A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 23 March 2015

Hun Sen: The job as prime minister is not an easy job [If it is not easy, you should give it up a long time ago, but why instead you killed hundreds of your opponents just to cling to the job for the last 35 years?] លោក ហ៊ុន សែន៖តំណែងនាយករដ្ឋមន្រ្តីមិនមែនតំណែងស្រួលនោះទេ​

Khmerization: បើដំណែងនាយករដ្ឋមន្ត្រីមិនស្រួលទេ ហេតុអីក៏ ហ៊ុន សែន នៅតែក្រាញននៀលនឹងដំណែងនេះអស់រយៈ៣៥ឆ្នាំមកហើយ ហើយមិនព្រមចុះចេញសោះ។


ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃចន្ទ ទី23 មិនា 2015, 


លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លង​ទៅ​
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះថ្លែងថាការងារជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសកម្ពុជាមិនមែនជាតំណែងស្រួលនោះទេ ដោយលោកបានរអ៊ូរទាំថាលោកមិនមានពេលគ្រប់គ្រាន់សម្រាប់ទទួលទានអាហារឲ្យបានសមរម្យ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានានៅជ្រោយចង្វាខាងកើត ចាប់ពីគល់ស្ពានជ្រោយចង្វារ ដល់សណ្ឋាគារសុខាអូតែល លោកនាយករដ្ឋមន្រ្តីបានថ្លែងបែបរអ៊ូរទាំនឹងការងារប្រចាំថ្ងៃដែលលោកកំពុងបំពេញ ដែលពេលខ្លះលោកត្រូវធ្វើការដល់ថ្ងៃសៅរ៍អាទិត្យ។ លោកបន្តថាឯកសារមួយចំនួនដែលត្រូវរៀបចំនៅថ្ងៃចុងសប្តាហ៍ត្រូវកាត់ចេញ ដើម្បីអាចឲ្យលោករកពេលសម្រាកបាន។
លោកនាយករដ្ឋមន្រ្តីលើកឡើងបែបនេះ ខណៈលោក សុខ គង់ ដែលជាម្ចាស់សណ្ឋាគារប្រេស៊ីដង់សុខាភ្នំពេញ បានអញ្ជើញរូបលោក និងគ្រួសារមកទទួលទានអាហារនៅសណ្ឋាគាររបស់លោក។  លោកបញ្ជាក់ថា«ខ្ញុំមិនមែនជាមនុស្សដែលមានសេរីភាពទេ ក៏ប៉ុន្តែឯកឧត្តម លោកឧកញ៉ា​ សុខ គង់ ក៏បានអញ្ជើញខ្ញុំ និងក្រុមគ្រួសារ ឲ្យមកទទួលទានអាហារ ដើម្បីមើលទេសភាពនៅសណ្ឋាគារនេះ ក៏ប៉ុន្តែមិនទាន់មានពេលទេ រកតែពេលស៊ីបាយនៅហ្នឹងផ្ទះឲ្យចូលមាត់គ្រប់ វាមិនស្រួលផង យូរៗបានម្តងអញ្ចឹងទៅ ។ ប៉ុន្តែអាការងារយូរៗបានម្តងនេះ វាទាមទារឲ្យមានការដកចេញនូវឯកសារ អាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ អត់ឲ្យដាក់»

លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាក្នុងនាមជានាយករដ្ឋមន្រ្តី បើការសម្រេចចិត្តខុស នឹងនាំឲ្យមនុស្សស្លាប់ ដូចដែលកម្ពុជាបានឆ្លងកាត់កន្លងមក។ លោកថ្លែងថា«អញ្ចឹងបានថាអាតំណែងនាយករដ្ឋមន្រ្តី មិនមែនតំណែងស្រួលទេណា ហើយអាតំណែងហ្នឹងដឹកនាំមិនស្រួល នាំគេទៅងាប់»។ លោក ហ៊ុន សែន បានលើកឡើងពីរបបលន់ នល់ និងរបបប៉ុល ពត ចាប់ពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៩ ដែលការដឹកនាំបណ្តាលឲ្យមានមនុស្សស្លាប់។ 
គួរកត់សម្គាល់ថា ថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលរួមជាអធិបតីភាពក្នុងកម្មវិធីជាច្រើនដូចជាកម្មវិធីចែកសញ្ញាបត្រដល់និស្សិត កម្មវិធីបិទមហាសន្និបាតបូកសរុបការងាររបស់​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល​ កម្មវិធីជាតិនានា និងជួបជាមួយភ្ញៀវបរទេសជាបន្តបន្ទាប់។ 
លោក ហ៊ុន សែន បានកាន់តំណែងជានាយករដ្ឋមន្រ្តីជាង៣០ឆ្នាំមកហើយ គឺ​ចាប់​តាំងពីឆ្នាំ១៩៨៥។ កន្លង​ទៅ​ លោកធ្លាប់បានប្រកាសជាសាធារណៈថាលោកនឹងមិនធ្វើជានាយករដ្ឋមន្រ្តីដល់អាយុ៩០ឆ្នាំនោះ​ទេ​។
គួររំឮកថា កាលពីខែឧសភា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកនឹងកាន់អំណាចប្រហែល១៥ឆ្នាំទៀត ដោយសន្យាចុះចេញពីតំណែងក្នុងចន្លោះអាយុលើពាក់កណ្តាល៧០ឆ្នាំ ដូចជាអតីតមេដឹកនាំមួយចំនួននៅវៀតណាម និងប្រទេសចិន។ លោកបានថ្លែងកាលនោះថា«ខ្ញុំនឹងមានអាយុ៦៦ឆ្នាំនៅក្នុងឆ្នាំ ២០១៨ ហើយខ្ញុំនឹងមានអាយុ៧១ឆ្នាំ នៅឆ្នាំ ២០២៣ ហើយដូច្នេះអ្នកត្រូវតែរង់ចាំ។ ខ្ញុំជារដ្ឋមន្រ្តីការបរទេសនៅអាយុ២៧ឆ្នាំ ហើយក្លាយជាឧបនាយករដ្ឋមន្រ្តីនៅក្នុងអាយុ២៩ឆ្នាំ និងក្លាយជានាយករដ្ឋមន្រ្តីនៅអាយុ៣២ឆ្នាំ»
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

4 comments:

Anonymous said...

មើលទៅសង្រ្គោះជាតិ បែបដូចជាមិនស្រួលហើយដឺង ព្រោះយក្ស ហ៊ុន សែនចង់ស៊ី កែម សុខា ទាំងបំពាន ហើយ សំ រាំង្ស៊ី ឃើញដូច្នេះ ក៍ទៅដល់បារាំងទៅហើយ បើ ហ៊ុន សែន ស៊ីកែម សុខា នោះ សំ រាំង្ស៊ីប្រហែលមិនទៅខ្មែរវិញដឺង ហើយមើលចុះ យក្ស ហ៊ុន សែន ចង់ធ្វើ ភ្លៀង ធ្វើផ្គ ស្អីក៍បាន ខ្មៅទៅជាសរ ល្អទៅជាអាក្រក៉ សម្លាប់ ដាក់គុកតាមចិត្ត គ្មានអ្នកណាអាចធ្វើអីយក្ស បានទេ បើស្តេចវិញគ្រាន់តែស្តេច គ្រហឺមលើង រាកអាច៍ន៍ រហូតវេចបណ្ឌិតខ្មែរមើលមិនកើតទៅហើយ តែដូចឡប់ឌឹង បើចិនវាពូកែរណាស់ ម្តេចក៍ស៊ីហនុងាប់កើត អាឡប់ចេះតែថាទៅ ទេ សុំចាំមើលយក្សវាធ្វើយ៉ាងណា ព្រោះយក្សនេះវាស៊ីតែខ្មែរទេគ្នាឯងអញ្ចឹង ជាង៣០ឆ្នាំទៅហើយ ហើយវានឹងស៊ីទៀត។

Anonymous said...

Ah Chor Kbot Cheat Hun Sen,

With the knowledge of chor Luoch
morn, you know how to steal the power from Penn Sovann and you know how to hold on to power by giving in to whatever your master Yuon asked for.

Stop talking Ah Roleuy, I don't want to hear your traitorous voice.

Hun Sess

Anonymous said...


Khmerization: បើដំណែងនាយករដ្ឋមន្ត្រីមិនស្រួលទេ ហេតុអីក៏ ហ៊ុន សែន នៅតែក្រាញននៀលនឹងដំណែងនេះអស់រយៈ៣៥ឆ្នាំមកហើយ ហើយមិនព្រមចុះចេញសោះ។

ហ៊ុន សែន : ពីព្រោះឣាហ្នឹងវាញៀនដូចឣាភៀង។

Anonymous said...

Begin of Drgunzet's comment.

Question:
"Hun Sen: The job as prime minister is not an easy job [If it is not easy, you should give it up a long time ago, but why instead you killed hundreds of your opponents just to cling to the job for the last 35 years?"

Answer:
Leading a nation is something you don't give up. You pass the leadership to someone else better when the time comes.

Right now, there is nobody else better, and the people elected Mr. Hun Sen again, again, and again. So, it is his moral duty to continue to lead the nation as the people have voted for him.

Mr. Hun Sen has not killed anyone in the last 30 some thing years. Some Khmers killed other Khmers but he did not. All he did was to give the order: restore order, disarm the trouble makers.

Well, the trouble makers tried to kill some Cambodian armed forces or Police, they got killed by the return fire.

-------------
I suggest you folks to peacefully vote Mr. HUn Sen out and respect other Cambodians who vote him in.

If you have a dispute, use the court system to file law suites against him.

In a few year, Mr. Hun Sen's son will be a good candidate to replace him, to take on the tough job. Then he will pass the leadership to his son. He cannot just quit and abandon his poor people who depend on him for stability and jobs.

People like Sam Rainsy or Kem Sokha will cause Vietnam to cut electricity to Cambodia. 650,000 garment jobs will be destroyed without electricity.

-Drgunzet-