A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 7 February 2015

Timorese PM: My 10 years as PM is long enough for me to step down [Hun Sen should learn from him] នាយករដ្ឋមន្ត្រីទី​ម័​រ​៖ រយៈពេល ​១០ឆ្នាំ ​នៃ​ការ​កាន់អំណាច​របស់ខ្ញុំ​គឺ​សមល្មម ដែល​ខ្ញុំ​ត្រូវ​ចាកចេញ​​

ប្រែសម្រួលដោយ៖​ នួន បូរិន​ | ថ្ងៃសុក្រ ទី6 កុម្ភៈ 2015, 


​នាយករដ្ឋមន្ត្រីប្រទេស​អេ​ស្តទី​ម័​រ​លោក Xanana Gusmao (រូបភាពពី Reuters)
​បិ​តា​ឯករាជ្យ​ជាតិ​នៃ ប្រទេសទី​ម័​រលោក Xanana Gusmao សម្រេច​លាលែង​ពី​តំណែង​ជានាយករដ្ឋមន្ត្រី  ដែល​លិខិត​សុំលាលែង​បាន ធ្លាក់​ដល់​ការិយាល័យ​ប្រធានាធិបតី​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ ។​
​ស្ថិតក្នុង​វ័យ៦៨ឆ្នាំ វីរជន​ទី​ម័​ររូបនេះ ដែល​បាន​ដឹកនាំ​ការបះបោរ ដណ្ដើម​ឯករាជ្យ​ពី​អាណានិគមឥណ្ឌូនេស៊ី នៅ​ឆ្នាំ១៩៩០ ហើយ​បាន​ក្លាយជាប្រធានាធិបតី​ដំបូង នៅ​ឆ្នាំ​២០០២ បាន​និយាយថា​ «​ពេលា​វេលា​១០ ឆ្នាំ​នៃ​ការ​កាន់អំណាច​របស់​ខ្ញុំ​គឺ​សមល្មម ដែល​ខ្ញុំ​ត្រូវ​ចាកចេញ ដើម្បី​ទុក​ឱកាស​សំរាប់​មេដឹកនាំ​ជំនាន់​ក្រោយ» ។​
​បិតា​ឯករាជ្យ​ជាតិ​នៃ​ប្រទេសទី​ម័​រលោក ដែល​ត្រូវបាន​ប្រជាជនចាត់ទុក​ជាវីរជន បាន​កាន់​តំណែងកំពូល​របស់​រដ្ឋចំនួន​២គឺ ប្រធានាធិបតី នៅ​ឆ្នាំ២០០២ ហើយ​នៅ​ឆ្នាំ២០០៧ លោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ។​
​ការិយាល័យ​ប្រធានាធិបតី បាន​ឲ្យ​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ដឹងថា លោកប្រធានាធិបតី Taur Matan Ruak នឹង​ពិចារណាការ​ដាក់ពាក្យ​សុំលាលែង​របស់លោក Gusmao  ហើយ​អាច​នឹងផ្ដល់ព័ត៌មាន​នេះនៅ​ពេល​ឆាប់​នេះ ។​
​លោក Xanana Gusmao  ជា​មេដឹកនាំបដិវត្តន៍​ប្រជាជន ទាមទារ​ឯករាជ្យ​ពី​អាណានិគម​​ឥណ្ឌូនេស៊ី​​នៅ​ឆ្នាំ១៩៩៩ ហើយ​ក្នុង​បុព្វហេតុ​នេះ​លោក ធ្លាប់​ជាប់ពន្ធ​នា​គារ រយៈពេល ១៧ឆ្នាំ ។​

​លោក Gusmao បាន​ដោះស្រាយ​វិបត្តិ​ជាច្រើន បន្ទាប់​ពី​ប្រទេស​តូច​មួយ​នេះទទួលបាន​ឯករាជ្យដូចជា ក្រុម​លម្អៀង​ឥណ្ឌូនេស៊ី បង្កើត​ហិង្សា​ក្នុងសង្គម និងមន្ត្រី​ខិលខូច​មួយចំនួន ប្រព្រឹត្ត​អំពើ​អយុត្តិធម៌ និងពុករលួយ ។ ប៉ុន្តែ​អ្នកវិភាគនិយាយថា ការលាលែង​របស់​លោក គឺជា​សញ្ញា​មួយ ដែលលោកទទួលខុសត្រូវ​ករណី គណៈ​មន្ត្រី​របស់​លោក មួយចំនួន នឹង​ត្រូវ​កោះហៅ​ឡើង​តុលាការនៅ​ពេល​ឆាប់ៗ​នេះ ដោយសារ​តែ​បង្ក​រឿង​អាស្រូវ ។​

​បី​តា​ឯករាជ្យ​ជាតិ​នៃ ប្រទេស​ទី​ម័​រលោក Xanana Gusmao (រូបភាពពី RFP)

​នេះ​ជា​ការកត់សម្គាល់​មួយជា​ប្រវត្តិសាស្ត្រ ដែល​មេដឹកនាំ​កំពូល​ម្នាក់​នៃ​អំណាច​រដ្ឋ នៅ​អាស៊ី​អាគ្នេយ៍ បាន​លាលែង​ពី​តំណែង បន្ទាប់​ពី​កាន់អំណាចរយៈពេល១០ឆ្នាំ ខណៈ​មេដឹកនាំ​មួយចំនួនទៀត នៅ​អាស៊ី​បន្ត​ក្រាញ​អំណាច បើទោះជាបាន​ដឹកនាំ​ប្រទេស​តាមរយៈ​ហិង្សា​នយោបាយ ឬបន្លំ​សន្លឹកឆ្នោត​ក៍ដោយ ហើយ​មេដឹកនាំ​ខ្លះទៀត បន្ត​កាន់អំណាច ទោះជា រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នេះ ហាមឃាត់​ក៏ដោយ គឺជា​ដូចអតីត​ប្រធានាធិបតី​ស្រីលង្កា មា​ហិន​ដា រ៉ៃ​យ៉ាប៉ា​សេក ជាដើម ។ ប៉ុន្តែទីបំផុតមេដឹកនាំរូបនេះត្រូវបាន​ប្រជាជន​ទម្លាក់ តាមរយៈ​ការបោះឆ្នោត​ប្រធានាធិបតី កាលពី​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ២០១៥​នេះ ៕  
សូមសរសេរ​មក​លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

No comments: