A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 5 March 2015

Analysis: Will the CPP gain votes if Mr. Hun Sen retire? វិភាគ៖ CPPនឹងមានការគាំទ្រកើនឡើងទេបើលោក ហ៊ុន សែន ឈប់ឈរជានាយករដ្ឋមន្ត្រី?​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃពុធ ទី4 មិនា 2015 | 

ស្តាប់សំឡេង៖​

ចម្លងទុក

រូបថតពីwww.cpp.org.kh
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​អាយុ​៦៣​ឆ្នាំ​គិត​ត្រឹម​ឆ្នាំ​២០១៥​នេះ ថ្លែងថា  លោក​សង្ឃឹម​អាច​រស់នៅ​បាន​៣០​ឆ្នាំ​ទៅ​មុខ​ទៀត​។ លោក ហ៊ុន សែន ក៏​ត្រូវ​គេ​គត់​សម្គាល់ថា ជា​មេដឹកនាំ​ដែល​កាន់​អំណាច​យូរ​លំដាប់​លេខ​៦ ក្នុង​ចំណោម​មេដឹកនាំ​ដែល​កាន់​អំណាច​យូរ​បំផុត​លើ​ពិភពលោក​។ 
​ទោះ​ជា​លោក ហ៊ុន សែន អះអាង​កាលពី​ថ្ងៃ​ទី​០៣​ខែ​កុម្ភៈ​ថា លោក​អាច​រស់នៅ​បាន​៣០​ឆ្នាំ​ទៀត ឬ​រស់​នៅ​ដល់​អាយុ​៩០​ឆ្នាំ​ក៏​ដោយ តែ​លោក​ថា នឹងមិន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដល់​អាយុ​៩០​ឆ្នាំ​ទេ​។ ការប្រកាស​នេះ​គឺ​ផ្ទុយ​ពី​ការលើកឡើង​កាលពី​១០​ឆ្នាំមុន ដែល​លោក ហ៊ុន សែន អះអាងថា លោក​នឹង​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​រហូតដល់​អាយុ​៩០​ឆ្នាំ ដរាបណា​ប្រជាពលរដ្ឋ​នៅតែ​ត្រូវការ​។​
​ការប្រកាស​នឿយហត់​ក្នុង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស​ជាង​៣០​ឆ្នាំ​មកនេះ ធ្វើឡើង​បន្ទាប់​ពី​គណបក្ស​របស់​លោក បាន​បាត់បង់​សំឡេងគាំទ្រ​ពី​ប្រជាពលរដ្ឋ​ចំនួន​២២​អាសនៈ​ក្នុង​ពេល​បោះឆ្នោត​អាណត្តិ​ទី​៥​។​
​ពេល​លោក ហ៊ុន សែន ប្រកាស​ពី​គម្រោង​ឈប់​ធ្វើ​នាយករដ្ឋមន្ត្រី​នេះ ក៏​មាន​ការ​ចោទសួរ​ថា តើ​អនាគត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ជា​យ៉ាងណា​? មាន​ការកើនឡើង​ប្រជាប្រិយភាព ឬ កាន់តែ​ថយចុះ​ប្រជាប្រិយភាព​?
​ប្រធាន​ផ្នែក​ទំនាក់ទំនង​នយោបាយ និង សន្តិសុខ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​លោក ឯម សុវណ្ណារ៉ា លើកឡើងថា អ្នក​នយោបាយ​នៅ​ស្រុក​ខ្មែរ ព្យាយាម​ផ្សព្វផ្សាយ​បុគ្គល​ឲ្យ​ប្រជាពលរដ្ឋ​ស្រលាញ់ នឹង​បោះឆ្នោតឲ្យ ជា​ជាង​ការផ្សព្វផ្សាយ​ពី​គោលនយោបាយ​។ លោក​បន្តថា ពលរដ្ឋ​ស្គាល់​លោក ហ៊ុន សែន ច្រើន​ជាង​ស្គាល់​បក្ស ដូច្នេះ​បើ​ដូ​រលោក ហ៊ុន សែន​ចេញ​នោះ ប្រជាប្រិយភាព​បក្ស​នឹង​កាន់តែ​ថយ​ចុះ​ថែមទៀត​។ លោក​មានប្រសាសន៍ថា «​ទោះបីជា​គណបក្ស​ប្រជាជន​រៀបចំ​បាន​ការផ្ទេរអំណាច ឬក៏​សមាសភាព​ថ្មី​ហ្នឹង​បាន​ល្អ​យ៉ាង​ម៉េច​ក៏ដោយ ក៏​អ្នកថ្មី​ហ្នឹង​មិន​អាច​រក្សា​អំណាច​ដូច​ដែល​គាត់​ធ្វើ​បាន​ដែរ ព្រោះ​គាត់​ធ្វើ​យូរ​ឆ្នាំ សមទ្ធិផលរ​បស់​លោកវា​ច្រើន ក៏ប៉ុន្តែ​អ្នកថ្មី​មិនអាច​ប្រៀប​ជាមួយ​គាត់​បាន​ទេ​»​។​

​មន្ត្រី​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​លើកឡើង​ឈ្មោះ និង គុណសម្បត្តិ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ ឬ នៅ​ពេល​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដូច​ជា​ការលើកឡើង​ថា លោក ហ៊ុន សែន ជា​អ្នក​រំដោះប្រទេស​ពី​សម័យ​ខ្មែរក្រហម ជា​បង្រួបបង្រួម​ជាតិ​ជាដើម​។ នៅ​តាម​សាលារៀន​ជាច្រើន រួម​ទាំង​អគារ​សាធារណៈ​មួយ​ចំនួន​ផង បាន​ដាក់ឈ្មោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​
​ឈ្មោះ​របស់​លោកនាយក​រដ្ឋមន្ត្រី​កាន់តែ​ល្បី ហើយ​ឮ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា និង​នៅតាម​បដា​តាម​ដងផ្លូវ​ផង នៅក្នុងពេល​ឃោសនា​បោះឆ្នោត​នៅ​អាណត្តិ​ទី​៥​កន្លងទៅនេះ​។ សារ​នយោបាយ​ដែល​គេ​គត់​សម្គាល់​គឺ បើ​ស្រលាញ់ បើ​អាណិត បើ​ចូល​ចិត្ត និង នៅតែ​ត្រូវការ​ហ៊ុន សែន គឺ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​។​
​ប៉ុន្តែ​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​អះអាងថា ជា​លទ្ធផល​ត្រឹមត្រូវ គឺ​គណបក្ស​កាន់​អំណាច​មួយ​នេះ  បាន​បាត់បង់​អាសនៈ​ចំនួន​២២​។ តាមរយៈ​សារ​នយោបាយ និង​ការបាត់បង់​សំឡេងគាំទ្រ នាំឲ្យ​មាន​ការបកស្រាយ​ថា ម្ចាស់ឆ្នោត​ប្រហែល​កាត់បន្ថយ​ការ​ត្រូវការ​លោក ហ៊ុន សែន ហើយ​បាន​កាត់បន្ថយ​ការបោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​។​
​អ្នកវិភាគ​បញ្ហា​សង្គម​លោក អ៊ូ វីរៈ លើកឡើងថា ប្រជាប្រិយភាព​គណបក្ស​ប្រជាជន​កម្ពុជា​កើនឡើង ឬ ថយ​ចុះ​នោះ​អាស្រ័យ​លើ​គោលនយោបាយ​ថ្មី​របស់​គណបក្ស​នេះ​។ លោក​បន្តថា បច្ចុប្បន្ន​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​តែ​នយោបាយ​អតីតកាល​គឺ រំលឹក​តែ​រឿង​អតីតកាល​ដូចជា ការផ្តូលរំលំ​របប​ខ្មែរក្រហម ការបញ្ចប់​សង្គ្រាម ឬ ប្រវត្តិ​នៃ​ការកសាង​ប្រទេស​ដែល​ជួប​ការលំបាក​ជា​ដើម​។​
​លោក អ៊ូ វីរៈ យល់ថា ប្រសិនជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ធ្វើ​ជា​ប្រធាន​គណបក្ស​ជំនួស​លោក​ជា ស៊ីម ហើយ​រក​អ្នក​ដែល​មាន​សមត្ថភាព​មួយរូប ឲ្យទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​វិញ​នោះ ប្រហែល​អាច​ស្តារ​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើង​វិញ​បាន​។ លោក​មានប្រសាសន៍ថា «​ជា​រឿង​ល្អ បើសិនជា​គាត់​សម្រេច​ឈប់​ធ្វើ​នាយករដ្ឋមន្ត្រី ហើយ​ធ្វើ​ជា​ប្រធាន​បក្ស​នៅក្នុង​ឆ្នាំ​២០១៦​ហ្នឹង ហើយ​ប្រកាស​ឈប់​ឈរ​ឈ្មោះ​ទៅ​។ អា​ហ្នឹង​គឺ​គាត់​អាច​ធ្វើជា​រូបភាព​លើសពី​អ្នកនយោបាយ​ក្នុង​ផ្ទៃក្នុង​បក្ស​គាត់ អញ្ចឹង​គាត់​អាចជា​មនុស្ស​មួយ​សម្រាប់​បង្រួបបង្រួម​ផ្ទៃក្នុង​បក្ស​។ អា​ហ្នឹង​គឺ​ចំពោះ​ខ្ញុំ​គឺ​ល្អ​សម្រាប់​បក្ស​ប្រជាជន ឲ្យ​គណបក្ស​ប្រជាជន​ខ្លាំង​ជាង​មុន​»​។​
​អង្គការ​ជាតិ និង អន្តរជាតិ បានបង្ហាញ​របាយការណ៍ ជា​បន្តបន្ទាប់​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាត់បង់​សំឡេងគាំទ្រ​ពី​ពលរដ្ឋ ដោយសារ​បញ្ហា​មួយចំនួន​ដូចជា អំពើពុករលួយ​ចាក់គ្រឹះ​ពីលើ​ដល់​ក្រោម បក្ខពួកនិយម ការរំលោភ​សិទ្ធិ​ដីធ្លី សេវា​សាធារណៈ​ខ្សោយ ការបំផ្លាញ​ធនធានធម្មជាតិ កសិផល​កសិករ​មិន​មាន​ទីផ្សា​រលក់ ឬ​លក់​ក្នុង​តម្លៃ​ថោក​ជាដើម​។ 
​លទ្ធផល​មហាសន្និបាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ខែ​មករា​ឆ្នាំ​២០១៥ មិន​បាន​ប្រកាស​គាំទ្រ​លោក ហ៊ុន សែន ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នៅ​អាណត្តិ​ក្រោយ​ទៀត​នោះទេ គឺ​ផ្ទុយ​ពី​ពេល​កន្លង​មក​លទ្ធផល​ស​មា​ជ​តែង​ប្រកាស​គាំទ្រ​លោក ហ៊ុន សែន ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​អាណត្តិ​ក្រោយៗ​។​
​លោក អ៊ូ វីរៈ មើលឃើញថា បញ្ហា​ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​គឺ មន្ត្រី​ចាស់​ដែល​មាន​គុណសម្បត្តិ​នៅក្នុង​បក្ស​ក្រាញ​អំណាច​។​
​អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ តែង​ប្រៀបប្រដូច​ប្រជាពលរដ្ឋ​ដូច​ត្រី​នៅ​ក្នុង​បឹង​មួយ ដូច្នេះ​បើ​ត្រី​រស់នៅ​ក្នុង​ទឹក​ដដែលៗ​មាន​បញ្ហា​ជាង​៣០​ឆ្នាំ​មក​នោះ នៅពេល​ដែល​ទឹក​ថ្មី​ហូរ​មក​ដល់​នោះ ត្រី​ប្រាកដជា​ស្វាគមន៍​ទឹក​ថ្មី​នោះ​ហើយ​។ ដូចគ្នានេះដែរ អ្នកវិភាគ​ខ្លះ​ក៏បាន​ផ្តល់​អនុសាសន៍​ថា លោក ហ៊ុន សែន គួរតែ​ផ្តល់​ឱកាស​ជា​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី​ឲ្យ​អ្នកថ្មី ដែល​មានគំនិត​ថ្មី រៀបចំ​គោលនយោបាយ​ថ្មី ទើប​អាច​ស្តារ​ប្រជាប្រិយភាព​បក្ស​បាន​ឡើងវិញ​។
សូមសរសេរ​មក​លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

1 comment:

Anonymous said...

Yuon can not let him go. It ia very impossible for Yuon to find a replacement like Hun sen. Yuon needs Hun sen to stay until he'll turn 99, Yuon will guaranty full protection.