A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 5 February 2015

Witness: Actor Nop Nem and Actress Kim Nova were executed at Kraing Ta Chan Prison in Takeo province សាក្សី៖ តួកុន ណុប ណែម និង គីម ណូវ៉ា ត្រូវ​គេ​សម្លាប់​នៅ​គុក​ក្រាំងតាចាន់

សាក្សី​នៅ​សាលាក្ដី​ខ្មែរ​ក្រហម ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ថា អតីត​តួកុន​ពី​សង្គម​ចាស់ ២​រូប ត្រូវ​ពួក​ខ្មែរ​ក្រហម​សម្លាប់​នៅ​គុក "ក្រាំងតាចាន់" ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។
Actor Nop Nem
សាក្សី​ថ្មី​ឈ្មោះ សយ សែន ដែល​ជា​អតីត​អ្នក​ទោស​វ័យ​ក្មេង​មួយ​រូប នៅ​គុក "ក្រាំង​តា​ចាន់" ផ្ដល់​សក្ខីកម្ម​ដល់​អង្គ​ជំនុំជម្រះ​ថា លោក​ឃើញ​គេ​យក​អតីត​តួកុន​ពី​សង្គម​ចាស់​ឈ្មោះ ណុប ណែម និង គីម ណូវ៉ា ទៅ​សម្លាប់​នៅ​គុក​ក្រាំងតាចាន់​នោះ៖ «ឧទាហរណ៍​ដូច គីម ណូវ៉ា ណុប ណែម អ៊ីចឹង ខ្ញុំ​បាន​ស្គាល់​ដោយសារ​ប្រធាន​មន្ទីរ​គាត់​អ្នក​ប្រាប់​ខ្ញុំ។ គាត់​ហ្នឹង​ហើយ ណុប ណែម តួ​កុន​ពី​មុន​មក។ ដល់​ហើយ យក​ប្ដី​ទៅ​សម្លាប់​ទៅ គាត់​នៅ​ញ៉េះញ៉ោះ​ជាមួយ​ប្រពន្ធ ណុប ណែម ហ្នឹង។ ខ្ញុំ​នៅ​ធ្វើ​បោស​សំរាម​អី​ក្បែរ​គាត់​ហ្នឹង គាត់​នៅ​ញ៉េះញ៉ោះ​ឆឹក​នាយ​ឆឹក​អាយ ឆឹក​ថ្ពាល់ គីម ណូវ៉ា ហើយ​កូន​ចេះ​តែ​សួរ​ថា “ប៉ា​ទៅ​ដល់​ណា​យូរ​ម្ល៉េះ​ម៉ាក់?” គាត់​ថា ប៉ា​ហ្អែង​មក​ដល់​ឥឡូវ​ហើយៗ។ ស្រាប់​តែ​យក​ទៅ​សម្លាប់​មួយ​សន្ទុះ​ហើយ បក​មក​វិញ​មក​យក​ប្រពន្ធ​មួយ​គ្រួសារ​គ្នា​ហ្នឹង​ទៅ។ ជួប​ប្ដី​ជួប​ប្រពន្ធ។ គាត់​យក​ទៅ​ទាំង​អស់។ គីម ណូវ៉ា ខ្ញុំ​ឃើញ​ជាក់​ស្ដែង​នឹង​ភ្នែក​តែ​ម្ដង។ សម្លាប់​ប្រហែល​ជា​ម៉ោង ៤​ល្ងាច»
Actress Kim Nova
សាក្សី​រូប​នេះ ឱ្យ​ដឹង​ទៀត​ថា អ្នក​ទោស​ដែល​ជា​ប្រជាជន​ថ្មី ឬ​មាន​ឋានៈ​ខ្ពស់​ដូច​ជា​មន្ត្រី​រដ្ឋការ នាយទាហាន ឬ​តួកុន​នេះ គេ​ច្រើន​តែ​សម្លាប់​ភ្លាមៗ។ រី​ឯ​ប្រជាជន​មូលដ្ឋាន​អាច​នៅ​ជាប់​ឃុំ​យូរ។ លោក​បន្ត​ថា ប្រធាន​គុក​ឈ្មោះ តា​ឆេន ទុក​ជីវិត​ឱ្យ​លោក​រស់ ក៏​ព្រោះ​តែ​លោក​នៅ​ក្មេង និង​មិន​ដឹង​រឿង​អី ហើយ តា​ឆេន ក៏​នៅ​រស់​នៅ​ឡើយ នៅ​ស្រុក​អន្លង់​វែង​សព្វថ្ងៃ។
លោក សយ សែន ថ្លែង​ថា ជាប់​គុក ក្រាំងតាចាន់ នោះ ពី​ឆ្នាំ​១៩៧៤ រហូត​ដល់​ថ្ងៃ​របប​ខ្មែរក្រហម​ដួល​រលំ​នៅ​ឆ្នាំ​១៩៧៩។ នៅ​ទី​នោះ លោក​ក៏​ធ្លាប់​ឃើញ​គេ​សម្លាប់​កុមារ​វះ​យក​ប្រមាត់​ដែរ។ ការ​ផ្ដល់​សក្ខីកម្ម​របស់​លោក សយ សែន នឹង​ធ្វើ​បន្ត​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ កុម្ភៈ៕

3 comments:

Anonymous said...

រូបតួស្រីនេះមិនមែន គិម ណូវា​ ទេ

Anonymous said...

ប្រាកដមិនមែនគីម​ ណូវ៉ាឡើយ៕

Unknown said...

This actress looks like Virak Dara from On euy Srey On.