A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 26 April 2015

Interview with Sam Rainsy after he and Hun Sen met with Cambodian workers in Malaysia លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ជួប​ពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី

សម រង្ស៊ី ហ៊ុន សែន ៦២០
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រួម​គ្នា​ជួប​ជាមួយ​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៥។
Photo Provided
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រួម​គ្នា​ជួប​ជាមួយ​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) នៅ​រសៀល​ថ្ងៃ​ទី​២៥ មេសា នេះ។
នៅ​ក្នុង​ការ​ជួបជុំ​នោះ ពលករ កម្មករ អ្នក​ធ្វើ​ការ​តាម​ផ្ទះ សិស្ស និស្សិត បាន​លើក​ពី​ទុក្ខ​លំបាក​ជាច្រើន​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ឲ្យ​ជួយ​ដោះស្រាយ​អំពី​បញ្ហា​ដែល​ពួក​គាត់​ជួប​ប្រទះ​នោះ។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ធ្វើ​ពិធី​ជួបជុំ​បើក​ឲ្យ​ពលករ​កម្មករ​ខ្មែរ​នៅ​បរទេស សម្ដែង​ពី​ទុក្ខ​លំបាក​រួម​គ្នា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ លោក សម រង្ស៊ី អះអាង​ថា ការ​ជួប​ពលករ​កម្មករ​ខ្មែរ​រួម​គ្នា​នៅ​ប្រទេស​ម៉ាឡេស៊ី នេះ គឺ​រៀបចំ​ឡើង​ដោយ​លោក​ទាំង​ពីរ ដែល​កើត​ចេញ​ពី​វប្បធម៌​សន្ទនា​រវាង​អ្នក​នយោបាយ​ខ្មែរ។
ការ​ធ្វើ​ពិធី​ជួបជុំ​គ្នា​នេះ​នៅ​សណ្ឋាគារ Double Tree by Hilton ចាប់​ផ្ដើម​ពី​ម៉ោង ៤ និង ៣០​នាទី​ដល់​ម៉ោង ៦ និង ៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៥។
តើ​ពលករ​ទាំង​នោះ​បាន​លើក​ពី​បញ្ហា​អ្វី​ខ្លះ?
សូម​អញ្ជើញ​ស្ដាប់​បទសម្ភាសន៍​រវាង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក ទីន ហ្សាការីយ៉ា ជាមួយ​នឹង លោក សម រង្ស៊ី ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ Read and watch more video here.

No comments: