A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 26 April 2015

Prince Ranariddh and his wife injured in a car accident សម្ដេចក្រុមព្រះនរោត្ដមរណឫទិ្ឋបានជួបនឹងគ្រោះថា្នក់ចរាចរ



Give our kids a better deal 

Photo/Facebook

 1 of 6  
PHNOM PENH (The Cambodia Herald) -- Prince Norodom Ranariddh and his wife Ouk Phalla were injured in a road accident on Saturday in Kampong Cham's Prey Chhor district, Kampong Cham province, police said. 

The accident happening at around noon injured six people including the prince and his wife when a truck loaded with soil hit his BMW and others cars traveling alongside. 

The motorcade was heading for Phnom Penh from Kampong Cham when the crash took place.
The police said Prince Ranariddh was slightly wounded while his wife was seriously injured and were rushed to a hospital in Phnom  Penh.

រថយន្ដរបស់សម្ដេចក្រុមព្រះនរោត្ដមរណឫទិ្ឋបានជួបនឹងគ្រោះថា្នក់ចរាចរត្រង់ចំណុចភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅវេលាម៉ោង ១២ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៥ ហើយសម្ដេចក្រុមព្រះនរោត្ដមរណឫទិ្ឋ ត្រូវបានញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យហើយ!





គ្រោះ​ថ្នាក់​ចរាចរណ៍៖ ព្រះអង្គ​ម្ចាស់​ រណ​ឫទ្ធិ និង​អ្នក​ម្នាង​ផល្លា រង​របួស​​ ហើយ​បញ្ជូន​ទៅ​ព្យា​បាលនៅ​មន្ទីរពេទ្យ​
(ចុះ​ផ្សាយ​នៅ​ថ្ងៃ   25-04-2015, 1:30 pm) |  ដោយ: ថ្មីៗ           2202


ព្រះអង្គ ​ម្ចាស់​នរោត្តម រណ​ឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា ស្ថិត​ក្នុង​ចំណោម​ជន​រងគ្រោះ៦នាក់​ក្នុងហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ មួយ​ទៅ​លើក្បួន​រថយន្ត​របស់ព្រះអង្គ​ម្ចាស់នរោត្តម រណឫទ្ធិ ប្រធានគណ​បក្ស​ហ៊្វុន​ស៊ិនប៉ិច នា​វេលា​ម៉ោង​ជិត​១រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥​នេះ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ញឹក ប៊ុន​ឆៃ អនុប្រធានទីពីរ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច។





ហេតុការណ៍​គ្រោះ​ថ្នាក់​បាន​កើតឡើង​នៅ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧ ក្នុងភូមិព្រៃ​ខ្វិត ឃុំខ្វិតធំ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ដោយ​រថយន្ត​ដឹកដី​បាន​ចូល​កាត់​ក្បួន​រថយន្ត​ព្រះអង្គ​ម្ចាស់​ នរោត្តម រណ​ឫទ្ធិ ក្នុងដំណើរ​មក​កាន់​រាជ​ធានីភ្នំពេញ។


​លោក ញឹក ប៊ុន​ឆៃ ​មិន​បាន​ផ្តល់ព័ត៌មាន​លំអិត​ឡើយទាក់ទង​នឹង​គ្រោះ​ថ្នាក់ចរាចរណ៍នេះ ដោយ​គ្រាន់តែ​បញ្ជាក់ថា ព្រះអង្គ​ម្ចាស់ នរោត្តម រណ​ឫទ្ធិ និងអ្នកម្នាង ផល្លា រង​របួស​ក្នុង​ហេតុ​ការណ៍​នេះ ​ហើយត្រូវ​បាន​បញ្ជូន​ទៅព្យាបាលនៅមន្ទីរពេទ្យ រ៉ូយ៉ាល់ រតនៈ ​នៅភ្នំពេញ​ ។ « ក្រៅពីព្រះអង្គ និងអ្នកម្នាង ផល្លា មនុស្ស ៤ នាក់ទៀត ក៏រង​របួស​ក្នុង​ហេតុការណ៍​នេះដែរ ។ តែ​មិនមាន​អ្នកស្លាប់ទេ » ។ នេះជាការ​បញ្ជាក់​របស់​​លោក ​ញឹក ប៊ុនឆៃ ។

សូម​បញ្ជាក់​ផង​ដែរ នៅព្រឹក​ថ្ងៃទី​២៥ ខែមេសា នេះ ព្រះអង្គ​ម្ចាស់ នរោត្តម រណ​ឫទ្ធិ ប្រធានគណបក្ស​ហ៊្វុនស៊ិនប៉ិច រួមជាមួយ​លោក ញឹក ប៊ុនឆៃ លោក កែវ ពុទ្ធរស្មី នឹង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត បាន​ចូល​រួម​ក្នុងពិធី​សំណេះសំណាល​ជាមួួ​ថ្នាក់​ដឹកនាំក្រោម​ជាតិ និងពល​រដ្ឋដែលគាំទ្រ​គណបក្ស​នៅក្នុងមូលដ្ឋានស្រុកព្រៃឈ ខេត្តកំពង់ចាម។

លោក ប៉ែន រ័ត្ន ស្នង​ការ​ស្នងការនគរបាល​ខេត្ត​កំពង់ចាម ក៏​បាន​អះអាង​ផង​ដែរ ព្រះអង្គ​ម្ចាស់ នរោត្តម រណ​ឫទ្ធិ និងអ្នក​ម្នាង ស្ថិតក្នុងចំណោម​ជន​រងគ្រោះ ហើយ​លោក​កំពុង​ធ្វើការ​លើ​ករណីនេះ
---------------------------------------------------------------------------------
មេ​បក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​និង​អ្នក​ម្នាង​រង​របួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ 
Posted by DTN7 on A
​រថយន្ត​ម៉ាក​ BMW​ ប្រភេទ​ X5​ តម្លៃជាង១០ម៉ឺនដុល្លារអាមេរិក ជា​ព្រះ​ទីនាំង​របស់​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ និង​អ្នក​ម្នាង​ អ៊ុ​ក​ ផល្លា​ រួម​ជាមួយ​អង្គរក្ស​បើកបរ​ក្បួន​រថយន្ត​នាំ​ផ្លូវ​ផង​ បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នា​វេលា​ម៉ោង​១២​និង​៤៥​នាទី​រសៀល​ ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៥​នេះ​ នៅ​ត្រង់​ចំណុច​ភូមិ​ព្រៃ​ខ្វិត​ ឃុំ​ខ្វិត​ធំ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ ក្រោយ​ពេល​យាង​វិល​ត្រឡប់​មក​ពី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​អ្នកគាំទ្រ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​រួច​មក​ ដោយសារ​រថយន្ត​បែន​ដឹក​ដី​ម៉ាក​ KAMAZ​ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3B-4495​ បុក​ឡើង​កំ​ពិត​ផ្នែក​ចំហៀង​ខាងឆ្វេង​ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៦​នាក់​រង​របួសធ្ងន់​-​ស្រាល​ ក្នុង​នោះ​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ រង​របួសស្រាល​ និង​អ្នក​ម្នាង​ អ៊ុ​ក​ ផល្លា​ រង​របួសធ្ងន់​ត្រង់​ក្បាល​ ព្រមទាំង​អង្គរក្ស​រង​របួសស្រាល​ ត្រូវ​បាន​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ​រាជធានី​ភ្នំពេញ​ភ្លាមៗ​ ។​
​សមត្ថកិច្ច​នគរបាល​បាន​រាយការណ៍​ជាបឋម​ថា​ ព្រះ​ទីនាំង​របស់​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​នៅ​ពីក្រោយ​ក្បួន​រថយន្ត​ស៊ី​រ៉ែ​ន​នាំ​ផ្លូវ​ ធ្វើ​ឲ្យ​ព្រះ​ទីនាំង​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ម៉ាក​ BMW​ ពាក់ស្លាកលេខភ្នំពេញ 2AC-1611ខូចខាត​កំ​ពិត​ចំហៀង​ខាងឆ្វេង​ រថយន្ត​មួយ​គ្រឿង​ម៉ាក​ TOYOTA​ PICK​ UP​ ពាក់ស្លាកលេខភ្នំពេញ 2Y-2915​ មួយ​បាំង​កន្លះ​បាន​ក្រឡាប់​ និង​រថយន្ត​បែន​ដឹក​ដី​ម៉ាក​ KAMAZ​ បាន​ធ្លាក់​ផ្លូវ​ ខណៈ​មាន​មនុស្ស​ចំនួន​៦​នាក់​រង​របួសធ្ងន់​-​ស្រាល​ ៕​
Car-Accident

នេះគឺជាក្បួនរថយន្ដរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទិ្ឋដែលបានជួបគ្រោះថ្នាក់ចរាចរ!២៥ ខែមេសា ឆ្នាំ២០១៥

Posted by Kong Kimhak on Saturday, April 25, 2015

No comments: