A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 16 April 2015

NEC to choose Secretary General after the New Year [The position should go the CNRP, but I can confidently predict that it will go to the CPP] គជប​ថ្មី​នឹង​ជ្រើសរើស​អគ្គលេខាធិការ​ក្រោយ​ចូលឆ្នាំ​ខ្មែរ

គួយ ប៊ុនរឿន ៦២០
លោក គួយ ប៊ុនរឿន មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី២ កុម្ភៈ ២០១៥។
RFA/Tin Zakariya
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ ដើម្បី​រៀបចំ​ការ​ការ​បន្ទាន់​មួយ ក្នុង​នោះ​ក៏​មាន​ការ​ជ្រើសរើស អគ្គលេខាធិការ​គ.ជ.ប​ថ្មី​នេះ​ដែរ នៅ​ក្រោយ​ពេល​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​បញ្ចប់។
តើ​ការងារ​អ្វីខ្លះ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នឹង​ត្រូវ​ធ្វើ​បន្ទាន់ នៅ​ក្រោយ ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ?
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ​ហៅថា​គ.ជ.ប​ថ្មី នឹង​ធ្វើ​ការងារ​របស់​ខ្លួន​ចំនួន​បី សំខាន់ៗ នៅ​ក្រោយ​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ។
អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​ថា គ.ជ.ប បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​កាលពី​ថ្ងៃ​ទី​១១​មេសា​កន្លង ទៅ នៅ​បន្ទាប់​ពី​សមាជិក​ទាំង​៩​រួប បាន​ទទួល​តំណែង​ពី​សមាជិក​គ.ជ.ប​ចាស់​នោះ។
លោក​បញ្ជាក់​ថា នៅ​ក្រោយ​ពិធី​ចូលឆ្នាំ​គណៈកម្មការ​នេះ នឹង​ធ្វើ​កិច្ចការ​បី​សំខាន់ៗ ទី​១ រៀបចំ​បុគ្គលិក​ជាប់កិច្ចសន្យា​ជាង​២០០​នាក់ ឲ្យ​ក្លាយទៅជា​មន្ត្រីរាជការ​ពេញ​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​ច្បាប់ ទី​២ ពិនិត្យ​មើល​រចនាសម្ព័ន្ធ ដើម្បី​ឲ្យ​គ.ជ.ប​ថ្មី​នេះ ធានា​នូវ​ប្រសិទ្ធភាព​ការងារ និង​ឯករាជ្យ ទី​៣ ការរៀបចំ​និង​ការ​ប្រព្រឹត្តិ​ទៅ​អគ្គលេខាធិការដ្ឋាន​គជ​ប៖ «ក្នុង​ករណី​រៀបចំ​ព្រះរាជ​ក្រឹត្យ​ជា​គោលការណ៍​ត្រូវ​មើល​ថា តើ​មន្ត្រី​ទាំងនោះ​ស្របតាម​ព្រះរាជ​ក្រឹត្យ​ដែរ​ឬ​អត់ទី​២​មន្ត្រី​មួយ​ចំនួន​ទៀត មាន​អ្នកខ្លះ មាន​អាយុ​គ្រប់​ចូលនិវត្តន៍ មានឈ្មោះ​ខ្លះ ធ្វើការ​នៅ​ស្ថាប័ន​ផ្សេង ដូច្នេះ​នៅ​ពេល​នោះ ត្រូវ​ឲ្យ​គាត់​ធ្វើការ​សម្រេច​ចិត្ត​ថា​នឹង​ត្រូវ​នៅ​ស្ថាប័ន​ណា​?»។

ចំពោះ​អគ្គលេខាធិការ​គ.ជ.ប​វិញ លោក គួយ ប៊ុនរឿន បន្ថែម​ថា គ.ជ.ប នឹង​ប្រកាស​ជ្រើសរើស​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​។ លោក គួយ ប៊ុនរឿន ក៏បាន​ឆ្លើយតប​នឹង​ព័ត៌មាន​ចចាមអារ៉ាម ថា លោក ទេព នីថា នឹង​ធ្វើជា​អគ្គលេខាធិការ​គ.ជ.ប ដ​ដែល​ឬ​យ៉ាងណា​នោះ? លោក បញ្ជាក់​ថា គ.ជ.ប​នឹង​ប្រកាស​ជ្រើសរើស​ជា​សាធារណៈ ហើយ​ការ​សម្រេច​យក​អ្នកណាម្នាក់ នោះ​អាស្រ័យ​លើ​សំឡេង​ភាគច្រើន​របស់​ថ្នាក់ដឹកនាំ​គ.ជ.ប​ទាំង​៩​រួប​នោះ៖«ព្រោះ​អគ្គលេខាធិការ​ហ្នឹង​ជា​រឿង​មួយ​សំខាន់​ដែរ ក្នុង​ការ​រៀបចំ​យន្តការ​ផ្សេងៗ​ទៀត ដែល​គ.ជ.ប​ត្រូវតែ​បំពេញ ដើម្បី​ឲ្យ​ការងារ​នេះ​ទាន់​ពេល​វេលា«ថ្នាក់​ដឹកនាំ​គ.ជ.ប​ទាំង​៩​រួប​នេះ ត្រូវ​បាន​សភា​បោះឆ្នោត​ជ្រើសរើស​កាលពី​ថ្ងៃ​ទី​៩​មេសា និង បាន​ទទួល​តំណែង​ពី​សមាជិក​គ.ជ.ប​ចាស់​កាលពី​ថ្ងៃ​ទី​១៣ មេសា​នៅមុន​ពិធី​ចូល​ឆ្នាំ​ថ្មី​បាន ចូល​មកដល់​មួយថ្ងៃ​។
ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថ្មី លោក ស៊ិក ប៊ុនហុក មកពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ បាន​ប្ដេជ្ញា​ថា​នឹង​ប្រឹងប្រែង អនុវត្ត​តួនាទី ភារកិច្ច ប្រកបដោយ​ឯករាជ្យ អព្យាក្រឹត និង​តម្លាភាព ដើម្បី​ធានា​ឲ្យ​ការ បោះឆ្នោត​ក្នុង​ពេល​ខាងមុខ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដែល​គ្រប់​ភាគី ពាក់ព័ន្ធ​ទាំងអស់​ទទួល​យក​បាន។ លោក ស៊ិក ប៊ុនហុក លើក​ឡើង​ថា នៅ​ក្រោយ​ពេល​ចូល​ឆ្នាំ​ថ្មី​នេះ គ.ជ.ប​ថ្មី នឹង​កែប្រែ​បទបញ្ជាផ្ទៃក្នុង ឲ្យ​ស្រប​ទៅ​និង​ច្បាប់​ថ្មី​ដែល​សភា​បាន​អនុម័ត៖ «ការ​កែ​សម្រួល​បទបញ្ជា និង​នីតិ​វ​ធី បទបញ្ជាផ្ទៃក្នុង​ទៀត ដែល​គ..ប​ត្រូវ​កែសម្រួល ព្រោះ​ច្បាប់​នោះ​នៅតែ​ជា​ធរមាន​ដដែល ដូច្នេះ​យើង​ត្រូវ​កែសម្រួល​ឲ្យ​ស្រប​នឹង​ច្បាប់​ថ្មី​នេះ»។
គ.ជ.ប​ថ្មី ត្រូវ​បាន​បង្កើត​ឡើង​នេះ គឺ​មេដឹកនាំ​គណបក្ស​ទាំងពីរ​អះអាង​ថា បាន​កើត​ចេញពី​វប្បធម៌​សន្ទនា​ក្រោយ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ កាលពី​ថ្ងៃ​ទី​២២​កក្កដា ឆ្នាំ​២០១៤ និង​បាន​ដាក់​ចេញ​រួប​មន្ត​បង្កើត​គ.ជ.ប​ថ្មី​នេះ គឺ​សមាជិក​ម្ខាង​៤​រួប​ជ្រើស​ចេញពី​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ និង​១​រួប​ទៀត ជ្រើស​ចេញពី​អង្គការ​សង្គម​ស៊ីវិល។ គណបក្ស​ទាំង​បាន​ឯកភាព​យក​រួប​មន្ត​បែបនេះ ដើម្បី​ធានា​នូវ​ឯកភាព តម្លាភាព និង​សេរី នៅ​ពេល​បោះឆ្នោត​អាណត្តិ​ក្រោយ។
ក៏ប៉ុន្តែ​គេ​នៅ​រង់​ចាំ​មើល​ទៀត​ថា តើ​គ.ជ.ប​ថ្មី​នេះ នឹង​អាច​ផ្លាស់ ប្ដូរ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្នុង​ការ​បោះឆ្នោត ដែល​ធ្វើ​ឲ្យ​ការបោះឆ្នោត​ដែល​គ្មាន​បញ្ហា​និង​ទទួល​បាន​គ្រប់​ភាគី​មែនដែរ​ឬទេ?
លោក គួយ ប៊ុនរឿន បន្ថែម​ថា គ.ជ.ប​ចង់​ពន្លឿន​ការងារ​របស់​ខ្លួន នៅ​ក្រោយ​ពេល​រៀបចំ​អគ្គលេខាធិការដ្ឋាន​រួច នឹង​ត្រូវ​រៀបចំ​ការ​ចុះ​ឈ្មោះ នឹង​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ដែល​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បាន​ព្រមព្រៀង និង​មាន​ចែង​នៅ​ក្នុង​ច្បាប់បោះឆ្នោត​នោះ៕

No comments: