A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 19 March 2015

Sam Rainsy: I and Kem Sokha are the sort of politicians who won't allow ourselves to be cheated by the ruling party លោក​​​សម រង្ស៊ី​​​៖​​​ខ្ញុំ​​​និង​​​លោក​​​កឹម សុខា​ជា​​​អ្នក​​ធ្វើ​​នយោ​បាយ​​​ឆ្អិន​មិន​​​ចាញ់​​បោក​​​ឡើយ​​​គណបក្ស​​កាន់​​អំណាច

អត្ថបទ 18-03-2015  |  ដោយ VAYO TEAMS
​ថ្លែង​បញ្ចប់​ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​នៅ​ថ្ងៃទី​១៧ ខែ​មីនា នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍ថា​;​ការកែទម្រង់​ច្បាប់​បោះឆ្នោះ​ថ្មី​សំរាប់​២០១៧ -២០១៨ ខាងមុខនេះ និង​មាន​ភាពល្អប្រសើរ​ជាង​អាណត្តិ​មុនៗ​&។ ហើយ​លោក​ក៏​បាន​ធានា​ចំពោះមុខ​អ្នកគាំទ្រ​របស់​ខ្លួន​ថា នៅពេល​ខាងមុខ​និង​មិនមាន​ទេ ចំពោះ​ការលួចបន្លំ​សន្លឹកឆ្នោត​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​សង្កត់ធ្ងន់ថា លទ្ធផល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​នៅ​ពេល​នេះ គឺ​បាន​មក​ដោយសារ ការបង្រួបបង្រួម រវាង​រូប​លោក និង​លោក​កឹម សុខា​។ ចំណែក​មាន​ការលើកឡើង​ថា មាន​ការព្រួយបារម្ភ​ខ្លាច គណបក្ស​សង្គ្រោះ​ជាតិ ចាញ់បោក​គណបក្ស​ប្រជាជន​កម្ពុជា លោក​បាន​បញ្ជាក់ថា ខ្លួន​លោក​ផ្ទាល់ និង​លោក កឹម សុខា ជា​អ្នកធ្វើនយោបាយ​ឆ្អិន ជាង​២០ ៣០​ឆ្នាំ​ហើយ មិន​អាច​ឡើយ​ចាញ់បោក​គណបក្ស កាន់​អំណាច​ងាយៗ​នោះទេ​។ នៅក្នុង​នោះ​ផង​ដែរ លោក​ក៏​បាន​អះអាងថា ការបង្រួបបង្រួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​យក​ទៅ​ប្រដូច​ជាមួយ​គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច​ទេ​។មិនអាច​យក​ទៅ​ប្រដូច​ដោយសារតែ ការបង្រួបបង្រួម​របស់​គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច គឺ​រូប​រួម​ដើម្បី ជូន​គណបក្ស​កាន់អំណាច​តែប៉ុណ្ណោះ ។​
​សម្លេង លោក សម រង្ស៊ី​៖

​ជា​ការកត់សម្គាល់ ចាប់តាំងពី​ច្បាប់បោះឆ្នោត​ថ្មី បាន​រៀបចំ​រួចរាល់​មក មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ តែង តែ​ឃោសនា​ទៅកាន់​អ្នកគាំទ្រ​របស់​ខ្លួន​ថា ច្បាប់​បោះឆ្នោត​ថ្មី គឺជា​ច្បាប់​ល្អ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ខំ​ប្រឹងប្រែង​ជា​យូរណាស់​មកហើយ ប៉ុន្តែ​ខាង​អង្គការ​សង្គម​ស៊ីវិល​វិញ​បាន​ចាត់ទុកថា ច្បាប់​បោះឆ្នោត​ថ្មី​នេះ មិនទាន់​ល្អប្រសើរ ដោយសារ​ការ​កែទម្រង់ ការបោះឆ្នោត​ដែល​គណបក្ស​នេះ បាន​សន្យា​ជាមួយ​អ្នកគាំទ្រ​ខ្លួន​នោះ នៅ​មិនទាន់​ធ្វើ​បាន​សម្រេច​៕
(​ដោយ​៖​គួន សំបូរ​)

1 comment:

Anonymous said...

Begin of Drgunzet's comment.

Sam Rainsy: I and Kem Sokha are the sort of politicians who won't allow ourselves to be cheated by the ruling party លោក​​​សម រង្ស៊ី​​​៖​​​ខ្ញុំ​​​និង​​​លោក​​​កឹម សុខា​ជា​​​អ្នក​​ធ្វើ​​នយោ​បាយ​​​ឆ្អិន​មិន​​​ចាញ់​​បោក​​​ឡើយ​​​គណបក្ស​​កាន់​​អំណាច

Wow, see that. He implied CPP is trying to cheat. CPP is the good guy and winning already, why cheat to get caught and lose credibility. Just be yourself and win when you are superior.

Drgunzet: I am the sort of poster who will not allow the Khmer posters to post lies, stupidity, incitement to chop up other people with axes and butcher knives.

Take that Khmer.

If I have my way, I will stop all the rampant and vicious rapes happening in Cambodia. Do you know that some Khmer rapists also killed the victims after the rapes so that the victims will not identify them.

-Drgunzet-