ប្រមុខរដ្ឋាភិបាល បានព្រមានធ្ងន់ៗទៅមេដឹកនាំគណបក្សប្រឆាំង ពាក់ព័ន្ធរឿងខ្វែងគំនិតគ្នាអំពីការដាក់បេក្ខភាពនៃសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទី៩ ដែលជ្រើសចេញមកពីអង្គការសង្គមស៊ីវិល។
លោក ហ៊ុន សែន ព្រមានប្រើប្រាស់ គ.ជ.ប ចាស់ជំនួសឲ្យ គ.ជ.ប ថ្មី បើគណបក្សនយោបាយទាំងពីរនៅតែមិនអាចដើរលើចំណុចរួមគ្នាបានទេនោះ។ ជាងនេះទៀត លោកបញ្ជាក់ជំហរថា បើនៅតែមិនត្រូវគ្នា នឹងមិនចាំបាច់បោះឆ្នោតជ្រើសរើសសមាជិក គ.ជ.ប ថ្មី សម្រាប់សមាជិកទី៩ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១៣ មេសា ថែមទៀតផង។
ការគំរាមជាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ គឺក្រោយពីមេដឹកនាំគណបក្សសង្គ្រោះជាតិ ស្នើបេក្ខភាពនៃសមាជិក គ.ជ.ប ថ្មីទី៩ ដែលមិនមែនជ្រើសចេញពីការស្នើឡើងដោយ លោក ហ៊ុន សែន។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (NICFEC) ត្រូវបាន លោក ហ៊ុន សែន ស្នើឡើងក្នុងជំនួបជាឯកជនតាមសារអេឡិចត្រូនិក (SMS) ជាមួយ លោក សម រង្ស៊ី កាលពីថ្ងៃទី២៩ ខែមីនា។ លោក ហ៊ុន សែន មានប្រសាសន៍ថា លោក ហង្ស ពុទ្ធា គឺជាបេក្ខជនតែម្នាក់គត់ក្នុងចំណោមបេក្ខជនប្រមាណ ៥០នាក់ដែលត្រូវមកជំនួសឲ្យការបដិសេធរបស់ អ្នកស្រី ពុង ឈីវកេក។
កម្ដៅនយោបាយដែលបានផ្ទុះឡើងនៅពេលនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅថាជាការមិនយល់របស់ លោក សម រង្ស៊ី។ លោក ហ៊ុន សែន អះអាងថា ជំហររបស់គណបក្សប្រជាជនកម្ពុជា មិនដកថយឡើយ។ លោកថែមទាំងព្រមានទៅគណបក្សសង្គ្រោះជាតិ ថា ប្រសិនបើបក្សនយោបាយទាំងពីរនៅតែបន្តខ្វែងគំនិតគ្នា លោកនឹងប្រើប្រាស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាស់ដែលមានស្រាប់ ជំនួសឲ្យ គ.ជ.ប ថ្មី ដែលមានភាពប្រទាំងប្រទើសគ្នានេះ។ លោកបន្តថា «អ៊ីចឹងទេ បើសិនជាមិនអាចឯកភាពគ្នាបាន ទុកឯកឧត្ដម អ៊ឹម សួស្តី ធ្វើជាប្រធាន គ.ជ.ប រហូតទៅ។ ទៅកុំពិបាកពេក! អាថ្មីមិនទាន់ចេញ អាចាស់បន្ត។ រឿងវាតែប៉ុណ្ណឹងឯង ហើយកុំថាចាញ់ប្រៀប ឬមិនចាញ់ប្រៀប។ ទុនរបស់យើងប៉ុណ្ណឹង កុំទារភាគហ៊ុនច្រើនពេក»។
ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ខណៈដែលលោកចូលរួមក្នុងពិធីបើកឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពាន និងផ្លូវជាតិលេខ៩ ដែលតភ្ជាប់ពីខេត្តស្ទឹងត្រែង ទៅខេត្តព្រះវិហារ។
ដើមចមដែលនាំឲ្យ លោក ហ៊ុន សែន ប្រតិកម្មនៅពេលនេះ គឺបន្ទាប់ពី លោក សម រង្ស៊ី ស្នើឲ្យនាយករដ្ឋមន្ត្រីពិនិត្យពីលទ្ធភាពរបស់ លោក ហង្ស ពុទ្ធា ដែលសង្ស័យថាអាចមានជំងឺទឹកនោមផ្អែម ហើយទន្ទឹមគ្នានោះ ប្រធានបក្សប្រឆាំងស្នើឲ្យពិចារណាបេក្ខភាពផ្សេងវិញក្រៅពី លោក ហង្ស ពុទ្ធា។ ទំនងជាមូលហេតុនេះហើយមើលទៅ ដែលញាំងឲ្យ លោក ហ៊ុន សែន ខឹងសម្បារហូតចាត់ទុកអ្នកមានទុនតិច មិនគប្បីចង់បានផលចំណេញច្រើនពេកនោះទេ។
វិទ្យុអាស៊ីសេរី ព្យាយាមទាក់ទង លោក សម រង្ស៊ី ជាច្រើនដងតាមទូរស័ព្ទ ប៉ុន្តែពុំមានការឆ្លើយតប។
យ៉ាងណា លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា គិតមកដល់ពេលនេះ ខាងគណបក្សនៅមិនទាន់បានប្រជុំឯកភាពទទួល ឬបដិសេធនៅឡើយទេចំពោះបេក្ខភាពទី៩ ដែលមិនមែនជារូប អ្នកស្រី ពុង ឈីវកេក នោះ។ លោកបន្តថា អ្វីដែល លោក សម រង្ស៊ី ស្នើឲ្យពិនិត្យសុខភាព លោក ហង្ស ពុទ្ធា នោះ គឺព្រោះតែគិតគូរពីនិរន្តរភាពរបស់លោកប៉ុណ្ណោះ។ លោកបន្តថា «រហូតមកដល់ពេលបច្ចុប្បន្ន គណបក្សសង្គ្រោះជាតិ ពុំទាន់បានធ្វើការសម្រេចថ្នាក់ដឹកនាំនោះទៅលើបេក្ខជនដែលត្រូវការគាំទ្រ ទាំងឯកភាពគ្នារវាងគណបក្សទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភានៅឡើយទេ។ ចំពោះបញ្ហាដែលឯកឧត្ដម សម រង្ស៊ី ដែលបានលើកឡើងពីបញ្ហាសុខភាពទាំងប៉ុន្មាន មិនមែនក្នុងន័យរឿងប្រមាថនោះទេ»។
ដោយឡែក លោក អ៊ូ វីរៈ នាយកអង្គការវេទិកាអនាគត ថ្លែងថា បើ គ.ជ.ប ថ្មីដំណើរ គឺល្អជាង គ.ជ.ប ចាស់ បើទោះជាចំណុចខ្លះមិនទាន់អាចទទួលយកបានក្ដី។ បន្ថែមពីលើនេះទៀត រឿងដែលអកុសលនោះនៅត្រង់ថា ការចរចាតាំងពីដើមទីរៀងមក គឺគណបក្សប្រជាជនកម្ពុជា មានប្រៀបលើគណបក្សសង្គ្រោះជាតិ រហូត។ លោកបន្តថា «យើងមើលក្នុងពេលបច្ចុប្បន្ននេះ ការចរចាគណបក្សប្រជាជនកម្ពុជា គឺជាអ្នកមានប្រៀប។ ពេលគណបក្សប្រជាជន ចង់ចំណាយពេលយូរយ៉ាងណាក៏ដោយ ក៏ឥតអីដែរ។ ដោយសារឥឡូវនេះ បើសិនលទ្ធភាពនៃការចរចាណាមួយដែលមិនទៅដល់លទ្ធផល គឺយើងប្រើ គ.ជ.ប ចាស់។ គណបក្សសង្គ្រោះជាតិ ប្រហែលជាមិនជម្រើសប៉ុន្មានទេ ក្រៅពីទទួលយល់ព្រម លោក ហង្ស ពុទ្ធា»។
លោក ហ៊ុន សែន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងមិនផ្លាស់ប្ដូរគោលជំហររបស់ខ្លួនឡើយ។ បើបក្សទាំងពីរមិនអាចរកចំណុចរួមបានទេ គឺមានតែប្រើ គ.ជ.ប ដែលមានស្រាប់។ លោកនាយករដ្ឋមន្ត្រីថែមទាំងបានចំអកទៀតថា បេក្ខភាពដែលមានជាង ៥០នាក់ ដែលបានដាក់ពាក្យរួចហើយនេះ គឺភាគច្រើនសុទ្ធតែមកពីភាគីម្ខាង ដែល លោក ហ៊ុន សែន ទំនងជាចង់ថាឲ្យគណបក្សសង្គ្រោះជាតិ។ លោកឲ្យដឹងទៀតថា ដោយឡែកគណបក្សប្រជាជនកម្ពុជា វិញមានតែ ៤រូបប៉ុណ្ណោះសម្រាប់ គ.ជ.ប ថ្មីនេះ៕
4 comments:
Let Ah Hun Sen use the old NEC Touv so that we know what kind of animal Ah Hun sen is.
Besides, Ah Hun Sen put a lot of crabby conditions in the new NEC.
It is extremely painful to hear and see Ah Hun Sen's voice and face.
Idiot kem sok svar is belong to jail. We cant afford to have animal on our street. Arnt we ? All of you is the ultra and extremist idiots. No achievement in the world made by ultra and those ultra tends to create more chaos hatreds divide and destruction....right. They are born to destroy...school of vice is one of them. You strike hard against 14 millions hunger poor desperate Khmer for decade...looks khmerization EU, USA, put economic sanction against poor hunger dirty skeletons sickness Khmer.... Right.? And you support them for years...are you human enough.. !!!. I doubted it..why not build clean water , hospitals, schools or foods for those skeleton hunger Khmer.. Why.not...three millions ton of USA bombs on your parent heard ! Is it Us have the right you and a special right you must shoptalk this bombards...it too stupids to afford it.!!!what if it drop in new York...Mike
Ah Porng Kdor Hun Sen Euy Thleak Norouk Touv Ah Chgoy Marai ...
Every body in the world is so smart in 2015 but only stupidest hun sen and cpp want to be slave and sold their heads and own county to tousand year long term enemy and he happy show his face to foreign country do thy think he's smart ? Every body think his look like a dog if for me I may hide my face in the toilet seat is better than,not like stupidest chamkuot Hun Sen dog face.
Post a Comment