A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 19 March 2015

A British investor became a victim of a war between Hun Sen's in-law and Sar Kheng's in-law តន្លង ហ៊ុន សែន និង តន្លង ស ខេង ឈ្លោះគ្នា បណ្ដាលឲ្យអ្នកវិនិយោគអង់គ្លេសរងគ្រោះ

សំណុំរឿង​វិនិយោគ​ដំណាំ​ល្ហុងខ្វង​ទឹកប្រាក់​១១​លាន​ដុល្លារ​ផ្អើល​ពេញ​ប្រទេស​ ជា​សង្គ្រាម​ផលប្រយោជន៍​របស់​ឧបនាយករដ្ឋមន្ត្រី​២​នាក់​
Yim-Chayly3
Grigg-Thomas-Frett2
Posted by  on March 18, 2015

​គម្រោងការ​វិនិយោគ​វិស័យ​ក​សិ​-​ឧស្សាហកម្ម​ ដោយ​ដាំ​ដំណាំ​ល្ហុងខ្វង​លើ​ផ្ទៃដី​ជាបឋម​ទំហំ​៩៩២​ហិ​កតា​ ក្នុង​ដី​ទំហំ​៥.០៧៩​ហិ​កតា​ ឋិត​នៅ​ភូមិ​ខ្លែង​ពណ៌​ និង​ភូមិ​ស្ល​ក្រាម​ ឃុំ​ស្ល​ក្រាម​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ដែល​ប្រើប្រាស់​ទឹកប្រាក់​ចំនួន​១១​លាន​ដុល្លារ​អា​មេ​រិ​ក​របស់​ក្រុមហ៊ុន​ Sustainable​ Growth​ Group.,​ Ltd.​ និង​ក្រុមហ៊ុន​ International​ Green​ Energy​ Co.,​ Ltd.(IGE)​នោះ​ ត្រូវ​ទទួល​រង​ការ​បរាជ័យ​រលត់​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​ ហើយ​លោក​ Gregg​ Thomas​ Fryett​ ហៅ​ Gregg​ ជា​ពាណិជ្ជករ​អង់គ្លេស​ និង​ជា​ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​នៃ​ក្រុមហ៊ុន​Sustainable​ Growth​ Group.,​ Ltd.​ ក៏​ទទួល​រង​ការ​ជាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ស្រុក​ខ្មែរ​ទាំង​អយុត្តិធម៌​ទល់​បច្ចុប្បន្ន​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ក្លែង​លិខិត​ និង​បទ​កាប់​រាន​ឈូស​ឆាយដី​ព្រៃ​…​ព្រោះតែ​ពាក្យបណ្តឹង​របស់​លោក​ឧកញ៉ា​ វណ្ណ​ សុ​ផា​ណ្ណា​ នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​ រួមដៃគ្នា​ជាមួយ​លោក​ តួ​ ធាន​ទឺ​ អតីត​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ និង​ជាទី​ប្រឹក្សា​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ យឹ​ម​ ឆៃ​លី​ និង​លោក​ចៅក្រម​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ខណៈ​សាច់​រឿង​ពិតប្រាកដ​ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នកវិភាគ​យល់​ឃើញ​ថា​ គឺ​កើត​ចេញពី​សង្គ្រាម​ទំនាស់​ផលប្រយោជន៍​របស់​ឧបនាយករដ្ឋមន្ត្រី​ចំនួន​២​នាក់​ ដែល​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​ផង​ដែរ​ ។​
​យោង​តាម​ឯកសារ​ដែល​មានការ​បញ្ជាក់​ដោយ​លោក​មេធាវី​ ទី​ ពៅ​ អត្តលេខ​០៩៦​ បម្រើ​ការ​នៅ​ការិយាល័យ​មេធាវី​ ទី​ ពៅ​ និង​លោក​មេធាវី​ ជ​ សម្បត្តិ​ អត្តលេខ​២៨៨​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្រុមហ៊ុន​របស់​លោក​ Gregg​ បាន​ប្រតិបត្តិការ​វិនិយោគ​ដំណាំ​ល្ហុងខ្វង​លើ​ផ្ទៃដី​នៃ​គម្រោង​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ Phalla​ Development​ Co.,​ Ltd.​ មាន​លោកស្រី​ ថន​ ផល្លា​ ភរិយា​របស់​លោក​ឧត្តមសេនីយ៍​យោធា​ ហា​ញ់​ ចំ​រ៉ុ​ង​ ជា​នាយិកា​ក្រុមហ៊ុន​ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​មាន​ជ័យ​ មាន​លោក​ជំទាវ​ឧកញ៉ា​ ម៉ៅ​ ម៉ា​ល័យ​ ជា​ភរិយា​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ កែ​ គឹ​ម​យ៉ា​ន​ ឧបនាយករដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ជា​ប្រធាន​ក្រុមហ៊ុន​ ។​ ក្រុមហ៊ុន​ Phalla​ Development​ Co.,​ Ltd.​ បាន​ចុះ​កិច្ចសន្យា​ទិញ​-​លក់​អាជ្ញាប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​ជាមួយ​ក្រុមហ៊ុន​ YLP​ Group​ មាន​លោក​ជំទាវ​ឧកញ៉ា​ ម៉ៅ​ ម៉ា​ល័យ​ ជា​នាយិកា​ក្រុមហ៊ុន​ ។​
​ក្រោយមក​ នៅ​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០១២​ លោក​ឧកញ៉ា​ វណ្ណ​ សុ​ផា​ណ្ណា​ នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​ បាន​ប្តឹង​តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​មាន​ជ័យ​ និង​ក្រុមហ៊ុន​ IGE​ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដោយ​ចោទប្រកាន់​ពី​បទ​កាប់​រាន​ឈូស​ឆាយដី​ព្រៃ​ ហើយ​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បើក​ការ​ស៊ើបសួរ​ចោទប្រកាន់​ប្តឹង​ទៅ​ចៅក្រម​ស៊ើបសួរ​នៅ​ដើមឆ្នាំ​២០១៣​ ។​
​យោង​តាម​លិខិតផ្លូវការ​លេខ​១២៧៧​ ខ​ប​ជ​ ចុះ​ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០១២​ របស់​ឯកឧត្តម​ អ៊ុ​ង​ អឿ​ន​ អតីត​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ ដែល​បាន​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អះអាង​ថា​ "​ពាក្យបណ្តឹង​របស់​លោក​ វណ្ណ​ សុ​ផា​ណ្ណា​ គ្មាន​ការ​សុំ​យោបល់​ឯកភាព​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​រដ្ឋបាល​ខេត្ត​ឡើយ​ ហើយ​ចោទប្រកាន់​បំផ្លើសការពិត​ គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ ផ្ទុយ​ពី​សិទ្ធិ​អំណាច​ និង​សមត្ថកិច្ច​របស់​ខ្លួន​"​ ។​ លើស​ពី​នេះ​ លិខិត​របស់​ឯកឧត្តម​ អ៊ុ​ង​ អឿ​ន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ លោក​ វណ្ណ​ សុ​ផា​ណ្ណា​ បាន​សមគំនិត​ជាមួយ​លោក​ តួ​ ធាន​ទឺ​ អតីត​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ និង​ជាទី​ប្រឹក្សា​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ យឹ​ម​ ឆៃ​លី​ និង​លោក​ចៅក្រម​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដែល​ធ្លាប់​ទទួល​រង​ការ​ព្រមាន​ក្នុង​រឿង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ពី​សំណាក់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ដោយ​អះអាង​ថា​ ជា​បញ្ជា​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ យឹ​ម​ ឆៃ​លី​ នោះ​ ចុះ​ទៅ​រឹបអូស​យក​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​មាន​ជ័យ​ និង​ក្រុមហ៊ុន​ IGE​ ដែល​កំពុង​អនុវត្តន៍​គម្រោង​ដាំ​ដំណាំ​ល្ហុងខ្វង​ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ប្រឈម​នឹង​ការ​គាំង​ដំណើរការ​អនុវត្តន៍​គម្រោង​វិនិយោគ​របស់​ខ្លួន​ ។​
​មជ្ឈដ្ឋាន​អ្នក​តាមដាន​សំណុំរឿង​ក្តី​របស់​លោក​ Gregg​ ជា​ពាណិជ្ជករ​អង់គ្លេស​ និង​គម្រោង​វិនិយោគ​ដំណាំ​ល្ហុងខ្វង​នៅ​ខេត្តបន្ទាយមានជ័យ​ បាន​លើក​ឡើង​ថា​ គម្រោង​វិនិយោគ​ដំណាំ​ល្ហុងខ្វង​ដោយ​ប្រើប្រាស់​ទុន​វិនិយោគ​ចំនួន​១១​លាន​ដុល្លារ​អា​មេ​រិ​ក​ ពី​ក្រុមហ៊ុន​របស់​ប្រទេស​អង់គ្លេស​ បែរជា​គាំង​ដំណើរការ​ និង​មាន​សំណុំរឿង​ព្រហ្មទណ្ឌ​ព្រោងព្រាត​នៅ​ស្ថាប័ន​តុលាការ​ រហូត​ធ្វើ​ឲ្យ​លោក​ Gregg​ ជាប់គុក​ទល់​បច្ចុប្បន្ន​នេះ​ គឺ​ស្តែង​ចេញពី​សង្គ្រាម​ទំនាស់​ផលប្រយោជន៍​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ យឹ​ម​ ឆៃ​លី​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​ ត្រូវជា​ដន្លងដងស្នែង​ជាមួយ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​ ត្រូវជា​ដន្លងដងស្នែង​ជាមួយ​ឯកឧត្តម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​ បង្ក​បង្កាត់ភ្លើង​ឡើង​ដោយ​បុគ្គល​ឈ្មោះ​ តួ​ ធាន​ទឺ​ ជាទី​ប្រឹក្សា​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ យឹ​ម​ ឆៃ​លី​ និង​បក្ខពួក​ សមគំនិត​គ្នា​មួយ​ចំនួន​ទៀត​ ៕

3 comments:

Anonymous said...

Foreigners should not come to Cambodia to do business with thugs .Who knows what come next.
Lord Putnam should not defend the hun sen's regime at the expenses of others and indirectly get blood in his hands. If Lord Putnam is a moral and honorable person , he will regret it for the rest of his life.Please Lord Putnam do the right things

Anonymous said...

Begin of Drgunzet's comment.

Foreign tourist should not come to Cambodia to visit with rapists, killers, thieves, robbers. Who knows what will happen next.

But foreigners should come to Cambodia to do business. Just hire some body guards with AK47s and also pay Mr. Hun Sen some protection money if other Cambodian business rivals want to kill you.

On the other hand, perhaps they are better off to come to Vietnam for business. hehehe...

Read here, in 2015, Vietnam suddenly have shortage of labors again.
http://www.vietnam-briefing.com/news/samsung-takes-advantage-vietnams-developing-workforce-expands-number-local-employees.html/

Samsung is hiring 10,000 new Vietnamese worker per month this year!

Vietnam used to have shortage of labors several years ago but taper off during 2012. But this year, a sudden surge in new factory and extra orders (some from Cambodia) cause a huge ramp up in hiring.

I am afraid a lot of Cambodians will be unemployed and some will end up picking garbage for livings.

-Drgunzet-

Anonymous said...

Begin of Drgunzet's comment.

Please, stop blaming the Cambodian officials. Let me explain a typical scam.

Company A came up with a scheme to buy cheap land concession in Cambodia to plant miracle plants for some thing. In this case, it's new plant to produce biofuel. Profit is promised to be huge because:

1. Cambodian land is so cheap. Labor is cheap.
2. The new biofuel will thrive in Cambodia tropical sun.

-----------------
Step two, rake in 32 million British pounds, about 40 million US dollars, the fraud person try to buy some land from Cambodian officials illegally.

So, obviously the illegal land concession will fall through, then the fraud dude will blame the Cambodian side for taking all of British investor money. He would bail back to Britain.

But after a quick check, the Cambodian officials only took 2 million US dollars in bribery. So, what happened to the other 38 million US dollars???

Hmmm...I think Kem Sokhya took it. lol...just kidding.

You folks really need to stop being stupid ok? If someone wants to pin the blame the whole deal on the Cambodian officials, 2 millions out of 40 millions is a very small proportion of the whole fraud. It's not FAIR.

-Drgunzet-