A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 10 March 2015

The two parties say the new NEC will prevent a post-election dispute បក្ស​ទាំងពីរ​អះអាងថា គ​.​ជ​.​ប ថ្មី​នឹង​ជួយ​បង្ការ​ជម្លោះ​នយោបាយ​ក្រោយ​ការបោះឆ្នោត​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃអង្គារ ទី10 មិនា 2015, 

ស្តាប់សំឡេង៖​

ចម្លងទុក
សិក្ខា​សាលា​ដែល​រៀបចំឡើង​ដោយ​ក្រុម​ការងារ​ធ្វើ​កំណែទម្រង់​ច្បាប់​បោះឆ្នោត​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ នៅវិមាន​រដ្ឋសភា កាលពិ​ម្សិលមិញ (រូបថតពី ហ្វេសប៊ុក​)
​ក្រុម​ការងារ​ធ្វើ​កំណែទម្រង់​ច្បាប់​បោះឆ្នោត​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បាន​ព្យាយាម​ពន្យល់​ប្រាប់សាធារណជន និង​តំណាង​ស្ថានទូត​នានា​ថា គ​.​ជ​.​ប ថ្មី​ដែល​កើតចេញ​ពី​ការព្រមព្រៀង​គ្នា​នាពេលនេះ នឹង​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​ឯករាជ្យ​តាម​លទ្ធិ​ប្រជា​ប្រជាធិបតេយ្យ ។​
ការអះអាង​របស់​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ឯករាជភាព​របស់​គណៈ​កម្មា​ធិ​ការរៀបចំ​ការបោះឆ្នោត​ថ្មី​នេះ បាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​មួយ​នៅ​មន្ទីរ​រដ្ឋសភា នា​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៥​ម្សិលមិញ ដែល​មាន​អ្នកចូលរួម​មកពី​តំណាង​កម្មករ​រោងចក្រ ក្រុមយុវជន សមាគម​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​ស្ថានទូត​បរទេស​មួយ​ចំនួន​ផងដែរ ។​
ក្នុង​សិក្ខាសាលា​នោះ ក្រុមការងារ​មួយ​រូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ឫទ្ធិ លើកឡើង​ថា​ការ​ដាក់ គ​.​ជ​.​ប ឲ្យក្លាយ​ជា​ស្ថាប័ន​ធម្មនុញ្ញភាព ជា​កត្តា​ជំរុញ​ឲ្យ​ស្ថាប័ន​ជាតិ​មួយ​នេះ​មាន​អំណាច​ជាង​មុន អាច​បំពេញ​ការងារ​ដោយ​ឯករាជ្យ​បាន ។​
ម្យ៉ាងទៀត​លោក យ៉ែម បុញ្ញ​ឫទ្ធិ អះអាង​ទៀតថា រូបមន្ត​បែងចែក​អំណាច​សមាសភាព គ​.​ជ​.​ប ៤-៤-១ ជា​យន្តការ​បង្ហាញ​ពី​តុល្យភាព​អំណាច ក្នុង​ស្ថាប័ន​ជាតិ​មួយ​នេះ រួមទាំង​លក្ខខណ្ឌ​មួយចំនួនទៀត នៃ​ច្បាប់​នេះ ក៏​ជា​ធាតុ​ផ្សំ​ជំរុញ​ឲ្យមាន​តម្លាភាព នៃ​ដំណើ​ការបោះឆ្នោត​ទៅ​ថ្ងៃ​អនាគត​ដែរ ។ លោក​ថា «​មួយទៀត​ខុសប្លែក​ពី​មុន​គឺ​ទាក់ទង​នឹង​បញ្ជី​ឈ្មោះ​បោះឆ្នោត ចំនុច​នេះ​សំខាន់​ណាស់ ព្រោះ​រាល់​លើក​យើង​និយាយ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត ។ បញ្ជី​ឈ្មោះ​បោះឆ្នោត​បច្ចុប្បន្ន​យើង​បាន​ឯកភាពគ្នា​ថា​ធ្វើ​បញ្ជី​បោះឆ្នោត​ថ្មី ដោយ​យក​ឯកសារ​គោល ទិន្នន័យ​ពី​ក្រសួងមហាផ្ទៃ ទៅ​យក​ឯកសារ​គោល​ពី​បញ្ជី​ដែល​មាន​ពី គ​.​ជ​.​ប ជា​មូលដ្ឋាន​ខ្លះ​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់ ។ ក៏ប៉ុន្តែ​បញ្ជាក់ជូន​អង្គសិក្ខាសាលា គឺ​យើង​ធ្វើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ដោយ​មាន​ចំនុច​កំណត់​គោល​អត្តសញ្ញាណ​ច្បាស់លាស់ គឺ​ស្នាម​ម្រាមដៃ និង​រូបថត ដូច្នេះ​ជា​រឿង​មួយ​ថ្មី ដែល​អាច​កាត់បន្ថយ​ការចុះ​ឈ្មោះ​បាន​ច្រើនដង ចំពោះ​ប្រជាពលរដ្ឋ​មួយរូបៗ យោង​ទៅលើ​រូបថត យោង​លើ​ស្នាម​ម្រាមដៃ យើង​ទប់ស្កាត់​ការចុះ​ឈ្មោះ​បាន​ពីរ​បី​ដង បាន​ស្ទើតែ​៩៩​ភាគរយ​បាត់ទៅហើយ​» ។​

​ក្រុមការងារ​មួយ​រូប​ទៀត​មកពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក កើត រិទ្ធិ អះអាង​ដែរ​ថា ច្បាប់​ស្តីពី​ដំណើរការ​ប្រព្រឹត្ត​ទៅ​របស់ គ​.​ជ​.​ប ថ្មី បាន ផ្តល់​សិទ្ធិ​អំណាច​គ្រប់គ្រាន់ ដល់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ស្ថាប័ន​នេះ ដូចជា​ការធានា​សន្តិសុខ​ផ្ទាល់ខ្លួន ព្រមទាំង​ក្រុមគ្រួសារ បើ​មាន​ការ​ស្នើឡើង និង​ការធានា​មិន​ឲ្យ​មន្ត្រី​ទាំងនោះ ជាប់​ពិរុទ្ធភាព​ផ្នែក​ព្រហ្មទណ្ឌ អំឡុង​បំពេញការងារ​ជាដើម​។​
​លោក កើត រិទ្ធិ ឲ្យដឹងទៀតថា មាត្រា​១៣​នៃ​ច្បាប់​នេះ បាន​ធានា​ពី​សិទ្ធិអំណាច របស់ គ​.​ជ​.​ប ដែល​មិន​អាចឲ្យ​គណបក្ស​នយោបាយ​ណា មាន​អំណាច​អា​ចជ្រែត​ជ្រែ​កបាន រួមទាំង​លក្ខខណ្ឌ​ច្បាប់​មួយចំនួន​ទៀត ដែល​លោក​យល់ថា នឹង​ជំរុញ​ឲ្យ គ​.​ជ​.​ប ថ្មី​នេះ បំពេញ​កាតព្វកិច្ច​របស់ខ្លួន ដោយ​ឯករាជ្យ និង​យុត្តិធម៌​តាម​បែប​ប្រជាធិបតេយ្យ ហើយ​នឹង​គ្មាន​ការជាប់គាំង​នយោបាយ​។ លោក​បញ្ជាក់ថា «​ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​ទទួល​បាន​ការធានា​ការពារ​សន្តិសុខ​ផ្ទាល់ខ្លួន និង​គ្រួសារ​ក្នុង​ករណី​ចាំបាច់​តាម​សំណូមពរ​របស់​សមី​ខ្លួន ។ វាក្យខណ្ឌ​(​កថាខណ្ឌ​)​បន្ទាប់​ក៏​ជាការ​ធានា​ការពារ​មួយ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការអនុវត្ត​តួនាទី ដោយ​វាក្យខណ្ឌ​នេះ​បាន​បញ្ជាក់ថា ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មិន​ត្រូវ​ទទួលខុសត្រូវ​ខាង​បទ​ព្រហ្មទណ្ឌ​ទេ ឬ​បទ​រដ្ឋប្បវេនី​ណាមួយ​ចំពោះ​ការសម្រេច​ដែល​បាន​ធ្វើ​ក្នុង​ក្រប​ខណ្ឌ​សមត្ថកិច្ច និង​មុខងារ​របស់​ខ្លួន​ឡើយ ។ នេះ​គឺជា​ការធានា​នូវ​ឯករាជ្យ​នៃ​ស្ថាប័ន គ​.​ជ​.​ប​» ។​
​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ហៅ​កាត់​ថា​ខុម​ហ្វ្រែល លោក គល់ បញ្ញា យល់​ស្រប​ទៅនឹង​ការលើកឡើង របស់​មន្ត្រី​ធ្វើ​កំណែទម្រង់​ការបោះឆ្នោត ពី​សិទ្ធិ​អំណាច របស់ គ​.​ជ​.​ប ថ្មី​នេះ ប៉ុន្តែ​លោក​យល់ថា បក្ស​កាន់​អំណាច​នៅតែ​អាច​ដាក់​សម្ពាធ​ទៅ​ស្ថាប័ន​នេះ​បាន ដោយ​បង្ក​ការលំបាក តាមរយៈ​ការដក​ប្រាក់​ពី​រតនាគារ​ជាតិ មកប្រើប្រាស់​។ លោក​ថា «​អ៊ីចឹង​បាន​យើង​ទាមទារ​ថា ពេល​បោះឆ្នោត ដូច​មាន​សន្យា​ក្នុង​ថវិកាជាតិ​ប៉ុន្មាន អាច​ឲ្យ​គាត់​១០០​ភាគរយ​ហ្មង​ទៅ មានន័យ​ថា ធ្វើ​បុរេ​ទាន​ផ្ទេរ​សាច់ប្រាក់​ហ្នឹង​ឲ្យ​គាត់​តែ​ម្តង​១០០​ភាគរយ ដើម្បី​ឲ្យ​គាត់​អាច​ធ្វើការ​បាន ។ បើ​យើង​ធ្វើការ​តាម​របៀប​សព្វ​ថ្ងៃនេះ គឺ​ស្ថាប័នរដ្ឋ​ហ្នឹង​អាចដាក់​គំនាប​លើ គ​.​ជ​.​ប ក្នុង​ការផ្ទេរ​លុយ​សាច់ប្រាក់​មក គ​.​ជ​.​ប មាន​ការយឺតយ៉ាវ គេ​ពិបាក​ធ្វើការ ធ្វើឲ្យប៉ះពាល់​ដល់​ការងា​រឯករាជ្យ​ហ្នឹងហើយ​» ។​
យ៉ាងនេះ​ក្តី​ក្រុមការងារ​ធ្វើ​កំណែទម្រង់​ច្បាប់​បោះឆ្នោត របស់​គណបក្ស​ទាំងពីរ អះអាងថា គ​.​ជ​.​ប ថ្មី​នេះ អាច​សម្រេច​កិច្ចការ​អ្វីមួយ ដោយ​ការ​អនុម័តិ​សំឡេង​៥០​ភាគរយ​+១ ឬ​២​ភាគ​៣ តាម​បែប​លទ្ធិប្រប្រជាធិបតេ​យ្យ ហើយ​ដំណើរការ​ប្រព្រឹត្តិ​ទៅ​របស់​ស្ថាប័ន​នេះ ក្រោម​ការតាមដាន​រស់​រដ្ឋសភា និង​ម្យ៉ាងទៀត រដ្ឋា​សភា អាចរំលាយ គ​.​ជ​.​ប នេះ​បាន ក្នុង​ករណី​ចាំបាច់ ដើម្បី​បើកផ្លូវ​ឲ្យ​ដំណើរការលទ្ធិ​ប្រជាធិបេត្យេ​ ៕
សូមសរសេរមកលោក ញឹម សុខន​ តាមរយៈ sokhorn@vodhotnews.com

2 comments:

Anonymous said...

ម្ដេចសម រង្សី នឺង គិម សុខា ល្ងង់ម្លេ៉ះ ឬក៏ចង់ចូលកាន់អំណាចជាមួយ ហ៊ុន សែន ទើបព្រមបង្កើតច្បាប់ផ្មី ដែលជាច្បាប់មួយអាក្រក់ សម្លាប់ខ្លួន ឯង នឺងប្រជាជាតិ ។

Anonymous said...

Begin of Drgunzet's comment.

Now CNRP and CPP together defend the same thing. hihihi...lots of hugs.

Are you guys gonna hate CNRP now?

-Drgunzet-