A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 13 March 2015

Two companies which are notorious for charging the government prior to providing the services ក្រុមហ៊ុន​ឯកជន​២​ល្បីឈ្មោះ​ខាង​យក​លុយ​រដ្ឋ​មុន​ច្រើន​លាន​ដុល្លារ​លើ​ការ​ផ្គត់ផ្គង់​សេវា​ផ្សេងៗ​ជូន​រដ្ឋ​

Hun-Sen-0779
Posted by  on March 12, 2015
អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ចាប់តាំងពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​សម្អាង​ថា​ "​រដ្ឋ​គ្មាន​លុយ​"​ គឺ​រាល់​គម្រោង​ផ្គត់ផ្គង់​សេវា​ផ្សេងៗ​ជូន​រដ្ឋ​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​នានា​ តែង​អនុវត្តន៍​តាម​គោលការណ៍​"​ក្រុមហ៊ុន​ផ្គត់ផ្គង់​មុន​ រីឯ​រដ្ឋ​ទូទាត់​តាម​ក្រោយ​តាម​លទ្ធភាព​ថវិកា​ជាក់ស្តែង​"​ ខណៈ​រូបមន្ត​នៃ​ការ​ផ្គត់ផ្គង់​សេវា​ជូន​រដ្ឋ​បែប​នេះ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​ តម្លៃ​នៃ​ការ​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​ឯកជន​ទាំងនោះ​ជូន​រដ្ឋ​មាន​តម្លៃ​ខ្ពស់​ជាង​ទីផ្សារសេរី​រហូត​ដល់​ទៅ​ជាង​៣​ដង​ ឬ​ច្រើន​ជាង​នេះ​ទៀត​ ។​
​ទោះជា​មាន​គោលការណ៍​ដូច​លើក​ឡើង​ខាងលើ​ក្តី​ ក៏​មាន​ក្រុមហ៊ុន​ឯកជន​ចំនួន​២​ដែល​ល្បីឈ្មោះ​លេចធ្លោ​ខាង​យក​លុយ​រដ្ឋ​ទៅ​ប្រើប្រាស់​មុន​ក្នុង​ចំនួន​ច្រើន​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ផ្គត់ផ្គង់​សេវា​ជូន​រដ្ឋ​ និង​អាច​ចាត់​ទុក​ថា​ជា​ក្រុមហ៊ុន​មានសំណាង​បំផុត​បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ក្រុមហ៊ុន​ឯកជន​ឯទៀតៗ​ ។​ ក្រុមហ៊ុន​ឯកជន​មហា​សំណាង​ទាំង​២​នោះ​ គឺ​ ៖
១-​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ មាន​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ជានា​យក​ និង​ជា​ក្រុមហ៊ុន​ដែល​គេ​ស្គាល់​ថា​ ទទួល​បាន​កិច្ចព្រមព្រៀង​សម្បទាន​រយៈពេល​៣៥​ឆ្នាំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ លើ​ការ​ផ្តល់​សេវាកម្ម​យក​លុយ​ផ្លូវជាតិ​លេខ​៤​ចាប់ពី​ឆ្នាំ​២០០១​ តរៀងមក​​ ។​
​ដោយ​យោង​តាម​ចំណារ​ឯកភាព​ចុះ​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​១៩៩៨​ របស់​សម្តេច​ ហ៊ុន​ សែន​ អតីត​នាយក​រដ្ឋមន្ត្រី​ទី​២​ និង​សេចក្តីសម្រេច​លេខ​៣៣​សសរ​ ចុះ​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​១៩៩៨​ របស់​រាជរដ្ឋាភិបាល​នោះ​ កាលពី​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​១៩៩៨​ លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ នាយក​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រសួងការពារជាតិ​ លើ​ការ​ផ្គត់ផ្គង់​រថយន្ត​ និង​គ្រឿងចក្រ​វិស្វកម្ម​ចំនួន​២៧៩​គ្រឿង​ជូន​ក្រសួងការពារជាតិ​ មាន​តម្លៃ​សរុប​ស្មើនឹង​ទឹកប្រាក់​ចំនួន​២៨.៧៦៤.០០០​ដុល្លារ​អា​មេ​រិ​ក​ ។​

​ចំណុច​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​កិច្ចសន្យា​នេះ​ គឺ​រដ្ឋ​ត្រូវ​ទូទាត់​ប្រាក់​ជំហាន​ដំបូង​(Down​ Payment)​ ជូន​ក្រុមហ៊ុន​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ជា​មុន​ចំនួន​២០​ភាគរយ​នៃ​តម្លៃ​សរុប​ស្មើនឹង​ទឹកប្រាក់​៥.៧៥២.៨០០​ដុល្លារ​អា​មេ​រិ​ក​ ។​ លើស​ពី​នេះ​ ការ​ទូទាត់​ប្រាក់​ចាប់ពី​ឆ្នាំ​ទី​២​រហូត​ដល់​ឆ្នាំ​ទី​៤​ រដ្ឋ​ត្រូវ​គិតការ​ប្រាក់​ឲ្យ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ចំនួន​៣​ភាគរយ​ក្នុង​១​ឆ្នាំ​ទៀត​ផង​ ។​
​លោក​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ អាយុ​៤៣​ឆ្នាំ​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១៩៦/៨០​ ចុះ​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​១៩៩៦​ គឺ​បន្ទាប់​ពី​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ ទទួល​បាន​គោលការណ៍​ពី​រាជរដ្ឋាភិបាល​លើ​ការ​ផ្គត់ផ្គង់​សម្ភារៈ​ បរិក្ខារ​ទូរស័ព្ទ​ មាន​តម្លៃ​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ។​ បច្ចុប្បន្ន​ លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ តែ​មិន​ទទួល​ប្រាក់បៀវត្សរ៍​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៣/១២៣៣​ ចុះ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ។​
២-​ក្រុមហ៊ុន​ លី​ ឈួ​ង​ សំណង់​ &​ អាហរ័ណ​ នីហរ័ណ​ មាន​លោក​ លី​ ឈួ​ង​ ជានា​យក​ក្រុមហ៊ុន​ ។​
​កាលពី​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០០៣​ លោក​ លី​ ឈួ​ង​ នាយក​ក្រុមហ៊ុន​ លី​ ឈួ​ង​ សំណង់​ &​ អាហរ័ណ​ នីហរ័ណ​ និង​ត្រូវជា​កូនប្រសា​របស់​ឯកឧត្តម​បណ្ឌិត​រដ្ឋ​ ជាម​ យៀ​ប​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​ និង​សវន​កម្ម​(​គណៈកម្មការ​ទី​២)​នៃ​រដ្ឋសភា​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​ បាន​ចុះ​កិច្ចសន្យា​ជាមួយ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៣​ តំណាង​ដោយ​ឯកឧត្តម​ ជាម​ យៀ​ប​ ជា​ប្រធាន​គណៈកម្មការ​សាងសង់​ និង​ត្រូវជា​ឪពុកក្មេក​ លើ​ការ​វិនិយោគ​សាងសង់​អគារ​រដ្ឋសភា​ថ្មី​ មាន​តម្លៃ​ទឹកប្រាក់​សរុប​ចំនួន​២៦.៦៧៣.៣៥០​ដុល្លារ​អា​មេ​រិ​ក​ ។​
​ចំណុច​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​កិច្ចសន្យា​នេះ​ គឺ​រដ្ឋ​ត្រូវ​ផ្តល់​ប្រាក់​បុរេប្រទាន​ចំនួន​១១​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​មុន​ ជូន​ក្រុមហ៊ុន​លោក​ លី​ ឈួ​ង​ ។​ លើស​ពី​នេះ​ កិច្ចសន្យា​បាន​ចែង​ដែរ​ថា​ បើ​រដ្ឋ​យឺតយ៉ាវ​ក្នុង​ការ​ទូទាត់​ប្រាក់​ជូន​ក្រុមហ៊ុន​លោក​ លី​ ឈួ​ង​ គឺ​រដ្ឋ​ត្រូវ​បង់ប្រាក់​ពិន័យ​ជូន​ក្រុមហ៊ុន​លោក​ លី​ ឈួ​ង​ ក្នុង​អត្រា​១២​ភាគរយ​ក្នុង​១​ឆ្នាំ​ ។​
​ក្រោយ​ពេល​សាងសង់​អគារ​រដ្ឋសភា​ថ្មី​រួចរាល់​មក​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ទ្រង់​បាន​ត្រាស់​បង្គាប់​បំពាក់​គ្រឿង​ឥស្សរិយយស​ព្រះ​មហាក្សត្រី​យា​នី​ព្រះ​ស៊ី​សុវត្ថិ​ មុន្នី​វង្ស​កុសុម​នារីរ័ត្ន​ ថ្នាក់​មហា​សេរី​វឌ្ឍន៍​ ជូន​ឯកឧត្តម​ ជាម​ យៀ​ប​ ជា​ប្រធាន​គណៈកម្មការ​សាងសង់​ និង​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​សេនា​ ជូន​លោក​ លី​ ឈួ​ង​ ជានា​យក​ក្រុមហ៊ុន​ លី​ ឈួ​ង​ សំណង់​ &​ អាហរ័ណ​ នីហរ័ណ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦០៧/២១៣​ ចុះ​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០០៧​ ។​
​ក្រៅពី​ទទួល​បាន​គម្រោង​សាងសង់​អគារ​រដ្ឋសភា​ថ្មី​មាន​តម្លៃ​ទឹកប្រាក់​ជិត​៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ ដោយ​យក​លុយ​រដ្ឋ​ចំនួន​១១​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​មុន​ធ្វើ​ជាដើម​ទុន​រកស៊ី​នោះ​ ក្រុមហ៊ុន​លោក​ លី​ ឈួ​ង​ ទទួល​បាន​គម្រោង​ផ្គត់ផ្គង់​ និង​ផ្លាស់​ប្តូរ​ឧបករណ៍​គ្រប់គ្រង​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​ចំនួន​១០​ឈុត​នៅ​វិមាន​សន្តិភាព​ មាន​តម្លៃ​ទឹកប្រាក់​សរុប​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ទៀត​ ។​
​មជ្ឈដ្ឋាន​អ្នកជំនួញ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ បើ​ក្រុមហ៊ុន​ឯកជន​ណាមួយ​ ឧទាហរណ៍​ជាក់ស្តែង​ដូច​ជា​ក្រុមហ៊ុន​ទាំង​ពីរ​ខាងលើ​ទទួល​បាន​គម្រោង​ផ្គត់ផ្គង់​សេវា​ជូន​រដ្ឋ​ ហើយ​ទទួល​បាន​លុយ​រដ្ឋ​យក​មក​ប្រើប្រាស់​ធ្វើ​ជាដើម​ទុន​រកស៊ី​ជា​មុន​ទៅ​ហើយ​នោះ​ រឿង​អ្វី​ត្រូវ​ព្រួយបារម្ភ​ក្នុង​ការ​រកស៊ី​ខាត​ គឺ​មាន​តែ​ទទួល​បាន​ប្រាក់​ចំណេញ​កប់​ក្តោង​ រួម​ជាមួយនឹង​លាភសក្ការៈ​បាន​ធ្លាក់​ទៅ​ក្នុង​ហៅ​ប៉ៅ​មន្ត្រី​ពុក​រលួយ​ជា​តួអង្គ​មួយ​ចំនួន​ ៕​
  Ly-ChhuongLy-Chhuong-1

1 comment:

Anonymous said...

Very true Mr. Pm.hun sen can't manage the entire state officials. .he has no clue at all on how to discipline or manage staff. Zero ! sir you have zero people skills. ...you hear me sir and you know yourself very well. Right? ...Looke all your state officials they only work 1 or 2 hours a day. ..let me make it clear again. your state employees only works 1 to 2 hour a day. ..Right ? And most ministries they only go to office collect the money they not even work. ...All your ministry officer they only come to work in the morning and absence noon time every day every month and every year. ..that why all things run by government are miserable fail...Right? . Your people rampage cheating you every corner. ..you know that yourself right. ?. You Mr. Pm are totaly lack of people skills you very inferior on human skill or management. .and raincy or kem sok svar even worst. .. If you keep doing what you used to you end up in perish. .. and your ke tom romroung sijomrouv are useless if you do not set up a person who supervise all your official work habit. .its very important to hire your most trusted peoples to keep and eye very eagles eye monitor direct supervise all ministries official performance. .resaerch .Evaluate and activate.. that the ruler every one must do it and no one could ever ever ever Bend that rule. Now you clearly understand it . right. ?..those supervisor must be respectable sincere and harmony work in same office by all official.. and ...you do it or you lose it....