A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 20 April 2015

លោក ហ៊ុន សែន សន្យា​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ​និង​មន្ត្រី​រាជការ​នៅ​ឆ្នាំ​២០១៨

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន នា​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៥។


ដោយ ម៉ម មុនីរតន៍
2015-04-19 VOA

សហជីព និង​សមាគម​ដែល​តែង​តស៊ូ​មតិ​រឿង​ប្រាក់​ខែ​សម្រាប់​កម្មករ និង​មន្ត្រី​រាជការ​ស៊ីវិល​សាទរ​ចំពោះ​គោលនយោបាយ​របស់​រដ្ឋាភិបាល អំពី​ការ​បន្ត​ដំឡើង​ប្រាក់​ខែ​បន្ថែម​ទៀត​នៅ​ពេល​នេះ។ សារ​នយោបាយ​របស់​លោក ហ៊ុន សែន សម្រាប់​ខួប​លើក​ទី​១២៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨ មន្ត្រី​រាជការ​ស៊ីវិល​នឹង​ទទួល​បាន​ប្រាក់​ខែ​យ៉ាង​តិច ១​លាន​រៀល។ ដោយ​ឡែក​កម្មករ​នៅ​តាម​រោងចក្រ​វិញ នឹង​ទទួល​ប្រាក់​បៀវត្ស​ចំនួន ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។

ក្រុម​សហជីព​ចាត់​ទុក​ថា ការ​ព្យាយាម​ដំឡើង​ប្រាក់​ខែ​ដែល​ប្រើ​ពេល​មិន​តិច​ជាង ៣​ឆ្នាំ​ទៀត​របស់​រដ្ឋាភិបាល​នេះ គឺ​ជា​ការ​អូស​បន្លាយ​ដ៏​យូរ​ពេក​ណាស់ ខណៈ​ទំនិញ​នៅ​លើ​ទីផ្សារ​ចេះ​តែ​បន្ត​ឡើង​ថ្លៃ​មិន​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

បើ​ទោះ​ជា​បែប​ណា ខាង​ភាគី​សហជីព និង​សមាគម​នានា​សាទរ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ជា​ថ្មី​ទៀត​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ។ នៅ​ក្នុង​ពិធី​ជួបជុំ​ដែល​មាន​កម្មករ​រោងចក្រ​ចូល​រួម​តាម​ការ​គ្រោង​ប្រមាណ ៣​ពាន់​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ មេសា នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះពេជ្រ​នោះ លោក ហ៊ុន សែន សន្យា​ជា​ថ្មី​ទៀត​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ដំឡើង​ប្រាក់​ខែ​គោល​អប្បបរមា​សម្រាប់​កម្មករ​ឲ្យ​បាន​ដល់ ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។ ក្រៅ​ពី​នេះ មន្ត្រី​រាជការ​ស៊ីវិល​នឹង​ដំឡើង​ឲ្យ​បាន​យ៉ាង​តិច ១​លាន​រៀល​នៅ​ឆ្នាំ​២០១៨។


បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ ខាង​សហជីព និង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ យល់​ឃើញ​ថា វិធានការ​របស់​រដ្ឋាភិបាល​នេះ វា​ហាក់​យឺត​ពេល និង​មិន​ទាន់​បំពេញ​តម្រូវ​ការ​ជាក់ស្ដែង​សម្រាប់​ទំនិញ​បន្ត​ឡើង​ថ្លៃ​នៅ​លើ​ទីផ្សារ​នៅ​ឡើយ​ទេ។

ប្រធាន​សហព័ន្ធ​សហជីព​ជាតិ អ្នកស្រី យ៉ាង សុភ័ណ្ឌ ថ្លែង​ថា អ្នកស្រី​ទទួល​ជំហរ​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ ដែល​ព្យាយាម​ជំរុញ​ប្រាក់​ខែ​កម្មករ​មួយ​កម្រិត​ថែម​ទៀត។ យ៉ាង​ណា​អ្នកស្រី​យល់​ឃើញ​ថា ការ​ដំឡើង​នេះ គឺ​មិន​ទាន់​បាន​ឆ្លើយ​តប​ដូច​ការ​ទាមទារ​របស់​កម្មករ​នៅ​ឡើយ​ទេ ជា​ពិសេស​នោះ ជា​ការ​ដំឡើង​ដែល​ប្រើប្រាស់​ពេល​វេលា​យូរ​ហួសហេតុ៖ «ដើម្បី​ឲ្យ ស៊ី.ភី.ភី (CPP) មាន​សំឡេង​ឆ្នោត​កាន់​តែ​ច្រើន​នៅ​អាណត្តិ​ក្រោយ។ អ៊ីចឹង​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ត្រូវ​តែ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​នៅ​ពេល​បច្ចុប្បន្ន មិន​នៅ​រង់ចាំ​ពេល​ក្រោយៗ​ទៀត។ បើ​សិន​ណា​រដ្ឋាភិបាល​និយាយ​ហើយ ត្រូវ​តែ​ធ្វើ​នៅ​ក្នុង​ឆ្នាំ​នេះ​តែម្ដង»។

ភ្លាមៗ ក្រោយ​ពី​បោះឆ្នោត​រួច កាល​ពី​ឆ្នាំ​២០១៣ កម្មករ​បាន​ផ្ទុះ​ការ​តវ៉ា​ដោយ​ដាក់​សម្ពាធ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គោល​អប្បបរមា​ចន្លោះ​ពី ១៦០ ទៅ ១៧៧​ដុល្លារ​ក្នុង​មួយ​ខែ។ ជា​លទ្ធផល​នៃ​ការ​ទាមទារ​កាល​ណោះ រដ្ឋាភិបាល​មាន​លទ្ធភាព​ដំឡើង​បាន​ត្រឹម ១២៨​ដុល្លារ​ក្នុង​មួយ​ខែ។

លោក រ៉ុង ឈុន អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អះអាង​ថា ប្រាក់​បៀវត្ស​ដែល​ត្រូវ​ដំឡើង​នេះ រដ្ឋាភិបាល​គួរ​ចាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០១៥​នេះ ជា​ជាង​ព្យាយាម​អូស​បន្លាយ​រហូត​ដល់​ឆ្នាំ​២០១៨។ លោក រ៉ុង ឈុន ចាត់​ទុក​ថា វា​ជា​ពេលវេលា​មួយ​ដ៏​យូរ​បន្ថែម​ទៀត​សម្រាប់​ការ​ដំឡើង​ប្រាក់​ខែ​នេះ៖ «ខ្ញុំ​គិត​ថា វា​ជា​រឿង​មួយ​អូស​បន្លាយ​ពេលវេលា​ដ៏​យូរ ហើយ​យើង​មិន​ចង់​ការ​ប្រើប្រាស់​ពេល​វេលា​ទៅ​ដល់​ឆ្នាំ​២០១៨ នោះ​ទេ។ យើង​ចង់​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ ១៧៧​ដុល្លារ​នៅ​ចុង​ក្រោយ​ឆ្នាំ​២០១៥ នេះ ហើយ​មន្ត្រី​រាជការ​គ្រូបង្រៀន ១​លាន​រៀល​ចុង​ឆ្នាំ​២០១៥​ហ្នឹង​ដែរ»។

សុន្ទរកថា​ដ៏​វែង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យដឹង​ថា ចំពោះ​មន្ត្រីរាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ប្រព័ន្ធ​បៀវត្ស​ថ្មី ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០១៥​នេះ ដើម្បី​កំណត់​បៀវត្ស​អប្បបរមា ១​លាន​រៀល​នៅ​ឆ្នាំ​២០១៨។

ដោយ​ឡែក​ក្រុម​សហជីព​វិញ​យល់​ឃើញ​ថា មូលហេតុ​ដែល​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ប្រាក់​ខែ​នេះ ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា មើល​ឃើញ​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​គាំទ្រ​ដ៏​ខ្លាំង​កាល​ពី​ឆ្នាំ​កន្លង​ទៅ រឿង​ប្រាក់​ខែ​នេះ ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ថែម​ទៀត ក្រៅ​ពី​បញ្ហា​ប្រឈម​នានា ដោយ​រួម​ទាំង​ហិង្សា​ដីធ្លី​ផង។

នៅ​ដើម​អាណត្តិ​នេះ រដ្ឋាភិបាល​បាន​ព្យាយាម​កំណែទម្រង់​ភ្លាមៗ ការ​បញ្ចុះ​ថ្លៃ​ទឹក អគ្គិសនី និង​ថ្លៃ​បន្ទប់​ជួល របស់​កម្មករ និង សិស្ស និស្សិត។ ស្ថិត​ក្រោម​ហេតុ​ផល​នេះ ទាំង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​សហជីព ចាត់​ទុក​ថា នេះ​អាច​ជា​ការ​ស្ដារ​ប្រជាប្រិយភាព​ឡើង​វិញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​គោលនយោបាយ​កំណែទម្រង់ បន្ទាប់​ពី​បាត់បង់​ការ​គាំទ្រ​ដ៏​ខ្លាំង​ពុំ​ធ្លាប់​មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

មេព្រាយវាលេងល្បែងបោកបញ្ឆោតជាពាក្សសន្យាដើម្បីរកសន្លឺកឆ្នោត នៅពេលបោះឆ្នោតក្នុងឆ្នាំ២០១៨ ត្រូវចាំថាព្រាយនេះបានធ្វើទុកម្នេញបង ប្អូនអស់រយៈពេលជិត៤០ឆ្នាំហើយៗបានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ក៏ជិត វាល់លាននាក់ដែរ បើបងប្អូនណានូវតែគាំទ្រវាទៀតនោះពិតជាល្ងីល្ងើមែន ទែន នោះនឺងសម្លាប់ខ្លួនឯងនឺងសម្លាប់ជាតិឯងដោយពិតប្រាកដ រស់នៅ ទឺកដីខ្លួនឯងហើយមិនដឺងថាយួននៅធ្វើការពេញក្នុងរដ្ឋាបាល ត្រូវដឺងថាយួនហាន់ណូយជាសាស្សចង្រៃប្រល្បិចកលវាទីទឺកដីមិនចេះ ឈប់ឈរ ទាំងនេះមានតែខ្មែរល្ងង់ខ្លៅឬចង់ធ្វើជាកញ្ជះគេទេដែលមានពាក្យសរសើរថាយួនល្អលើក្បាលពួកគេ សូមពិចារណាព្រោះបងប្អូនកម្ពុងមាន កូនចៅរស់នៅលើទែកដីខ្លួនឯង កំុអោយពិបាកដូចកម្ពុជាក្រោម ។

Kim Ea said...

This is a pure political maneuver to gain popularity in the year of election . Why you Mr dictator order your third hand brutal, ferocious killer soldiers to shoot ,harming score of Khmer innocent unarmed protesters peacefully for salary raise in the first place? why you now try to act sympathetic with this poor Khmer juts asking for fair way to survival by promising to raise income until new election cycle ? Why not now ? Why killed us for the same demand ? You Khmer need to think twice about this abominable empty promise .

Anonymous said...

Ha ha ha តាល់តែបោះឆ្នោត​ឲ្យ ហ៊ុន សែន បើមិនដូច្នេះទេ ហ៊ុន សែន ច្បាស់ក្នុងចិត្តថា លួចយកឈ្នះទៀតហើយ ហេតុអ្វីបាននិយាយថាដូច្នេះ មិនទាំងទាន់បោះឆ្នោតផងនោះ វាពិតជាមានល្បិចអីហើយ ចុះបើគ្រាន់ម្តេចមិនដម្លើងពីឥឡូវទៅ????