A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 12 March 2015

Staff at Mam Sonando's Beehive Radio protest to demand their salary បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ​ទាមទារ​ឲ្យ​លោក ម៉ម សូណង់ដូ បើក​ប្រាក់ខែ​

ដោយ៖​ ថោ ស៊ី ណា​ | ថ្ងៃពុធ ទី11 មិនា 2015, 

ស្តាប់សំឡេង៖​

ចម្លងទុក

បុគ្គលវិទ្យុ​សំបុក​ឃ្មុំ​ ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​លោក​ ម៉ម សូណង់​ដូ​ អនុវត្ត​តាម​ច្បាប់​ការងារ (រូបថត៖ ថោ ស៊ីណា​)
​បុគ្គលិក​មួយចំនួនរ​បស់​វិទ្យុ​សំបុក​ឃ្មុំ​នាំគ្នា​តវ៉ា​ទាមទារ​ឲ្យ​លោក ម៉ម សូណង់ដូ បើក​ប្រាក់ខែ​ជូន​បុគ្គលិក​ចំនួន​៤​នាក់​សម្រាប់​ខែ​កុម្ភៈ និង​សុំ​ឲ្យ​ម្ចាស់​វិទ្យុ​នេះ​ផ្តល់ប្រាក់​អត្ថប្រយោជន៍​ទៅតាម​ច្បាប់​ការងារ នៅពេល​បុគ្គលិក​ធ្វើការ​ក្នុង​ថ្ងៃ​ឈប់សម្រាក ។ 
​បុគ្គលិក​ផ្នែក​អ្នកយក​ព័ត៌មាន និង​ផលិត​កម្មវិធី​វិទ្យុ​សំបុក​ឃ្មុំ អ្នកស្រី យាន សុ​វ៉ា​រី ប្រាប់ VOD នៅ​កន្លែង​តវ៉ា​ថា ប្រធាន​វិទ្យុ​នេះ​ដែល​ល្បី​ថា​អ្នក​គោរព​ប្រជាធិបតេយ្យ​លើស​គេ​ក្នុង​ស្រុក​ខែ្មរ គឺ​លោក ម៉ម សូណង់ដូ បាន​រំលោភ​សិទ្ធិ​បុគ្គលិក ដោយ​ប្រើ​ពួក​គេ​ដោយ​មិន​គោរព​ច្បាប់​ការងារ ។ អ្នកស្រី​បន្ត​ថា បុគ្គលិក​ធ្វើការ​មិន​ដែល​មាន​ថ្ងៃ​ឈប់សម្រាក​ទេ ដូចជា​ថ្ងៃ​បុណ្យ​ជាដើម ហើយក៏​មិន​ដែល​បាន​ប្រាក់​លើកទឹកចិត្ត​នោះទេ ។ អ្នកស្រី​ថ្លែងថា «​បើ​និយាយ​ពី​ការងារ​តាំងពីដើម​មក ពួក​ខ្ញុំ​អត់​បាន​ធ្វើ​ការងារ​តាម​ច្បាប់​ទេ គឺ​ឈប់​សម្រាក​ថ្ងៃបុណ្យ​អី មិន​ដែរ​បាន​ឈប់​តាមច្បាប់​ដែល​គេ​កំណត់​ទេ គឺ​គាត់​ជា​អ្នក​ឲ្យ​ឈប់​ថ្ងៃ​ណា​ផ្សេង ហើយ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ក៏​មិន​ដែរ​បាន​ឈប់​ដែរ ហើយ​ចុងក្រោយ​នេះ​ដែល​នាំ​ឲ្យ​ការផ្ទុះ​កូដកម្ម​នេះ គឺ​គាត់​អត់​បើក​ប្រាក់ខែ​ឲ្យ​ពួក​ខ្ញុំ​បួន​នាក់​» ។​

​បុគ្គលិក​ម្នាក់ទៀត ឈ្មោះ ផាវ ភី​រម្យ ជា​ពិធីករ​វិទ្យុ​នោះ​លើកឡើង​ថា លោក ម៉ម សូណង់ដូ បាន​ចោទ​បុគ្គលិក​ខ្លះ​ថា​មិន​ធ្វើការ​ឲ្យ​វិទ្យុគាត់ បែរ​ទៅ​ធ្វើការ​ឲ្យ​បក្សនយោបាយ ឬ​ធ្វើការ​ឲ្យ​សហជីព​ជា​ដើម​ដើម្បី គេចវេស​មិន​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​ទាំងនោះ ។ 
​ប្រធានវិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ថ្លែងថា​មូលហេតុ​ដែល​លោក​មិន​ផ្តល់ប្រាក់​អត្ថប្រយោជន៍ ឬ​ការស្នើសុំ​ផ្សេងៗ​របស់​បុគ្គលិក​នោះ​ព្រោះ​ពួកគេ​ធ្វើការ​តិច​ម៉ោង​មិន​ដូច​ដែល​ច្បាប់​បានចែង ពោល​គឺ​ក្នុង​មួយថ្ងៃ បុគ្គលិក​នោះ​ធ្វើការ​ពី​៦ ទៅ​៧​ម៉ោង​ប៉ុណ្ណោះ ។ ចំណែក​ការមិន​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​៤​នាក់​សម្រាប់​ខែ​កុម្ភៈ​នោះ លោក​ថា​គឺ​មក​ពី​បុគ្គលិក​ទាំងនោះ​មិន​បាន​ធ្វើការ​ឲ្យ​វិទ្យុ​សំបុក​ឃ្មុំ​ទេ ពោល​គឺ​ធ្វើការ​គណបក្ស​សង្គ្រោះ​ជាតិ និង​សហជីព​របស់លោក អាត់ ធន់ ហើយ​លោក​បាន​ចេញ​លិខិត​ព្រមាន​បណ្តេញ​បុគ្គលិក​ទាំងនោះ​ជា​ច្រើន​ដង ។ 
លោក ម៉ម សូណង់ដូ បាន​ហៅ​ការតវ៉ា​បស់​បុគ្គលិក​ថ្ងៃ​នៅ​នេះ​ថា គឺ​មកពី​មានការ​ញុះញង់​ពី​លោក​ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ ។ លោក​ថា «​អាត់ ធន់ នោះ​ជា​អ្នក​ប្រយួស​(​ញុះញង់​)​។ ឯង​ឡើង​វិលមុខ​ហ្មង ហើយ​បែប​ខ្ញុំ​ស្មាន មិន​បង្កាច់​គេ​ទេ បែប​គេ​បម្រុង​ជំរុញ​ឲ្យ​ពួក​ហ្នឹង​ទារ​ខ្ញុំ​អញ្ចេះ​អញ្ចោះ ក្រែង​បាន​លុយ​ច្រើន បាន​កុំមីស្យុង​ខ្លះ​(​ថ្លៃ​ទឹកតែ​) ហើយ អាត់ ធន់ ហ្នឹង​មិនមែន​មាន​ឈ្មោះ​ល្អ​ឯណា​» ។​

លោក​ ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ (ឆ្វេង)

​ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ បដិសេធ​ថា​លោក​មិន​បាន​ញុះញង់​ឲ្យមាន​ការតវ៉ា​នេះទេ គឺ​គ្រាន់តែ​ព្យាយាម​សម្របសម្រួល​តាម​ការស្នើ​សុំ​របស់​បុគ្គលិក​ទាំង​នោះ​ដែល​សុំឲ្យ​លោក​ជួយ​ប៉ុណ្ណោះ ។ ប៉ុន្តែ​បញ្ជាក់ថា លោក ម៉ម សូណង់ដូ បាន​រំលោភ​ច្បាប់​ការងារ និង​រំលោភ​សិទ្ធិ​បុគ្គលិក​ដោយ​ប្រើ​សំដី​អសុរោះ និង​ប្រើ​កាយវិការ​ក្រ​អើត​ក្រ​ទម​ដាក់​បុគ្គលិក ។ លោក​ថា «​ខ្ញុំ​យល់​ថា អ្វី​ដែល​គាត់​អនុវត្ត​កន្លង​មក​ហ្នឹង គាត់​មិន​យល់​ពី​ច្បាប់​ការងារ​ម៉េច​ផង ហើយ​ខ្ញុំ​បាន​ពន្យល់ថា ហ្នឹង​ច្បាប់​ត្រូវតែ កាលណា​យើង​ប្រើ​គេ ឲ្យ​លុយ​គេ គេ​បុគ្គលិក​យើង​ហើយ​យើង​អនុវត្ត​តាម​ច្បាប់ គាត់​នៅ​តែ​ចចេះ​ថា អត់​មានច្បាប់​ឯណាៗ បានន័យថា​គាត់​អត់​យល់​ច្បាប់ ទី​២ គាត់​អះអាង​ថា​គាត់​មាន​មិត្តភក្តិ​តុលាការ គាត់​មាន​មិត្តភក្តិ ឈឹម ផល​វរុន ទៅ​ពន្យល់​គាត់​ច្រើន​អ៊ីចឹងទៅ គាត់​ជឿ​តែ​គេ​» ។​
​សូមបញ្ជាក់​ថា នៅ​ថ្ងៃនេះ​ដែរ លោក ម៉ម សូណង់ដូ បាន​ចេញ​លិខិត​បញ្ឈប់​បុគ្គលិក​ម្នាក់ទៀត គឺ​លោក ធឿន ធា តួនាទី​ជា​អ្នក​ចុះ​ឈ្មោះ​នៅ​សមាគម​អ្នកប្រជាធិបតេយ្យ ដោយ​ចោទ​ថា មិន​គោរព​ម៉ោង​ការងារ និង​ឈប់សម្រាក​ដោយ​មិន​មាន​ការអនុញ្ញាត ។​
​លោក អាត់ ធន់ បាន​អះអាង​ថា លោក​ព្យាយាម​សម្របសម្រួល​វិវាទ​នេះ​បី​ដង​មក​ហើយ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ តែ​ការសម្របសម្រួល​នោះ​មិន​ទទួលបាន​លទ្ធផល​ជា​ផ្លែ​ផ្កា​នោះ​ទេ ព្រោះ​ប្រធាន​វិទ្យុ​រូបនេះ​មិន​បន្ទន់ឥរិយាបថ ហើយ​បែរជា​ទៅ​អញ្ជើញ​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក ឈឹម ផល​វរុន ឲ្យជួយ​បញ្ចុះបញ្ចូល​បុគ្គលិកទាំ​ង​អស់នោះ​កុំឲ្យ​ធ្វើ​កូដកម្ម​តែ​បរាជ័យ ៕ 
​សូម​សរសេរ​មក​លោក ថោ ស៊ី ណា តាមរយៈ sina@vodhotnews.com

4 comments:

Anonymous said...

Yang Mech Touv Heuy Mam Sonando Euy !!

Kha Eng Kha Ang Choss Leung Touv Tror Kdor Ah KanTorb Phal Phi Run Chkoy !!

Hah Hah Hess Hess Heh Heh !!!

Anonymous said...

Khmerization please pay attention to cnrp followers. ..they do not have conscientious. ...they realy don't have conscience at all this . Thise type of people are lower education, less income and not smart.no vision to follow .rigth? Most entrepreneurs who lack of consciousness they not last longer than three years.right?Now you clearly see how harmful if you spread thise negative germs. ? Aren't you? . ..Please stop ruining our nation by supporting naive. ..khmerization be part of constructive and eliminate naive step by step if you realy want to rescue khmer nation. ..In contrary people on active consciousness are diligence, active, smart, visionary ,and richer than anyon else...rRight. ? Aren't they. ? Please khmerization you shall blame yourself for being stuck with flawless naive for so long. ..?..Mike

Anonymous said...

East Timor was lose because of naive extremists Indonesian , right? .and all middle east. Yemen, Syria, Tunesi, Libya, Ukraine. ...etc. in the whole Arab world was lose to naive ultra emotional people who love to make things difficult. .Rigth. ? And if you can't identify kem sok svar or raincy boths make a huge mess please see for yourself any cnrp zealous believer near you how they treat their kids. wife. Aren't they live from pay check to pay check. .. Terrible. Right. ? Aren't they. ?...khmerization if you can't move to the right side you must influenced cnrp or community khmer for more positive. ..Mike.

Anonymous said...

ល្អណាស់ចេះមើលឃើញសង្រ្គោះជាតិមាន ហុស តែខ្លួនឯងវិញ ហេតុអីក៍ដូចជាមិនស្រួលដែរ បែបចង់ឲ្យអ្នកធ្វើការទាំងនោះផឹកតែទឹក ទេដឹង ហា ហា ហា ពាក្យចាស់ថា ចង្អុលគេតែម្រាមមួយតែ តែបកមកខ្លួនឯងវិញនោះ តើប៉ុន្មានទៅលោកតា?????????????????