ដោយ៖ ណុល ដារ៉ា | ថ្ងៃអង្គារ ទី10 មិនា 2015 |
ស្តាប់សំឡេង៖ | ចម្លងទុក |
ប្រធានរដ្ឋសភាជាតិច្រានចោលសំណើរបស់តំណាងរាស្ត្របក្សប្រឆាំង សុំឲ្យរដ្ឋាភិបាលបញ្ឈប់កិច្ចសន្យាជាមួយក្រុមហ៊ុនមួយក្នុងការប្រមូលចំណូលលក់ប័ណ្ណឲ្យភ្ញៀវទេសចរបរទេសចូលទស្សនាអង្គរ ដែលតំណាងរាស្ត្រខេត្តនេះរកឃើញថា បាត់ចំណូល៨៥លានដុល្លារ ក្នុងឆ្នាំ២០១៤ ។
លោក ហេង សំរិន នៅថ្ងៃ៩ ខែមីនា បានចារលើលិខិតរបស់លោក អ៊ុំ សំអាន ដែលស្នើទៅនាយករដ្ឋមន្ត្រីហ៊ុនសែន ឲ្យបញ្ឈប់កិច្ចសន្យាជាមួយក្រុមហ៊ុនសុខាអូតែល របស់លោក សុខ គង់ ថា «ខ្ញុំគិតថា កិច្ចការនេះទុកឲ្យគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម នៃរដ្ឋសភាជាអ្នកធ្វើវិញ» ។
លោក អ៊ុំ សំអាន មានប្រសាសន៍ជាមួយ VOD នៅថ្ងៃអង្គារ ទី១០ ខែមីនាថាក្នុងនាមតំណាងរាស្ត្រ លោកមានសិទ្ធិសរសេរលិខិតទៅនាយករដ្ឋមន្ត្រី ហើយបើតាមមាត្រា៩៦នៃរដ្ឋធម្មនុញ្ញ ប្រធានសភាគ្មានសិទ្ធិបដិសេធក្នុងការបញ្ជូនលិខិតរបស់តំណាងរាស្ត្រទៅរដ្ឋាភិបាលនោះទេ ។ លោកថា ក្នុងករណីនេះលោកហេង សំរិន ប្រើសិទ្ធិអំណាចរបស់ខ្លួនជាប្រធានសភាហួសព្រំដែន ។ លោកបន្តថា លោកនឹងពិភាក្សាជាមួយតំណាងរាស្ត្រផ្សេងទៀត ក្នុងការប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យបកស្រាយមាត្រា៩៦ នៃរដ្ឋធម្មនុញ្ញនេះ ។
លោក អ៊ុំ សំអាន បន្តថាលោកគ្មានជំនឿថា គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម ដែលជាគណៈកម្មការទី២នៃរដ្ឋសភា នឹងកោះហៅភាគីពាក់ព័ន្ធនោះមកសាកសួរទេ «ក្រុមហ៊ុន សុខ គង់ នៅនេះគឺគាត់មានឥទ្ធិពលណាស់ គាត់ជិតដិតជាមួយមន្ត្រីរដ្ឋាភិបាល ហើយក៏គាត់វាប៉ះពាល់ផលប្រយោជន៍ ឃុបឃិតគ្នារឿងកេងយកលុយពីលក់ប័ណ្ណចូលទស្សនាប្រាសាទអង្គរវត្ត ដូច្នេះបានរឿងនេះ បានសម្ដេច ហេង សំរិនមិនបញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយគាត់ថាទុកឲ្យគណកម្មការទី២ដោះស្រាយរឿងហ្នឹងទៅធ្វើកិច្ចការហ្នឹង ។ ប៉ុន្តែយើងដឹងហើយ ប្រធានគណៈកម្មការទី២ លោក ជាម យៀប មកពីគណបក្សប្រជាជន ហើយខាងនោះ៥ ខាងសង្គ្រោះជាតិ៤ បើសិនជាប្រធានគេមិនដោះស្រាយ មិនអញ្ជើញអ្នកដែលពាក់ព័ន្ធមកដោះស្រាយរឿងបញ្ឈប់ក្រុមហ៊ុនសុខគង់ហ្នឹងទេ គឺមិនអាចអញ្ជើញគេមកបានទេ» ។
VOD ព្យាយាមសុំការបំភ្លឺពីប្រធានគណៈកម្មការទី២នៃរដ្ឋសភា លោក ជាម យៀប ដែរប៉ុន្តែលោកមិនទទួលទូរសព្ទ ។
សមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតហៅកាត់ថា ERA លោក យង់ គិមអេង មានប្រសាសន៍ថា ប្រធានសភាមានតួនាទីសម្របសម្រួលទំនាក់ទំនងរវាងតំណាងរាស្ត្រ ទៅរដ្ឋាភិបាលឲ្យបានត្រឹមត្រូវតាមច្បាប់ ។ លោកយល់ថា ប្រធានសភាគ្មានហេតុផលអ្វីក្នុងការបដិសេធមិនបញ្ជូនលិខិតរបស់តំណាងរាស្ត្រទៅនាយករដ្ឋមន្ត្រីនោះទេ «ការចារបញ្ជូនទៅមិនមែនបានន័យថា ប្រធានសភាយល់ព្រម ឬមិនយល់ព្រមទៅលើអាហ្នឹងទេ ប៉ុន្តែវាគ្រាន់តែថា ជាដំណើរការមួយដែលគាត់បានជួយសម្របសម្រួលទៅដល់សមាជិកសភារបស់គាត់ហ្នឹង ដើម្បីឲ្យអាចនិងមានការទាក់ទង ឬក៏ព័ត៌មានហ្នឹងទៅដល់រដ្ឋាភិបាលបាន ឲ្យបានដឹង បានឮ ឲ្យរដ្ឋាភិបាលពិចារណា ធ្វើការចាត់ការ ឬមិនចាត់ការ» ។
បើតាមលិខិតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាប លោកអ៊ុំ សំអាន ចុះកាលបរិច្ឆេទថ្ងៃទី៣ ខែមីនា ផ្ញើជូននាយករដ្ឋមន្ត្រី ហ៊ុន សែន មានខ្លឹមសារថា លោកស្នើឲ្យនាយករដ្ឋមន្ត្រីបញ្ឈប់កិច្ចសន្យាជាមួយក្រុមហ៊ុនរបស់លោក សុខ គង់ ក្នុងការប្រមូលចំណូលពីការទស្សនាអង្គរវត្តរបស់ទេសចរបរទេស ព្រោះផ្អែកលើការគណនារបស់លោកឃើញថា ចំណូលសម្រាប់ឆ្នា២០១៤ គួរតែទទួលបាន១៤៤លានដុល្លារ មិនមែន៥៩លានដុល្លារ ដូចរបាយការណ៍របស់អាជ្ញាធរ[ជាតិ]អប្សរានោះទេ ដែលចំនួននេះខុសគ្នាដល់ទៅ៨៥លានដុល្លារ ៕
សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com
1 comment:
Begin of Drgunzet's comment.
It is very difficult to do business in Cambodia.
1. I read an article, when the Westerners open successful restaurants or shops in Siem Reap, the Cambodian landlords would suddenly jacked up the rent one thousand percent or more, drive the business away. Then they replaced the business with Cambodian ones, doing the same thing.
2. If you are a successful business person, you might got murdered by the local Cambodians unless you have protection from the Cambodian government.
3. If you are light skinned and own good farms or business, the local will accuse you as Yuon and try to take away your land and business.
4. If you are Cambodians from America coming back to Cambodia to help, you might be trapped by the locals, accused of wrong doings then got ripped off by the Cambodian locals. This happened to Ronnie Yimsut a couple years ago. Last year another prominent Cambodian American couple went to jail in Cambodia too. They were the leaders of the Cambodian community in USA.
What a sad country. What a sick people.
-Drgunzet-
Post a Comment