A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 1 March 2015

CNRP supporters in Siem Reap demand the removal of Ms Ke Sovannaroth as provincial party president [someone from the ruling CPP is behind this] អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ខេត្តសៀមរាប​ទាមទារ​ដក​លោកស្រី​កែ សុវណ្ណ​រតន៍​ពី​ប្រធាន​ក្រុមការងារ​ខេត្ត​នេះ​​

ដោយ៖​ ណុល ដារ៉ា​ | ថ្ងៃអាទិត្យ ទី1 មិនា 2015, 

​លោកស្រី​កែ សុវណ្ណ​រតន៍ ប្រធាន​ក្រុមការងារ​ខេត្តសៀមរាប
​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តសៀមរាប​ជាង​២០០​នាក់ នឹង​ឡើងមក​តវ៉ា​នៅមុខ​ស្នាក់ការ​គណបក្ស​នេះ​នៅ​សង្កាត់​ចាក់អង្រែ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ ទី​១ មីនា​ស្អែក​នេះ ដើម្បី​ទាមទារ​ឲ្យ​ផ្លាស់ប្ដូរ​លោកស្រី​កែ សុវណ្ណ​រតន៍ ពី​ប្រធាន​ក្រុមការងារ​ខេត្តសៀមរាប​ ។​
​យោង​លិខិត​ចំនួន​ពីរ​សន្លឹករបស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តសៀមរាប ចុះ​ថ្ងៃ​២៨ ខែ​កុម្ភៈ ឲ្យដឹងថា ពួក​គេ​ចំនួន​២២៤​នាក់ បាន​ផ្ដិតមេដៃ​ស្នើសុំ​ឲ្យ​ប្រធាន និង​អនុប្រធាន​គណបក្ស​នេះ ដូរ​លោកស្រី​កែ សុវណ្ណ​រតន៍ ពី​ប្រធាន​ក្រុមការងារ​ខេត្តសៀមរាប ហើយ​ដាក់​អ្នកណា​ក៏​បាន​ ។ 
​ខ្លឹមសារ​ក្នុង​លិខិត​នោះ មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ពួកគេ​ទាមទារ​ឲ្យ​ប្ដូរ​លោកស្រី​កែ សុវណ្ណ​រតន៍​នោះទេ ​។ ប៉ុន្តែ​បាន​បញ្ជាក់​លើ​បី​ចំណុច​ ។ ទី​១ ថា ការតវ៉ា​នេះ​មិនមែន​ជា​ការបំបែកបំបាក់​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ទី​២ ថា​ការតវ៉ា​នេះ​មិន​ជំទាស់​ដណ្ដើម​អំណាច​គ្នា​ទេ និង​ទី​៣ ថា​ការតវ៉ា​នេះ​គ្មាន​បុគ្គល​ណា ក្រុម​ណា ឬ​បក្ស​ណា​នៅ​ពីក្រោយ​នោះ​ឡើយ​ ។​
​អនុប្រធាន​គណៈកម្មកា​រ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តសៀមរាប លោក​គង់ សឿន ប្រាប់​VOD​បន្ថែមថា មូលហេតុ​ដែល​ពួកគេ​តវ៉ា​សុំ​ដូរ​លោកស្រី​កែ សុវណ្ណ​រតន៍​ចេញ មានដូចជា​ថា លោកស្រី​បាន​ទៅ​ដឹកនាំ​ឃោសនា​នៅ​ខេត្ត​សៀមរាប​រយៈពេល​២០​ឆ្នាំ​មកហើយ គឺ​តាំងពី​សម័យ​គណបក្ស​ជាតិខ្មែរ​ម្ល៉េះ លោកស្រី​បាន​បង្កើត​ក្រុម​បក្សពួកនាំឲ្យ​បែកបាក់​សាមគ្គីភាពធ្វើឲ្យ​បាត់​សំឡេងគាំទ្រនិង​ចោទ​លោក​ស្រី​ថា រំលោភ​អំណាចដឹកនាំ​គ្មាន​តម្លាភាព​ជា​ដើម​ ។​
VOD បាន​ព្យាយាម​ទាក់ទង​លោកស្រី​កែ សុវណ្ណ​រតន៍ ដើម្បី​សុំ​ការបំភ្លឺ​ជុំវិញ​ការទាមទារ​ឲ្យ​ដូរ​លោកស្រី​នេះដែរ ប៉ុន្តែ​លោកស្រី​មិន​ទទួល​ទូរ​សព្ទ​ ។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក​អេង ឆៃអ៊ាង មានប្រសាសន៍ថា លោក​មិន​បានដឹង​រឿង​នោះ​ទេ ហើយក៏​មិន​ដឹង​ថា អ្នក​ណា​នឹង​ឡើងមក​តវ៉ា​នោះ​ដែរ​។ ប៉ុន្តែ​លោក​ថា ការតវ៉ា​គឺជា​សិទ្ធិ​សេរីភាព​របស់​ពួកគេ​ ។​
​លោក​អេង ឆៃអ៊ាង បញ្ជាក់ថា បើ​អ្នក​តវ៉ា​មាន​ហេតុផល​ត្រឹមត្រូវ សមស្រប និង​មាន​ភាព​ចម្រើន​ដល់​គណបក្ស នោះ​ថ្នាក់​ដឹកនាំ​បក្ស​នឹង​ពិចារណា​។ លោក​បន្តថា ផ្ទុយទៅវិញ បើ​ការតវ៉ា​នោះ​គ្មាន​ហេតុផល​ត្រឹមត្រូវ គ្រាន់តែ​ជា​រឿង​គំនុំ​គុំគួន នោះ​ថ្នាក់​ដឹកនាំ​នឹង​ពិចារណា​ផ្សេងទៀត​ ។​
​ទោះយ៉ាងណា លោក​អេង ឆៃអ៊ាង អះអាងថា លោកស្រី​កែ សុវណ្ណ​រតន៍ ជា​មនុស្ស​សកម្ម​នឹង​ការងារ​បក្ស លះបង់​ទាំង​ពេលវេលា ទាំង​ថវិកា ព្រមទាំង​មាន​សមត្ថភាព​ក្នុង​ការតវ៉ា​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​មន្ត្រី និង​ឧកញ៉ា​របស់​គណបក្ស​កាន់អំណាច​រំលោភបំពាន​ ។​
​តាម​ខ្លឹមសារ​លិខិត​របស់​អ្នក​តវ៉ា​ឲ្យដឹងថា ពួកគេ​បាន​លើក​សំណើ​សុំ​ប្ដូរ​លោកស្រី​កែ សុវណ្ណ​រតន៍ ទៅ​ពិភាក្សា​ជាមួយ​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រួចហើយ ប៉ុន្តែ​រហូត​មកដល់ពេលនេះ ពួកគេ​នៅ​មិនទាន់​ទទួលបាន​ការឆ្លើយតប​ជាក់លាក់​ណាមួយ ដែល​ជា​ធ្វើឲ្យ​ពួក​គេ​សម្រេចចិត្ត​ឡើង​មក​តវ៉ា​នៅមុខ​ស្នាក់ការ​បក្ស​ក្នុង​រាជធានី​ភ្នំពេញ​តែម្ដង ​៕​
សូមសរសេរ​មក​លោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com

No comments: