A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 8 March 2015

Sam Rainsy calls on the public to read the final draft of election law លោកសម រង្ស៊ី អំពាវនាវសាធារណៈជនចូលអានអត្ថបទទាក់ទងនឹងសេចក្តីព្រាងចុងក្រោយរបស់គ.ជ.ប​

ដោយ៖​ ជន ស្រីណុច​ | ថ្ងៃសៅរ៍ ទី7 មិនា 2015, 

លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ រូបភាពនាពេលកន្លងមក
ប្រធានគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី អំពាវនាវឲ្យសាធារណៈជន អានសេចក្តីព្រាងចុងក្រោយនៃច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។
ការអំពាវនាវនេះធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីអង្គការតម្លាភាពកម្ពុជា បានប្រកាសដកខ្លួនចេញពីការចូលរួមពិគ្រោះយោបល់លើសេចក្តីព្រាង សេចក្ដីស្នើច្បាប់បោះឆ្នោតថ្មី ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិបានព្រមព្រៀងគ្នា នឹងដាក់ឲ្យពិភាក្សានៅថ្ងៃចន្ទ ទី៩ ខែមីនា សប្តាហ៍ក្រោយ ។
លោកសម រង្ស៊ី ថ្លែងនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃ៧ ខែមីនានេះថា នៅថ្ងៃចន្ទ ទី០៩ ខែមីនា ខាងមុខនេះ មន្ទីររដ្ឋសភានឹងរៀបចំសិក្ខាសាលា ដើម្បីជជែកពិភាក្សា ពីច្បាប់បោះឆ្នោតថ្មី ដោយលោកអំពាវនាវឲ្យពលរដ្ឋអានសេចក្តីព្រាងចុងក្រោយ សម្រាប់ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) (តាមរយៈតំណភ្ជាប់នេះ http://tinyurl.com/mhzvfuh) និងសេចក្តីព្រាងចុងក្រោយផងដែរ សម្រាប់ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (តាមរយៈតំណភ្ជាប់ http://goo.gl/7h4lNN) ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា ទោះបីជាមានការអំពាវនាវឲ្យចូលមើលឯកសារនោះក៏ដោយ ក៏លោកនៅតែប្រកាន់ជំហរ មិនចូលរួមក្នុងការពិគ្រោះយោបល់នោដដែល ដោយលោកយល់ថា ឯកសារនោះមិនអាចអានមួយថ្ងៃចប់ទេ ។ លោកបន្តថា បើកាលណាអត់បានអាន នោះសង្គមស៊ីវិលមិនមានគំនិតក្នុងការផ្តល់អនុសាសន៍ទេ ។ លោកថា បើទោះបីជាលោកមិនចូលរួមក្នុងសិក្ខាសាលានោះក្តី តែលោកនឹងស្នើសុំឲ្យមានការបើកកិច្ចប្រជុំមួយ រវាងសង្គមស៊ីវិល ជាមួយអ្នកចរចាលើកំណែទម្រង់ការបោះឆ្នោតរបស់បក្សទំាងពីរ ដើម្បីផ្តល់អនុសាសន៍បន្ថែម ៕
សូមសរសេរ​មកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

No comments: