A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 25 April 2015

Japan and the EU will send election experts to Cambodia in May ជប៉ុន​និង​សហភាព​អឺរ៉ុប​នឹង​បញ្ជូន​អ្នក​ជំនាញ​ផ្នែក​បោះ​ឆ្នោត​មក​កម្ពុជា​នៅ​ខែ​ឧសភា

ហង្ស ពុទ្ធា ៦២០
លោក ហង្ស ពុទ្ធា ដែល​ជា​សមាជិក​ទី​៩ របស់ គ.ជ.ប ចេញ​ពី​សង្គម​ស៊ីវិល និង​ដែល​ទើប​ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​របស់ គ.ជ.ប​ថ្មី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Yeang Socheametta
ប្រទេស​ជប៉ុន និង​សហភាព​អឺរ៉ុប នឹង​បញ្ជូន​អ្នក​ជំនាញ​ផ្នែក​បោះ​ឆ្នោត​មក​កម្ពុជា នៅ​ខែ​ឧសភា ដើម្បី​ជួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​ទើប​បង្កើត​ថ្មី ក្នុង​ការ​រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​នៅ​ពេល​ដែល​គណៈ​ប្រតិភូ​សហគមន៍​អឺរ៉ុប និង​ជប៉ុន ជួប​ជាមួយ​មន្ត្រី គ.ជ.ប នៅ​រសៀល​ថ្ងៃ​ទី​២៤ មេសា នា​ទីស្នាក់ការ គ.ជ.ប ក្នុង​បរិវេណ​ក្រសួង​មហាផ្ទៃ។
នេះ គឺ​ជា​ជំនួប​ដំបូង​បង្អស់​របស់​ប្រតិភូ​សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន ជាមួយ​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទាំង ៩​រូប ចាប់​តាំង​ពី​ពួក​គេ​បាន​ប្រកាស​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី​១៣ មេសា។
ជំនួប​រយៈពេល​ជិត ២​ម៉ោង​រវាង​មន្ត្រី គ.ជ.ប និង​ប្រតិភូ​សហភាព​អឺរ៉ុប ដែល​ដឹក​នាំ​ដោយ​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង (Jean-François Cautain) និង​ប្រតិភូ​ជប៉ុន ដឹក​នាំ​ដោយ​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា លោក យូជី កុម៉ាម៉ារុ (Yuji Kumamaru) បាន​ពិភាក្សា​លើ​រឿងរ៉ាវ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត ជាពិសេស​អំពី​ការ​រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី។
អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ក្រោយ​ជំនួប​នោះ​ថា សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​ជប៉ុន នឹង​បញ្ជូន​អ្នក​ជំនាញ​ផ្នែក​បោះ​ឆ្នោត​មក​កម្ពុជា នៅ​ខែ​ក្រោយ ដើម្បី​សិក្សា​អំពី​ដំណើរ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជាទូទៅ​នៅ​កម្ពុជា។ ប៉ុន្តែ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា អ្វី​ដែល គ.ជ.ប ចង់​ឲ្យ​ជប៉ុន និង​សហភាព​អឺរ៉ុប ជួយ​ក្នុង​ដំណាក់​ការ​ដំបូង​នោះ គឺ​អប់រំ​អ្នក​បោះ​ឆ្នោត​អំពី​ច្បាប់ និង​នីតិវិធី​នានា​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត និង​រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។ យ៉ាង​ណា​ក៏ដោយ លោក​បញ្ជាក់​ថា អ្វីៗ​នឹង​អាច​ធ្វើ​ព្រម​គ្នា​តែ​ម្តង៖ «យើង​មិន​ទាន់​កំណត់​បាន​ថា​ចាប់​ផ្ដើម​នៅ​ពេល​ណា​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​ចាប់​ផ្ដើម គឺ​យើង​ចាប់​ផ្ដើម​ទាំងអស់​តែ​ម្តង ទាំង​កំណែ​ទម្រង់​នៅ​ក្នុង គ.ជ.ប ក៏ដូចជា​កំណែ​ទម្រង់​ទៅ​លើ​រឿង​ផ្សេងៗ​ទៀត​ជាដើម»
លោក ហង្ស ពុទ្ធា ដែល​ជា​សមាជិក​ទី​៩ របស់ គ.ជ.ប ចេញ​ពី​សង្គម​ស៊ីវិល និង​ដែល​ទើប​ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​របស់ គ.ជ.ប​ថ្មី​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា ប្រតិភូ​សហភាព​អឺរ៉ុប និង​ជប៉ុន បាន​សម្ដែង​ការ​គាំទ្រ គ.ជ.ប​ថ្មី ដែល​បាន​លេច​ចេញ​ជា​រូបរាង​នៅ​ពេល​នេះ។ លោក​ថា ពួក​គេ​ប្ដេជ្ញា​សហការ​ជាមួយ គ.ជ.ប​ថ្មី​បន្ត​ទៀត។

សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន តែង​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ កន្លង​មក ប្រទេស​ជប៉ុន បាន​អះអាង​ថា នឹង​បញ្ជូន​អ្នក​បច្ចេកទេស​ផ្នែក​បោះ​ឆ្នោត​មក​កម្ពុជា និង​ជួយ​រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​ទៀត​ផង។ ចំណែក​សហភាព​អឺរ៉ុប វិញ ក៏​បាន​ស្វាគមន៍​ចំពោះ​ការ​ជ្រើស​តាំង​សមាជិក គ.ជ.ប​ថ្មី។ សហភាព​អឺរ៉ុប ចាត់​ទុក​ថា ការ​បង្កើត គ.ជ.ប​ថ្មី​នេះ គឺ​ជា​ការ​អភិវឌ្ឍ​ថ្មី​មួយ ហើយ​សហភាព​អឺរ៉ុប ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​នាំ​យក​ជំនួយ​ដល់​ប្រទេស​កម្ពុជា ដើម្បី​ធានា​ថា ការ​បោះ​ឆ្នោត​ក្នុង​ពេល​អនាគត​មាន​តម្លាភាព និង​អាច​ទុក​ចិត្ត​បាន។
លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង មាន​ប្រសាសន៍​នៅ​ក្រោយ​ជំនួប​នោះ​ថា វា​ជា​ជំនួប​មួយ​មាន​លក្ខណៈ​វិជ្ជមាន ជាពិសេស​ដើម្បី​ឲ្យ​បាន​ដឹង​ថា តើ គ.ជ.ប​ថ្មី​នេះ នឹង​មាន​គម្រោង​ការ​ធ្វើ​អ្វី​ជា​បន្តបន្ទាប់​ទៀត ហើយ​ថា តើ​សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន អាច​ចូលរួម​ចំណែក​ជួយ​កម្ពុជា បាន​យ៉ាង​ម៉េច​ខ្លះ​ក្នុង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត។
ទាក់ទង​នឹង​ការងារ​បច្ចុប្បន្ន​របស់ គ.ជ.ប វិញ លោក ហង្ស ពុទ្ធា អះអាង​ថា អ្វី​ដែល គ.ជ.ប កំពុង​ធ្វើ​ក្នុង​ដំណាក់​ការ​ដំបូង​ពេល​នេះ គឺ​ពិនិត្យ​លើ​ព្រះរាជក្រឹត្យ​ស្ដីពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​របស់ គ.ជ.ប និង​ជំហាន​បន្ទាប់ គឺ​ការ​ពិនិត្យ​ទៅ​លើ​ការ​រៀបចំ​អគ្គលេខាធិការដ្ឋាន គ.ជ.ប ព្រម​ទាំង​បទបញ្ជា​ផ្ទៃ​ក្នុង​ផង​ដែរ

No comments: