A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 7 February 2015

Thong Sarath's parents released on bail ឪពុក​ម្ដាយ​ឧកញ៉ា ថោង សារ៉ាត់ ចេញ​ពី​ពន្ធនាគារ

ឪពុក​ម្ដាយ ថោង សារ៉ាត់ ៦២០
ឪពុក​ម្ដាយ​លោក​ឧកញ៉ា ថោង សារ៉ាត់ ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ការ​សាកសួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Brach Chev
ឪពុក​ម្តាយ​ឧកញ៉ា ថោង សារ៉ាត់ ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ហើយ កាល​ពី​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី​៧ ខែ​កុម្ភៈ នេះ។ ការ​ដោះលែង​នេះ បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុខលេង ចេញ​ដីកា​ឲ្យ​អ្នក​ទាំង​ពីរ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាល​​ពី​ម៉ោង​ជាង ៦​យប់​ថ្ងៃ​ទី​៦ កុម្ភៈ ដោយ​រក​ឃើ​ញ​ថា ពួកគេ​កំពុង​បញ្ហា​សុខភាព។ ក្រោយ​ចេញ​ពី​មន្ទីរ​ឃុំឃាំង អ្នក​ទាំង​ពីរ​បាន​ទៅ​ស្នាក់នៅ​បុរី​៩៩៩ នា​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ។
មេធាវី​ការពារ​ក្តី​គ្រួសារ​ឧកញ៉ា ថោង សារ៉ាត់ លោក ម៉ន កែវស៊ីវិន ឲ្យ​ដឹង​ថា ការណ៍​ដែល​ចៅក្រម​ដោះលែង​អ្នកស្រី កែវ សារី និង​លោក ថោង ចំរើន ដែល​ជា​ឪពុក​ម្ដាយ លោក ថោង សារ៉ាត់ នេះ ព្រោះ​រក​ឃើញ​ថា ថោង ចំរើន មាន​ជំងឺ​ច្រើន រួម​មាន ជំងឺ​ងងឹត​ភ្នែក ទឹក​នោម​ផ្អែម និង​រោគ​សរសៃប្រសាទ។ ចំណែក​អ្នកស្រី កែវ សារី ក៏​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ដែរ។
តុលាការ​សម្រេច​ឃុំ​ខ្លួន​ឪពុក​ម្ដាយ​លោក​ឧកញ៉ា ថោង សារ៉ាត់ នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ បន្ទាប់​ពី​សង្ស័យ​ថា អ្នក​ទាំង​ជាប់​ពាក់ព័ន្ធ​ការ​លាក់​ទុក​អាវុធ​ខុស​ច្បាប់។
លោក​មេធាវី ម៉ន កែវស៊ីវិន បញ្ជាក់​ថា ការ​ឃុំ​ខ្លួន​ឪពុក​ម្ដាយ​ឧកញ៉ា ថោង សារ៉ាត់ កន្លង​មក​គឺ​តុលាការ​ចោទ​ពី​បទ​គ្រប់គ្រង​អាវុធ​ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត។ លោក​បន្ថែម​ទៀត​ថា រាល់​សកម្មភាព ឬ​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​របស់​ឪពុក​ម្ដាយ​ឧកញ៉ា ថោង សារ៉ាត់ ត្រូវ​ជូន​ដំណឹង​មក​មេធាវី​ការពារ​ក្តី​ទាំង​បួន​នាក់​របស់​ខ្លួន ដើម្បី​ជូន​ដំណឹង​បន្ត​មក​តុលាការ៕

No comments: