A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 16 February 2015

Universities in 5 countries that people can study for free សាកលវិទ្យាល័យ​ក្នុង​ប្រទេស​ចំនួន ​៥​ ដែល​អ្នក​អាច​សិក្សា​ដោយ​មិន​ចាំបាច់​បង់​ថ្លៃ​សាលា

ប្រសិន​បើ​អ្នក​មិន​អាច​ប្រឡង​ជាប់​យក​អាហារូបករណ៍​ពេញ​ថ្លៃ​ពី​សាកលវិទ្យាល័យ​នានា​បាន អ្នក​អាច​ពិចារណា​ដាក់​ពាក្យ​សុំ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​មួយ​ចំនួន​ដែល​មិន​មាន​ការ​បង់​ថ្លៃ​សាលា ឬ​សាកលវិទ្យាល័យ​ណា​មួយ​ដែល​ចេញ​ថ្លៃ​បង់​សាលា​ឲ្យ​អ្នក​បាន។
ប្រទេស​មួយ​ចំនួន​ដូចជា​ហ្វាំងឡង់ អូស្ត្រាលី ន័រវែស អាល្លឺម៉ង់ និង​ស៊ុយអែត មាន​ការ​ផ្តល់​ជូន​នូវ​កម្មវិធី​ថ្លៃ​បង់​សាលា​ជាច្រើន​ប្រភេទ​សម្រាប់​និស្សិត​អន្តរជាតិ។
Content image - Phnom Penh Post
សាកលវិទ្យាល័យ​ដែល​មិន​ចាំបាច់​បង់ថ្លៃ​សិក្សា​នៅ​ប្រទេស​ន័រវែស
យោងតាម «Studyinnorway.no» សាកលវិទ្យាល័យ​រដ្ឋ​របស់​ប្រទេស​ន័រវែស មិន​យក​ថ្លៃ​បង់​សាលា​នោះ​ទេ​សម្រាប់​និស្សិត​ទាំងអស់ រួម​ទាំង​និស្សិត​អន្តរជាតិ​ផង​ដែរ គ្រប់​កម្រិត​សិក្សា តាំងពី​បរិញ្ញាបត្រ​ដល់​ថ្នាក់បណ្ឌិត។ វា​អាច​មាន​ករណី​ខ្លះ​និស្សិត​ត្រូវ​បង់ថ្លៃ​សាលា​តែ​វា​សម្រាប់​តែ​កម្រិត​សិក្សា​ជំនាញ​មួយ​ចំនួន​ប៉ុណ្ណោះ។ និស្សិត​ទាំងអស់​ត្រូវ​បង់​ថ្លៃ​សិក្សា​ត្រឹមតែ​ ៤០ ទៅ​ ៨០​ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆមាស។ បើទោះ​ជា​សាលា​ឯកជន​ទាំងអស់​ត្រូវ​បង់​ថ្លៃ​សិក្សា​ក៏ដោយ​នៅ​ប្រទេស​ន័រវែស ប៉ុន្តែ​ថ្លៃ​សាលា​ទាំង​នោះ​មាន​ចំនួន​តិច​ជាង​ប្រទេស​ជាច្រើន ហើយ​និស្សិត​បរទេស បង់​ថ្លៃ​សាលា​តិច​ជាង​និស្សិត​ជនជាតិ​ន័រវែស​។
ប៉ុន្តែ សម្រាប់​និស្សិត​អន្តរជាតិ គេ​គួរ​ដឹង​ថា ការ​ចំណាយ​ក្នុង​ការ​រស់នៅ​ក្នុង​ប្រទេស​ន័រវែស​ថ្លៃ​ខ្លាំង​ណាស់។ សម្រាប់​និស្សិត​ម្នាក់​សិក្សា​នៅ​ប្រទេស​ន័រវែស គឺ​គេ​ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់ ១០ ០០០ ទៅ ​១៣ ០០០​ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។
ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ៖ http://www.studyinnorway.no/Where-can-I-studyនិង​http://www.scholars4dev.com/category/country/europe-scholarships/norway/
Content image - Phnom Penh Post
សាកលវិទ្យាល័យ​ដែល​មិន​ចាំបាច់​បង់ថ្លៃ​សិក្សា នៅ​ប្រទេស​ហ្វាំងឡង់
យោងតាម​គេហទំព័រ «studyinfinland.fi» មាន​សាកលវិទ្យាល័យ​មួយ​ចំនួន​ដែល​អ្នក​អាច​សិក្សា​ដោយ​មិន​ចាំបាច់​បង់​ថ្លៃ​សាលា​បាន គ្រប់​កម្រិត និង​សម្រាប់​និស្សិត​មកពី​ប្រទេស​ណា​ក៏​បាន។ ប៉ុន្តែ អ្នក​ត្រូវ​ត្រៀម​ថវិកា​មួយ​ចំនួន​សម្រាប់​ការ​ស្នាក់នៅ ហូបចុក និង​ថ្លៃ​ធ្វើ​ដំណើរ​ជាដើម។ សម្រាប់​ការ​ចំណាយ​សម្រាប់​ការ​រស់នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់​សម្រាប់​និស្សិត​ម្នាក់ គឺ​អស់​ប្រមាណ​ពី​ ៥០០ ទៅ​ ៨ ០០០ ​អឺរ៉ូ​ ក្នុង​មួយ​ខែ។ បច្ចុប្បន្ន​អាហារូបករណ៍​ប្រភេទ​នេះ​ភាគច្រើន ផ្តល់​ជូន​ចំពោះ​កម្រិត​បណ្ឌិត និង​ការ​ស្រាវជ្រាវ។
ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ៖
http://www.studyinfinland.fi/wheretostudy និងhttp://www.studyinfinland.fi/scholarships
Content image - Phnom Penh Post
សាកលវិទ្យាល័យ​ដែល​មិនចាំបាច់​បង់ថ្លៃ​សិក្សា​នៅ​ប្រទេស​អូទ្រីស
យោងតាម​គេហទំព័រ «studyinaustria.at» ប្រសិន​បើ​អ្នក​មិនមែន​ជា​និស្សិត​ជនជាតិ​អឺរ៉ុប សាកលវិទ្យាល័យ​មួយ​ចំនួន​នៅ​ប្រទេស​អូទ្រីស គិត​ថ្លៃ​បង់​ការសិក្សា​របស់​អ្នក​ត្រឹមតែ ៣៦៣,៣៦ ឬ ៧២៦,៧២ អឺរ៉ូ​សម្រាប់​មួយ​ឆមាស​ប៉ុណ្ណោះ និង​ ១៧,៥០ អឺរ៉ូ​ទៀត​សម្រាប់​ជា​សមាជិក​របស់​សមាគម​និស្សិត និង​ ៥០ ​អឺរ៉ូ​សម្រាប់​ប័ណ្ណ​ធានា​ក្នុង​មួយ​ឆមាស។ ប្រសិន​បើ​អ្នក​ជា​និស្សិត​មកពី​ប្រទេស​ដែល​មិន​សូវ​អភិវឌ្ឍន៍ អ្នក​ប្រហែល​ជា​មិន​ត្រូវ​បង់ថ្លៃ​សាលា​ទេ ប៉ុន្តែ​ត្រូវ​បង់ថ្លៃ​ចូល​សមាគម​និស្សិត និង​ប័ណ្ណធានា។
សម្រាប់​និស្សិត​ម្នាក់​សិក្សា​នៅ​ប្រទេស​អូទ្រីស គេ​ត្រូវ​ចំណាយ​សម្រាប់​ការ​ចាយវាយ ប្រហែល​៨០០​អឺរ៉ូ​ក្នុង​មួយ​ខែ​លើ​ម្ហូប ការ​ស្នាក់នៅ និង​ធ្វើ​ដំណើរ។
ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ៖ http://www.studyinaustria.at/study_in_austria/higher_education_instituti...
Content image - Phnom Penh Post
សាកលវិទ្យាល័យ​ដែល​មិនចាំបាច់​បង់ថ្លៃ​សិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់
ចាប់ពី​ខែ​តុលា ឆ្នាំ​២០១៤​មក សាកលវិទ្យាល័យ​ទាំងអស់​នៅ​អាល្លឺម៉ង់ មិន​យក​ថ្លៃបង់​សាលា​ឡើយ​សម្រាប់​ថ្នាក់ «undergraduate» រួម​ទាំង​និស្សិត​បរទេស​ផង។ នៅ​ទីក្រុង​ខ្លះ សាកលវិទ្យាល័យ​យក​ថ្លៃ​វិភាគទាន​ត្រឹមតែ​៥០​អឺរ៉ូ​ប៉ុណ្ណោះ សម្រាប់​មួយ​ឆមាស និង​៥០​អឺរ៉ូ​សម្រាប់​ការ​ចុះឈ្មោះ។
ការ​ចំណាយ​ក្នុង​ការ​រស់នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ជា​មធ្យម សម្រាប់​និស្សិត គឺ​៥០០ ទៅ​៨០០​អឺរ៉ូ លើ​ការ​ស្នាក់នៅ ធ្វើ​ដំណើរ ម្ហូបអាហារ និង​ការចំណាយ​ផ្សេងៗ។
Content image - Phnom Penh Post
សាកលវិទ្យាល័យ​ដែល​មិនចាំបាច់​បង់ថ្លៃ​សិក្សា​នៅ​ប្រទេស​ស៊ុយអែត
យោងតាម «studyinsweden.se» សម្រាប់​កម្មវិធី​ថ្នាក់បណ្ឌិត គឺ​គ្មាន​ការ​បង់ថ្លៃ​សិក្សា​ទេ។ ប៉ុន្តែ​និស្សិត​ត្រូវ​បង់ ថ្លៃ​ចូល​សមាគម​និស្សិត ពី​៦​ដុល្លារ ទៅ​៤២​ដុល្លារ និង​ថ្លៃ​ប័ណ្ណ​ធានា​ផង​ដែរ។ មាន​សាកលវិទ្យាល័យ​ជាច្រើន​ដែល​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ និង​អាហារូបករណ៍​ខ្លះៗ ក្នុង​លក្ខណៈ​ជា «tuition waivers»សម្រាប់​និស្សិត​អន្តរជាតិ។
ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ៖https://studyinsweden.se/scholarships/university-scholarships/និង​http://www.scholars4dev.com/6599/scholarships-in-sweden-for-internationa...

No comments: