គាស​ប្រាក់​បាន​ជាង​២​ពាន់​ដុល្លារ​ជូន​គ្រួសារ​លោក ស៊ីន ស៊ី​សាមុត​​

ដោយ៖​ វង្ស សុម៉ាលីន​ | ថ្ងៃសុក្រ ទី13 កុម្ភៈ 2015, 

តំណាង​សប្បុរសជន​មួយ​រូប​ប្រគល់ថវិកា​ជូន​ភរិយាសព​លោក ស៊ីន ច័ន្ទ​ឆាយ៉ា និង​កូន​ប្រុស​ (រូបភាព៖ វង្ស សុម៉ាលីន)
​ថវិកា​ជាង​២០០០​ដុល្លារ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដែល​ថវិកា​នេះ​បានមក​ពី​ភរិយា​លោក ស៊ុក សុភា ផ្ទាល់ និង​ប្រាក់​បាន​ពី​ការ​រៃអង្គាស​ពី​សប្បុរសជន​នៅក្នុង និង​ក្រៅ​ប្រទេស​នានា ។​
​បន្ទាប់ពី​មាន​ការស្នើសុំ​ពី​អ្នកនាង​សារី​ន​ណា ភរិយា​តារា​សម្ដែង​ស៊ុក សុភា ភ្នាក់ងារ​សារព័ត៌មាន​VOD  ផ្នែក​កម្សាន្ត កាលពី​ថ្ងៃ​ទី​១២ ខែ​មករា  បាន​នាំយក​ថវិកា​ជាង​២០០០​ដុល្លារ​សហរដ្ឋអាមេរិក ទៅ​ជូន​ដល់​ក្រុមគ្រួសារ​របស់​លោក​ស៊ីន ស៊ី​សាមុត ដោយ​មាន​ការចូលរួម​ពី​សប្បុរសជន​មួយរូប និង​តារា​ចម្រៀង​កញ្ញា គង់ ច័ន្ទ​រដ្ឋា ដើម្បី​ធ្វើ​សាក្សី និង​ប្រគល់​ប្រាក់ ។​
​ថវិកា​ដែល​ត្រូវបាន​ប្រគល់ជូន​នោះ​មាន​ចំនួន​សរុប ២១៧០​ដុល្លារ​អូស្ត្រាលី ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​ជិត​១៧០០​ដុល្លារ​អាមេរិក និង​ប្រាក់​ដុល្លារ​ចំនួន​៣៤៥​ដុល្លារ ដែល​បាន​ពី​ការ​រៃអង្គាស​របស់​ភរិយា​លោក​ស៊ុក សុភា និង​ថវិកា​របស់​អ្នកនាង​ផ្ទាល់ ។ 

​ដើមចម​ដែល​នាំឲ្យ​មាន​កញ្ចប់​ថវិកា​នេះ គឺ​ដោយសារតែ​អ្នកនាង​សារី​ន​ណា ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី​បាន​ស្នើ​ឲ្យ​ភ្នាក់ងារ​VOD ជួយ​ទទួល​ថវិកា​ចំនួន​៥០០​ដុល្លារ​អូស្ត្រាលី យកទៅ​ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​របស់​លោក ស៊ីន ស៊ី​សាមុត បន្ទាប់ពី​លោក​ស៊ីន ច័ន្ទ​ឆាយ៉ា បាន​ចែក​ឋាន​ទៅ ។ បន្ថែម​ពីលើ​ថវិកា​ផ្ទាល់ខ្លួន អ្នកនាង​ក៏បាន​អំពាវនាវ​នៅលើ​Facebook  និង​បាន​កៀរគរ​មិត្តភក្តិ​ក្នុង​ប្រទេស​អូស្ត្រាលី  សហរដ្ឋអាមេរិក កាណាដា និង​នៅ​កម្ពុជា​ជាដើម  រហូត​ទទួលបាន​ជំនួយ​ជាង​២០០០​ដុល្លារ​សហរដ្ឋអាមេរិក និង​ឲ្យ​ភ្នាក់ងារ​VOD  យកទៅ​ប្រគល់ជូន​ដល់​កូនចៅ​លោក ស៊ីន ស៊ី​សាមុត​។
​អ្នកនាង​សារី​ណា​ឲ្យដឹងថា ទឹកប្រាក់​៥០០​ដុល្លារ​អូស្ត្រាលី​ដែល​អ្នក​នាង​ធ្វើ​ជា​អំណោយ​នោះ ជា​កាដូ​របស់​ស្វាមី​ដែល​បាន​ជូន​អ្នកនាង​សម្រាប់​ទិវា​នៃ​ក្ដី​ស្រឡាញ់ (Valentine’s day)  ប៉ុន្តែ​ដោយសារ​អ្នកនាង​មើលឃើញ​ទុក្ខលំបាក​របស់​គ្រួសារ​លោក ស៊ីន ស៊ី​សាមុត ទើប​សម្រេច​បង្វែរ​ចូល​បុណ្យ ដោយ​បាន​ប្រមែប្រមូល​ថវិកា​ពី​ប្រភព​ដែល​អ្នក​នាង​បាន​ស្គាល់ ដើម្បីឲ្យ​បាន​ប្រាក់​ជំនួយ​ច្រើន​នោះផង​។​
​អ្នកនាង​និយាយថា  «​ខ្ញុំ​គិតថា​កាដូ​Valentine’s day (​ទិវា​ក្ដី​ស្រឡាញ់​)​របស់​ប្ដី​ខ្ញុំ​ឆ្នាំនេះ ពិតជា​មាន​ន័យ​ណាស់ ព្រោះ​ដោយសារ​តែ​ខ្ញុំ​បាន​បង្វែរ​ចូល​បុណ្យ ទើប​ជំរុញ​ឲ្យ​ខ្ញុំ​កៀរគរ​បាន​ជំនួយ​បាន​ដល់​ជាង​២០០០​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ពួកគាត់ ។ ខ្ញុំ​ក៏​អរគុណ​ដល់​(​អ្នកយក​ព័ត៌មាន​)VOD  ផងដែរ ដែល​បាន​សហការ​ចាំ​ទទួល​ប្រាក់​ដែល​បាន​ផ្ញើ​ពី​កន្លែង​ផ្សេងគ្នា  និង​បាន​យក​ទៅ​ប្រគល់​ឲ្យ​គ្រួសារ​លោក​ស៊ីន ស៊ី​សាមុត ដោយ​បាន​ទាំង​បង្ហោះ​រូប​វីដេអូ​ឃ្លីប​ឲ្យ​ខ្ញុំ​បាន​ឃើញ​» ។​
​ជំនួយ​ដែល​បាន​ទទួល​មួយ​ភាគ​ធំ​បាន​ពី​សប្បុរសជន​នៅ​អូស្ត្រាលី  និង​មួយ​ភាគ​ទៀត​បាន​សប្បុរសជន​នៅ​សហរដ្ឋអាមេរិក កាណាដា និង​ប្រទេស​កម្ពុជា​។ អ្នកនាង​សារី​ន​ណា ជា​អ្នកចាត់ចែង​អំពាវនាវ​ទាំងអស់ ដោយ​ភ្នាក់ងារ​VOD  ជា​អ្នករ៉ាប់រង​ទទួល និង​ដើរ​ប្រមូល​ថវិកា​ទាំងនោះ រួច​ចាត់ចែង​យកទៅ​ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​លោក​ស៊ីន សាមុត ដល់​ផ្ទះ​ជួល​នៅ​ម្ដុំ​ទឹកល្អក់ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ។​
​អ្នកនាង​សារី​ន​ណា ក៏​បាន​សម្ដែង​ការ​អរគុណ​ដល់​មិត្តភក្តិ​បងប្អូន ដែល​បាន​រួមចំណែក​ផ្ដល់​ថវិកា  ជួយ​ដល់​ក្រុមគ្រួសារ​របស់​លោក​ស៊ីន ស៊ី​សាមុត តាម​ការអំពាវនាវរ​បស់​ខ្លួន​ផង​ដែរ  ។​
​ក្នុងចំណោម​ទឹកប្រាក់​ដែល​ភ្នាក់ងារ​VOD ទទួលបាន អ្នកនាង​បាន​ស្នើ​ឲ្យ​ប្រគល់​ជូន​អ្នកស្រី សម សាន្ត ភរិយា​សព​លោក ស៊ីន ច័ន្ទ​ឆាយ៉ា និង​កូន​ប្រុស​គឺ​លោក ស៊ីន សេដ្ឋា​កុល ចំនួន​២១៧០​ដុល្លារ​អូ​ស្រា​លី​ស្មើនឹង​ជិត​១៧០០​ដុល្លារ​អាមេរិក សម្រាប់​ទុក​ដោះស្រាយ​ជីវភាព បន្ទាប់ពី​លោក ស៊ីន ច័ន្ទ​ឆាយ៉ា កូនប្រុស​តែ​មួយ​របស់​លោក ស៊ីន ស៊ី​សាមុត ទទួលមរណភាព និង​ថវិកា​៣៤៥​ដុល្លារ​អាមេរិក​ទៀត ប្រគល់ជូន​លោក​យាយ ខា​វ ថង​ញឹក ភរិយា​របស់​លោក ស៊ីន ស៊ី​សាមុត ដែល​រស់នៅ​ខេត្ត​ស្ទឹងត្រែង ។​​លោក ស៊ីន សេដ្ឋា​កុល បាន​សម្ដែង​ការ​អរគុណ និង​ចាត់ទុកថា​នេះ​ជា​ការជួយ​សង្គ្រោះ​មួយ​ដ៏​ធំ  ក្នុង​កាលៈទេសៈ​ដែល​លោក និង​គ្រួសារ​ជួប​ទុក្ខ​ធ្ងន់ ព្រោះតែ​ស្ថាបនិក​គ្រួសារ​ដ៏​សំខាន់​ម្នាក់​បាន​ចែក​ឋាន​ទៅ ។ លោក​និយាយថា​ជំនួយ​ដែល​បាន​ផ្ដល់​ជូន​នេះ​មាន​ចំនួន​ច្រើន​ជាង​ជំនួយ​ដែល​លោក​ធ្លាប់​ទទួល​ចាប់តាំងពី​ឪពុក​គឺ លោក ស៊ីន ច័ន្ទ​ឆាយ៉ា ទទួលអនិច្ចកម្ម​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ដោយសារ​ជំងឺ​ខ្យល់គរ ឬ​គាំងបេះដូង ។​
​លោក ស៊ីន សេដ្ឋា​កុល សន្យា​ចាត់ចែង​ថវិកា​ជំនួយ ពង្រឹង​សមាគម​ស៊ីន ស៊ី​សាមុត បន្ត​ពី​ឪពុក  បន្ទាប់ពី​សមាគម​នេះ ក៏​មាន​រឿង​ភ័យ​បារម្ភ​ពី ព្រោះតែ​គ្មាន​ប្រាក់​សម្រាប់​ទប់​ថ្លៃឈ្នួល​ផ្ទះ និង​ត្រូវ​រ៉ាប់រង​ជាច្រើន​ទៀត ដើម្បី​បន្ត​ដំណើរ​ទៅមុខ ។ លោក​ថា លោក​ទទួលបាន​ចំណូល​ពី​របរ​បើក​វង្ស​តន្ត្រី និង​ចេញ​ច្រៀង​ផងដែរ បើ​ទោះ​ជា​មុខរបរ​នេះ ក៏​ទទួលបាន​ប្រាក់​ដោយ​ត្រ​ដាប​ត្រួស ព្រោះ​តែ​ខ្វះ​ដើមទុន​ពង្រីក​ឲ្យ​ល្អ ។ លោក​និយាយថា «​ផ្ទះ​ខ្ញុំ​ដែល​បើក​សមាគម​ស៊ីន ស៊ី​សាមុត ហ្នឹង មួយ​ខែ​តម្លៃ​៣៥០​ដុល្លារ ហើយ​ខ្ញុំ​គិតថា​វា​នឹង​ពិបាក បើ​រំពឹង​តែ​សិស្ស​មក​ហាត់​ច្រៀង និង​ហាត់ភ្លេង​ដូច​រាល់ថ្ងៃ តែ​ខ្ញុំ​នឹង​ប្រឹងប្រែង​មិន​ឲ្យ​សមាគម​នេះ​បិទទ្វារ​នោះទេ ព្រោះតែ​កេរ្តិ៍​របស់​ឪពុក​ខំ​បង្កើត​កាលពី​ឆ្នាំ​២០០៦»​ ៕
សូម​សរសរ​មក​លោក វង្ស សុម៉ាលីន តាម​រយៈ vongsomalin@yahoo.com

No comments: