A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 13 March 2015

The wives of three prisoners claim they were cheated of nearly $20,000 by Kampot provincial court officials ភរិយា​អ្នក​ទោស​បី​នាក់​អះអាង​ថា​ចាញ់​បោក​អតីត​មន្ត្រី​តុលាការ​ខេត្ត​កំពត​ជិត​២​ម៉ឺន​ដុល្លារ

តុលាការ​កំពត305
អគារ​តុលាការ​ខេត្ត​កំពត។
Photo: RFA
ភរិយា​អ្នក​ទោស​បី​នាក់​នៅ​ភូមិ​ចម្ការកោះ ឃុំ​បឹងសាលាខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​ចាញ់​បោក​អតីត​មន្ត្រី​តុលាការ​ខេត្ត​កំពត អស់​ប្រាក់​ជិត ២​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​កាត់​ក្ដី​ឲ្យ​ប្ដី​របស់​ពួក​គាត់​ឲ្យ​រួច​ទោស តែ​មិន​បាន​សម្រេច ក៏​ប្ដឹង​បក​ទៅ​មន្ត្រី​តុលាការ​ទាំង​នោះ ដើម្បី​ទារ​ប្រាក់​មក​វិញ។
ភរិយា​អ្នក​ទោស​បី​នាក់​នោះ​អះអាង​ថា ពួក​គាត់​បាន​លក់​គោ​ក្របី​ដី​ស្រែ​ចម្ការ ខ្លះ​ខ្ចី​ប្រាក់​ធនាគារ ដើម្បី​ប្រមូល​ប្រាក់​ក្នុង​ម្នាក់ៗ​ឲ្យ​បាន ៦​ពាន់​ដុល្លារ តាម​ការ​កំណត់​របស់​មន្ត្រី​តុលាការ ដោយ​សង្ឃឹម​ថា ប្ដី​របស់​ពួក​គាត់​ដែល​ជាប់​ចោទ​ពី​បទ​ទោស​ឧក្រិដ្ឋ នឹង​អាច​រួច​ខ្លួន។
អ្នកស្រី អ៊ី សៀវ អាយុ ៤៧​ឆ្នាំ នៅ​ភូមិ​ចម្ការកោះ ឃុំ​បឹងសាលាខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត រៀបរាប់​ទាំង​ទឹក​ភ្នែក​ថា អ្នកស្រី​បាន​លក់​ដី​ស្រែ​គោ​ក្របី និង​ទ្រព្យ​សម្បត្តិ​ខ្លះ ហើយ​ខ្ចី​គេ​ផ្សំ​ទម្រាំ​ប្រមូល​ប្រាក់​បាន​ចំនួន ៦​ពាន់​ដុល្លារ ប្រគល់​ឲ្យ​មន្ត្រី​តុលាការ តែ​ពេល​ប្រគល់​ប្រាក់​ហើយ ប្ដី​គាត់​នៅ​ជាប់​គុក​ដដែល។
សព្វថ្ងៃ គ្រួសារ​អ្នកស្រី​រឹត​តែ​ធ្លាក់​ដុនដាប​ខ្លាំង​ជាង​មុន ព្រោះ​ទ្រព្យ​សម្បត្តិ​លុយ​កាក់​មាន​បន្តិចបន្តួច​ទាំង​ប៉ុន្មាន​ក៏​អស់ ប្ដី​ក៏​ជាប់​គុក ចំណែក​ជីវភាព​គ្រួសារ​មិន​ត្រឹម​តែ​អត់​ឃ្លាន​ទេ តែ​ថែម​ទាំង​ជំពាក់​បំណុល​គេ​ទៀត៖ «ខ្ញុំ​ចាញ់​បោក​គេ​អស់​ហើយ ខ្ញុំ​ឲ្យ​គេ​អស់ ៦​ពាន់ (ដុល្លារ) ឥឡូវ​ឈប់​ហើយ​មិន​ដឹង​មាន​ស្អី​ទៀត​ទេ កូន​ខ្ញុំ​ធំៗ​អស់​ហើយ រក​លុយ​ការ​កូន​មិន​ឃើញ​ទេ ជួយ​ខ្ញុំ​ផង»
ចំណែក អ្នកស្រី ឈុន មុត នៅ​ភូមិ​ជាមួយ​គ្នា ក៏​ជួប​រឿង​ចាញ់​បោក​មន្ត្រី​តុលាការ​ដូច​គ្នា​ដែរ៖ «ខ្ញុំ​ចាញ់​បោក​គេ​អស់​ហើយ ចាញ់​បោក​តា ព្រុំ មុន្នី ហើយ​គាត់​យក​លុយ​ពួក​ខ្ញុំ​អស់​ម្នាក់ ៦​ពាន់​ដុល្លារ។ ឥឡូវ​អស់​ហើយ​ចាញ់​បោក​គេ ឥឡូវ​ប្ដី​ក៏​នៅ​ជាប់ ខ្ញុំ​គ្មាន​អី​ទី​ពឹង​ទេ ឥឡូវ​គេ​ចោទ​រឿង​ឃាតកម្ម គេ​ថា​រួច​បាន ខ្ញុំ​ខំ​ឲ្យ​លុយ​គេ លក់​ស្រែ​លក់​ក្របី​ ទ្រព្យ​របស់​អី​លក់​អស់​ហើយ យក​ទៅ​ឲ្យ​គេ ធ្វើ​បាប​ពួក​ខ្ញុំ​ទាល់​អស់​រលីង សល់​បន្តិចបន្តួច​គ្រាន់​ចិញ្ចឹម​កូន​ហ្នឹង ប្ដី​ក៏​ជាប់ ប្រពន្ធ​រក​អី​បាន ជីវិត​ខ្ញុំ​ធ្វើ​កន្ត្រក​ចិញ្ចឹម​កូន​ទិញ​ត្រី​ហូប»

បើ​តាម​មន្ត្រី​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពត លោក យឹម ផល្លី ដែល​បាន​ចុះ​ទៅ​ដល់​ផ្ទះ​ភរិយា​អ្នក​ទោស​ទាំង​បី​នាក់​នៅ​ពេល​ថ្មីៗ​នេះ ដើម្បី​ជួយ​អន្តរាគមន៍​ផ្នែក​ច្បាប់​នោះ បញ្ជាក់​ថា ពួក​គាត់​បាន​ចាញ់​បោក​មន្ត្រី​តុលាការ​តាំង​ពី​ឆ្នាំ​២០១៤ មក។
ចំណែក​មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ លោក ម៉ម កេសី ឲ្យ​ដឹង​ថា ស្ត្រី​ទាំង​បី​នាក់​នោះ​ជា​ភរិយា​អ្នក​ទោស​ឈ្មោះ ស្ងួន ញឿន ណាំ វន្នី និង​ឈ្មោះ រុន។ អ្នក​ទាំង​បី​នាក់​នៅ​ភូមិ​ជាមួយ​គ្នា នៅ​ភូមិ​ចម្ការកោះ ឃុំ​បឹងសាលាខាងត្បូង ស្រុក​កំពង់ត្រាច។ លោក​ថា ភរិយា​អ្នក​ទោស​ទាំង​បី​នាក់​នោះ បាន​ប្រគល់​លុយ​សរុប​ចំនួន ១​ម៉ឺន ៨​ពាន់​ដុល្លារ ឲ្យ​អតីត​មន្ត្រី​ក្រឡា​បញ្ជី​តុលាការ​ខេត្ត​កំពត ម្នាក់ និង​មេធាវី​ម្នាក់​ទៀត​ជា​អ្នក​រួម​គំនិត។
តែ​លោក​ថា អតីត​មន្ត្រី​តុលាការ​ទាំង​នោះ បាន​សង​ប្រាក់​មក​ឲ្យ​ភរិយា​អ្នក​ទោស​បាន ៤​ពាន់​ដុល្លារ​វិញ​ហើយ បន្ទាប់​ពី​គ្រួសារ​អ្នក​ទោស​បាន​ប្ដឹង​ឲ្យ​សង​ប្រាក់​នោះ​មក​វិញ​កាល​ពី​ពេល​ថ្មីៗ​នេះ។
ភរិយា​អ្នក​ទោស​ទាំង ៣​នាក់​នោះ បាន​អំពាវនាវ​ឲ្យ​តុលាការ​ខេត្ត​កំពត ពន្លឿន​រឿង​ក្ដី​នេះ​ឲ្យ​បាន​ឆាប់​ជា​ទី​បំផុត ដើម្បី​យក​ប្រាក់​នោះ​មក​ចិញ្ចឹម​កូន​កំព្រា​ដែល​កំពុង​រង​ទុក្ខ​វេទនា។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អតីត​មន្ត្រី​តុលាការ​ទាំង​ពីរ​រូប​នោះ​បាន​ទេ តែ​ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​ខេត្ត​កំពត លោក គឹម សំលេង ដែល​កាន់​រឿង​ក្ដី​នេះ​បញ្ជាក់​ថា លោក​កំពុង​តែ​ដំណើរ​ការ​ក្ដី​នេះ​ហើយ តែ​លោក​មិន​អាច​បញ្ជាក់​បាន​ថា តើ​នឹង​បើក​សវនាការ​នៅ​ពេល​ណា​នោះ​ទេ ព្រោះ​ថា ភាគី​ចុង​ចោទ​បាន​សុំ​ពន្យារ​ពេល​មិន​ចូល​ឆ្លើយ​នៅ​តុលាការ៖ «បណ្ដឹង​ហ្នឹង​ខ្ញុំ​បាន​ទទួល​ហើយ ខ្ញុំ​កោះ​ហៅ​ដើម​បណ្ដឹង​មក​បំភ្លឺ ហើយ​គាត់​មាន​ភស្តុតាង​មាន​អី​ឲ្យ​គាត់​ដាក់​មក​ហើយ ចំណែក​ជន​ជាប់​សង្ស័យ តុលាការ​បាន​កោះ​ហៅ​តាម​នីតិវិធី​ហើយ តែ​ភាគី​ជន​សង្ស័យ​សុំ​ពន្យារ​ពេល​ចូល​ឆ្លើយ»
ទាក់ទង​រឿង​ចំណាយ​ប្រាក់​ទៅ​លើ​មន្ត្រី​តុលាការ រឿង​ក្ដី​ព្រហ្មទណ្ឌ​នេះ លោក សំ សុគង់ ជា​មេធាវី​នៃ​ស្ថាប័ន​ក្រុម​មេធាវី និង​ការ​ពិគ្រោះ​យោបល់​ពាណិជ្ជកម្ម ហៅ​កាត់​ថា ប៊ីប៊ីស៊ី (BBC) បាន​ក្រើន​រំឭក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​ចំណាយ​ប្រាក់​ទៅ​លើ​មន្ត្រី​តុលាការ នៅ​ពេល​មាន​រឿង​ក្ដី​ព្រហ្មទណ្ឌ​ដូច​ករណី​នេះ ព្រោះ​ថា ភាគី​អ្នក​ចំណាយ​ប្រាក់​នឹង​អាច​ខាត​បង់​ប្រាក់​ដោយ​ឥត​ប្រយោជន៍ ហើយ​ជួន​កាល នឹង​អាច​មាន​ទោស​ពី​បទ​សូកប៉ាន់​ទៀត​ផង។
លោក​បាន​រំឭក​ដល់​ប្រជាពលរដ្ឋ​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​ណា​ជួប​រឿង​ដូច​ករណី​មួយ​នេះ គួរ​ចំណាយ​ប្រាក់​លើ​សេវា​ពិគ្រោះ​ផ្នែក​ច្បាប់​វិញ ទើប​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ជាង៕

1 comment:

Anonymous said...

Begin of Drgunzet's comment.

There was this South Vietnamese who complained about the greedy Vietnamese officers who delayed him at the airport to get bribes.

He had to slip in a 10 dollar bill to smooth things out. (I forgot what mistake he did.) But he said the officer took the bribe then was nice enough to let him cut the line to make up loss time.

I told the guy, "You should not pay any bribe. The Whites never had to pay bribes and they were never got hassled by those so called greedy officers."

Then I added, "You must not cut the line. You make the Asians looking bad."

This South Vietnamese (who looks similar to Shihanouk actually) exclaimed, "I already paid the bribe, it's my right to cut the line."

What a sad culture!

I retorted him, "Someone pays a pimp at the corner of the street to have sex with your wife, is that ok?"

The shorty got really upset with me.

-Drgunzet-