A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 24 April 2015

Government expert says the construction of a "Win-Win Policy Palace" brings peace to the country [Hope they won't construct Hun Sen's statue] អ្នក​ជំនាញ​របស់​រដ្ឋាភិបាល​ថា ការសង់​វិមាន​ឈ្នះ​-​ឈ្នះ នាំឲ្យ​ប្រទេស​មាន​សន្តិភាព​

ដោយ៖​ ណាត សុភាព​ | ថ្ងៃព្រហស្បតិ៍ ទី23 មេសា 2015, 

ស្តាប់សំឡេង៖​

ចម្លងទុក
អ្នក​ជំនាញ​របស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​អះអាងថា ការកសាង​វិមាន​អនុសាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ ទុកជា​ប្រវត្តិសាស្ត្រ គឺ​ជំរុញឲ្យមាន វីរជន និង​វីរនារី​ជាតិ​កាន់តែច្រើន ដើម្បី​ធ្វើឲ្យ​សង្គម​ជាតិ​មាន​សន្តិភាព និង​ការអភិវឌ្ឍ ។​
ការអះអាង​នេះ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី​អត្ថន័យ និង​ខ្លឹមសារ​សម្រាប់​ការសាងសង់​វិមាន​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​មាន​វត្តមាន​ស្ថាបត្យក​រ និង​វិចិត្រករ​ប្រមាណ​៥០​នាក់ មក​ពី​ស្ថាប័ន​ផ្សេងគ្នា ដើម្បី​ប្រមូល​គំនិត​មុន​ពេល​សាងសង់​វិមាន​នោះ ។​
​ទីប្រឹក្សា​រដ្ឋាភិបាល និង​ជា​ប្រធាន​សមាគម​អ្នកប្រវត្តិសាស្ត្រ​កម្ពុជា លោក ស៊ន សំណាង ថ្លែងថា មូលហេតុ​ដែល​រដ្ឋាភិបាល​ចង់ឲ្យ​មាន​ការកសាង​វិមាន ឈ្នះ​-​ឈ្នះ គឺ​ដើម្បី​រំឭក​គុណ​វីរបុរស​ជាតិ ដូចដែល​មាន​នៅ​បណ្តា​ប្រទេស​ជឿនលឿន និង​ទុកជា​ប្រវត្តិសាស្ត្រ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​គោរពបូជា ដូច​វីរបុរស​ខ្មែរ​មុនៗ​ផងដែរ ។ លោក​ថា «​គម្រោង​កសាង​វិមាន​នយោបាយ​ឈ្នះ​-​ឈ្នះ នេះ​មិន​មាន​ជា​លើកដំបូង​ទេ យើង​ធ្លាប់​កសាង​វិមាន​ព្រះ​បរម​រូប និង​បដិមា​ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្ត សីហនុ ។ ក្រៅពី​នេះ​យើង​ក៏​បាន​កសាង​រូបសំណាក​ជាច្រើន ដូចជា​រូប​សំណាក​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ សម្តេចព្រះសង្ឃរាជ ជួន ណាត លោកតា​ក្រម​ង៉ុយ រូបសំណាក​លោកយាយ​ពេញ ជាដើម ។ វិមាន​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​យើង​មាន​គម្រោង​នឹង​បង្កើត​នេះ គឺជា​វិមាន​រំឭក​គុណ វីរបុរស​ជាតិ ដូចដែល​មាន​នៅក្នុង​បណ្តា​ប្រទេស​ចម្រើន​ជឿនលឿន​ជាច្រើន ដើម្បី​ទុក​ឲ្យ​កូនចៅ​គោរពបូជា​» ។​

ប្រធាន​គណៈកម្មការ​សាងសង់​វិមាន​នយោបាយ ឈ្នះ ឈ្នះ លោក ណិម សុវត្ថិ ថ្លែងថា ការសង់​វិមាន ឈ្នះ​-​ឈ្នះ នោះ​ក៏​ត្រូវ​ការជ្រើសរើស​អ្នកជំនាញ​ផ្នែក​ស្ថាបត្យក​រ និង​វិចិត្រករ​ខ្មែរ ដែល​មាន​ស្នាដៃ​ល្អ ដើម្បី​កសាង​វិមាន​នោះ​ឲ្យក្លាយ​ទៅ​ជា​រមនីយដ្ឋាន បូជនីយដ្ឋាន និង​អាច​ក្លាយទៅជា​តំបន់​ទេសចរណ៍​នៅ​ថ្ងៃ​អនាគត ។​
ទោះជា​យ៉ាងណា លោក ណិម សុវត្ថិ បញ្ជាក់ថា វិមាន​ឈ្នះ​-​ឈ្នះ នោះ​មិន​ទាន់​កំណត់​ទីតាំង​ត្រូវ​សង់​នៅ​កន្លែង​ណា ចំណាយ​អស់​ថវិកា​អស់​ប៉ុន្មាន និង​ដាក់​រូប​វីរជន​ណាខ្លះ​ក្នុង​វិមាន​នោះ​នៅឡើយ ។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ញ៉ែម បុញ្ញា​ឬ​ទ្ធិ មានប្រសាសន៍ថា ការសង់​វិមាន​នោះ​គួរតែ​កំណត់​ឲ្យបាន​ច្បាស់លាស់​ថា នឹងដាក់​រូប​វីរជន​ណា​ខ្លះ​នៅ​ក្នុង​នោះ ។ តែ​លោក​ថា​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​គួរ​ទុក​ថវិកា​ជួយ​ប្រជាជន​ក្រីក្រ ជា​ជាង​ចំណាយ​ទៅ​លើ​ការសង់​វិមាន​នោះ ។ លោក​បញ្ជាក់ថា «​រឿង​ដែល​ជា​សំខាន់ យើង​ត្រូវ​មើល​ប្រព័ន្ធ​ដោះស្រាយ កាត់បន្ថយ​ភាពក្រីក្រ​សម្រាប់​ប្រជាពលរដ្ឋ​យើង ដូច្នេះ​អ្វី​ទៅ​ដែល​ជា​លក្ខណៈ​សំខាន់​ដែល​ត្រូវ​គិតគូរ​ជា​បន្ទាន់​នោះ លើ​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល វិស័យ​ទាំង​ពីរ​នោះ ដែល​ត្រូវការ​ថវិកា​បន្ទាន់​ដើម្បី​ធ្វើ​កំណែទម្រង់​ឲ្យមាន​ប្រសិទ្ធភាព​» ។​
​អ្នកវិភាគ​ឯករាជ្យ​លោកស្រី ជា វណ្ណាត មានប្រសាសន៍ថា បើ​ពិត​មាន​ការសង់​វិមាន​ឈ្នះ​-​ឈ្នះ ដោយ​មាន​ដាក់​រូប​ថ្នាក់ដឹកនាំ​ណាមួយ​ដែល​នៅ​រស់ ដោយ​មិនមាន​ការឯកភាព​គ្នា​ភាគច្រើន​ពី​គ្រប់​មជ្ឈដ្ឋាន​ទេ នោះ​នៅ​ពេល​អ្នកកាន់អំណាច​ថ្មី​ចូលកាន់​តំណែង ហើយ​មិន​ពេញចិត្ត​អាច​នឹង​ត្រូវ​កម្ទេចចោល​វិញ ។ លោកស្រី​មាន​ប្រសាសន៍ថា «​ធ្វើ​អ៊ីចឹងៗ បើសិនណា​អ្នក​ហ្នឹងឯង​នៅរស់ ពិបាក​ត្រង់​ថា ដល់​ពេល​ក្រោយ​អ្នក​នោះ​ស្លាប់​ទៅ តែងតែ​មាន​ការប្រឆាំង​បក​មកវិញ អ៊ីចឹង​មាន​ការផ្លាស់ប្តូរ​អី ខ្ញុំ​ឧទាហរណ៍​ដូចជា របង​សាលា​អនុវិទ្យាល័យ​ព្រះ​នរោត្តម​អ៊ីចឹង កាល​ជំនាន់​ហ្វ៊ុន​ស៊ិនប៉ិច ខ្ញុំ​ឃើញ​ដាក់ឈ្មោះ កាល​នោះ​ដូចជា​ឯកឧត្តម ជា សុផារ៉ា ដល់​ពេល​ហ្វ៊ុនស៊ិនប៉ិច មានរឿង​ឆ្នាំ​១៩៩៧ ចាញ់ឆ្នោត​១៩៩៨​ហ្នឹង ដូរ​ចៅហ្វាយក្រុង​មក​គណបក្ស​ប្រជាជន​វិញ ឃើញ​លុបឈ្មោះ​នៅ​របង​សាលា​ចោល ដាក់​ឈ្មោះ​អ្នកថ្មី​» ។​
​តាម​គម្រោង​ដែល​បង្ហាញ​ក្នុង​កិច្ចពិភាក្សា​នៅថ្ងៃនេះ វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ នឹង​ធ្វើ​លើ​ផ្ទៃដី​ទំហំ​១២៦​ម៉ែត្រការ៉េ ដោយ​កំណត់​យក​តួ​វិមាន​កម្ពស់​៦​ម៉ែត្រ ហើយ​រូបចម្លាក់​វីរជន​ទាំងនោះ កំណត់​យក​កម្ពស់​១.៧០​ម៉ែត្រ ដែល​រូបចម្លាក់​នោះ​ធ្វើ​អំពី​ថ្ម​ពណ៌​ខៀវ​(​ថ្មភ្នំ​) ៕ 
​សូម​ស​សេរ​មក​លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

No comments: