A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 7 March 2015

The National Assembly's 7th Commission to summon 7 ministers to answer about Vietnamese national performing rituals on Bokor Mountain គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​គ្រោង​កោះ​ហៅ​រដ្ឋមន្ត្រី​៤​ក្រសួង​ចូល​បំភ្លឺ​រឿង​ភ្នំ​បូកគោ

វៀតណាម លើ​ភ្នំ​បូកគោ ៦១០
ជនជាតិ​វៀតណាម អុជ​ធូប​តាម​បែប​សាសនា​ក្បែរ​វាល​ស្រែ​៥០០ នៅ​លើ​ភ្នំ​បូកគោ កាល​ពី​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០១៣។
RFA/Morm Moniroth
គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា ទទួល​បន្ទុក​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ គ្រោង​កោះ​ហៅ​រដ្ឋមន្ត្រី​មក​ពី​ក្រសួង​៤ ចូល​បំភ្លឺ​នៅ​រដ្ឋសភា នៅ​ថ្ងៃ​ទី​៩ មីនា ខាង​មុខ ជុំវិញ​ការ​វិនិយោគ​តំបន់​ទេសចរណ៍​ភ្នំ​បូកគោ ខេត្ត​កំពត។
គម្រោង​កោះ​ហៅ​រដ្ឋមន្ត្រី​ទាំង​បួន គឺ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន មក​សាកសួរ​ជុំ​គ្នា​ពាក់ព័ន្ធ​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​កំពុង​កើត​ឡើង​នៅ​លើ​ភ្នំ​បូកគោ។
ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​នៅ​ថ្ងៃ​ទី​៦ មីនា ថា ក្រោយ​ពី​ចុះ​ទៅ​សិក្សា និង​ត្រួត​ពិនិត្យ​នៅ​ភ្នំ​បូកគោ ជាពិសេស​បញ្ហា​ភ្ញៀវ​ទេសចរ​វៀតណាម ទៅ​សមាធិ​ធម៌​នៅ​ទីនោះ​រួច​មក គណៈកម្មការ​ទី​៧ នឹង​កោះ​ហៅ​រដ្ឋមន្ត្រី ៤​នាក់​មក​សួរ​នាំ​បន្ថែម​ពី​ការ​ចូល​មក​ស្នាក់នៅ​របស់​ជនជាតិ​វៀតណាម និង​ការ​ធ្វើ​សមាធិ​របស់​ពួក​គេ​នៅ​លើ​ភ្នំ​បូកគោ នោះ៖ «ពេល​ដែល​គាត់​មក​ទាំង​បួន​ស្រួល​តែ​ម្ដង។ បញ្ហា​ចម្បង គឺ​ការ​ផ្ដល់​វិនិយោគ​ភ្នំ​បូកគោ ៩៩​ឆ្នាំ»
មន្ត្រី​ជំនាញ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ចុះ​អង្កេត​នៅ​ភ្នំ​បូកគោ កាល​ពី​ខែ​ធ្នូ ប៉ុន្តែ​ក្រុម​ការងារ​នោះ​អះអាង​ថា ពួក​គេ​រក​មិន​ឃើញ​ថា ពិធី​សាសនា​របស់​ជនជាតិ​វៀតណាម នៅ​ភ្នំ​បូកគោ ខេត្ត​កំពត នោះ ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ​ឡើយ។ ផ្ទុយ​ទៅ​វិញ ក្រសួង​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​ខ្វះ​ការ​គ្រប់គ្រង​ពី​សំណាក់​អាជ្ញាធរ និង​ក្រុមហ៊ុន​នៅ​ទីនោះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់ អនាម័យ និង​សុវត្ថិភាព​ភ្ញៀវ​ទេសចរ និង​បរិស្ថាន។

ការ​ចុះ​អង្កេត​នេះ បន្ទាប់​ពី​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា ចុះ​សិក្សា និង​ត្រួត​ពិនិត្យ​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន ទាក់ទង​ការ​ធ្វើ​ពិធី​សាសនា​របស់​ភ្ញៀវ​ទេសចរ​ជនជាតិ​វៀតណាម នៅ​ភ្នំ​បូកគោ នោះ៕

No comments: