A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 18 April 2015

Sa Rainsy declares he will take personal responsibility if the "culture of dialogue" fails [Rainsy should realized that he is dealing with the mercurial Hun Sen] លោក សម រង្ស៊ី ប្រកាស​ទទួល​ខុស​ត្រូវ​ បើ​សិន​ជា​វប្បធម៌​សន្ទនា​បរាជ័យ

ចុះផ្សាយ​នៅ​ថ្ងៃ 17/04/2015
media

លោក សម រង្ស៊ី កំពុង​រាប់​បាត្រ​ នៅ​សារមន្ទីរ​ជើង​ឯក។រូបថត៖សហការី
ក្នុង​ពិធី​ជួប​ជុំ​រម្លឹក​ខួប ៤០ ឆ្នាំ នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម នៅ​វាល​ពិឃាដ​ជើង​ឯក នា​ព្រឹក​ថ្ងៃ​១៧​មេសា​នេះ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានផ្តល់​តម្លៃ​ជា​ថ្មី​ទៀត លើ​វប្បធម៌​សន្ទនា​រវាង​រូប​លោក និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុនសែន ដែល​នាំ​ដល់​ការ​បញ្ចប់​វប្បធម៌​ហិង្សា និង​ការ​ដោះ​លែង​សកម្ម​ជន​ដីធ្លី សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ទាំង​អតីត​ព្រះសង្ឃ ជា​ដើម។ លោក​សម រង្ស៊ី ក៏​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី បើ​សិន​ជា​វប្បធម៌​សន្ទនា បរាជ័យ ហើយ​កើត​មាន​អំពើ​ហិង្សា​នយោបាយ​កើត​ឡើង​ជា​ថ្មី។
លោក​សម រង្ស៊ី បាន​លើក​ឡើង​ថា បើ​វប្បធម៌​សន្ទនា បរាជ័យ មិន​ទៅ​មុខ​រួច ខ្ញុំ​ទទួល​ខុស​ត្រូវ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា សម្តេច​នាយក​រដ្ឋមន្ត្រី ( ហ៊ុនសែន ) ក៏​ទទួល​ខុស​ត្រូវ​ដែរ ហើយ​បើ​យើង​ទទួល​ខុស​ត្រូវ ដោយ​យើង​មិន​អាច​សន្ទនា​គ្នា​បាន ហ្នឹង​យើង​អសមត្ថភាព​។ និយាយ​អត់​បាន​ធ្វើ​តាម​ពាក្យ​សំដី។ ប៉ុន្តែ​ថ្ងៃនេះ ហើយ​ខ្ញុំ​នឹង​ប្រកាស​ជា​បន្តបន្ទាប់ ខ្ញុំ​ជឿ​ជាក់​ថា យើង​ធ្វើ​បាន ដើម្បី​ឲ្យ​ខ្មែរ​បាន​សុខ និង​ឲ្យ​សង្គម​មាន​យុត្តិធម៌។
 
នេះ​គឺ​ជា​ការ​បញ្ជាក់​របស់​លោក​សម រង្ស៊ី នៅ​មជ្ឈ​មណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបជុំ​ប្រារព្ធ​ពិធី​រម្លឹក​ខួប ៤០ ឆ្នាំ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណ​ក្ខន្ធ​អ្នក​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម ថ្ងៃ​១៧​មេសា ១៩៧។
 
ក្នុង​ពិធី​ជួបជុំ​បង្សុកូល និង​រាប់​បាត្រ កាល​ពី​ព្រឹក​ថ្ងៃទី​១៧​មេសា លោក​សម រង្ស៊ី ក៏​បាន​ថ្លែង​ផ្តល់​តម្លៃ​ដល់​វប្បធម៌​សន្ទនា​រវាង​រូប​លោក និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន។ ជា​វប្បធម៌​នយោបាយ​ថ្មី ដើម្បី​បញ្ចប់​វប្បធម៌​ហិង្សា ហើយ​ងាក​មក​រក​ការ​ដោះស្រាយ​បញ្ហា​នយោបាយ ដោយ​សន្តិវិធី នាំ​សុខ​សន្តិភាព និង​យុត្តិធម៌។
 
ការ​គូស​បញ្ជាក់​របស់​លោក​សម រង្ស៊ី​ដូច្នេះ បាន​ធ្វើ​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រមុខ​គណបក្ស​ក្រៅ​រដ្ឋាភិបាល បាន​បង្ហាញ​វត្តមាន និង​ភាព​ស្និទ្ធ​ស្នាល​មិន​ធ្លាប់​មាន ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល លោក ហ៊ុនសែន ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដើម្បី​សាទរ​ឆ្នាំ​ថ្មី នៅ​ខេត្ត​សៀម​រាប កាលពី​ថ្ងៃទី​១៤​មេសា។ ភាព​ស្និទ្ធ​ស្នាល ដែល​មាន​មតិ​គាំទ្រ និង​មាន​ទាំង​មតិ​រិះគន់​លើ​លោក​សម រង្ស៊ី។
 
លោក​សម រង្ស៊ី នៅ​ថ្ងៃ​១៧​មេសា​នេះ ក៏​បាន​ប្រកាស​ថា រូប​លោក ខុស​ពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុង​នាម​ជា​ដៃគូ​សន្ទនា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន។ នោះ​គឺ​តាម​លោក​សម រង្ស៊ី សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ កាល​ពី​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺ​ជជែក​ជា​មួយ​លោក ហ៊ុន សែន ដើម្បី​ទារ​តំណែង​ប៉ុណ្ណោះ តែ​សម្រាប់​រូប​លោក និយាយ​ជាមួយ​លោក​ហ៊ុន សែន មិន​មែន​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ទេ តែ​ដើម្បី​ប្រយោជន៍​ប្រទេសជាតិ និង​យុត្តិធម៌​សង្គម៕


លោក សម រង្ស៊ី ថា​វប្បធម៌​សន្ទនា​ពេល​នេះ​គឺ​ខុស​ពី​ជំនាន់​បក្ស​ហ៊្វុនស៊ិនប៉ិច
ដោយ សេក បណ្ឌិត
2015-04-17 RFA

សម រង្ស៊ី ៦២០

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Rann Samnang
មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​ក្រោយ​ជំនួប​ស្និទ្ធស្នាល​ជាមួយ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បើក​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​មមែ នៅ​ខេត្ត​សៀមរាប។ លោក សម រង្ស៊ី បញ្ជាក់​ថា ដើម្បី​ជំរុញ​ឲ្យ​វប្បធម៌​សន្ទនា​បាន​ជោគជ័យ​លឿន​ទៅ​មុខ​បាន​ជា​ប្រយោជន៍​ជាតិ​នោះ លោក​បាន​បង្ហាញ​ជំហរ ឬ​នយោបាយ​ទន់ភ្លន់​ជាមួយ​មេ​ដឹក​នាំ​រដ្ឋាភិបាល តែ​មិន​ទន់​ជ្រាយ​ទេ មិន​ពុក​រលួយ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ចុះ​ដុនដាប​ដូច​ជំនាន់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នោះ​ឡើយ។
មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជា​ថ្មី​ថា វប្បធម៌​សន្ទនា​បង្កើត​ឡើង​ដើម្បី​បញ្ចប់​អំពើ​ហិង្សា ការ​គំរាម​កំហែង​តាម​រូបភាព​នានា​មក​លើ​អ្នក​នយោបាយ ជាពិសេស​បក្ស​ប្រឆាំង។ លោក​សង្ឃឹម​ថា វប្បធម៌​នេះ​កាន់​តែ​មាន​ភាព​រឹងមាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​បន្ត​ទៅ​គ្នា​គ្រប់​ជំនាន់ អាច​ទទួល​ជោគជ័យ​យូរ​អង្វែង ធ្វើ​ឲ្យ​មាន​យុត្តិធម៌​សង្គម ហើយ​អ្វីៗ​ត្រូវ​ឈរ​លើ​ផល​ប្រយោជន៍​ជាតិ​ជា​ធំ៖ «បើ​ថ្ងៃ​ក្រោយ​មាន​អំពើ​ហិង្សា​ណា​កើត​ឡើង​ទៀត នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្ញុំ សម រង្ស៊ី ទទួល​ខុស​ត្រូវ ពីព្រោះ​យើង​បាន​សម្រេច​រួម​គ្នា​ថា​ខិតខំ​បញ្ចប់​អំពើ​ហិង្សា»
លោក​ថ្លែង​បែប​នេះ​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌​ជាតិ និង​អន្តរជាតិ និង​អ្នក​គាំទ្រ​រាប់​រយ​នាក់ ក្នុង​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា។
លោក សម រង្ស៊ី បញ្ជាក់​ទៀត​ថា វប្បធម៌​សន្ទនា​នៅ​ពេល​នេះ ខុស​គ្នា​ស្រឡះ​ពី​ជំនាន់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ចរចា​គ្នា​គិត​តែ​ពី​រឿង​បែង​ចែក​មុខ​តំណែង​ក្នុង​រដ្ឋាភិបាល សម្រាប់​តែ​ក្រុម​បក្ខពួក​របស់​ខ្លួន ដែល​ចុង​ក្រោយ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ចុះ​ដុនដាប​រហូត​សព្វថ្ងៃ​នេះ៖ «សម្ដេច ហ៊ុន សែន ប្រាប់​ខ្ញុំ​ថា ព្រះអង្គម្ចាស់​រណឫទ្ធិ ពេល​ជជែក​ជាមួយ ហ៊ុន សែន ទារ​តែ​តំណែង គឺ​ពុះ​ជា​ពីរ ជជែក​គ្នា​បែប​ហ្នឹង​មិន​មែន​វប្បធម៌​សន្ទនា​ទេ អា​ហ្នឹង​វប្បធម៌​បំផ្លាញ វប្បធម៌​ពុក​រលួយ»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន មាន​ប្រសាសន៍​ថា លោក សម រង្ស៊ី ឬ​គណបក្ស​សង្គ្រោះ​ជាតិ ដោះស្រាយ​បញ្ហា​ខ្លួន​ឯង និង​បញ្ហា​ជាតិ​មិន​បាន ទើប​ឆ្លើយ​ទម្លាក់​កំហុស​ឲ្យ​អ្នក​ដទៃ។ លោក​បន្ត​ថា តាម​ពិត​ផ្លូវ​ដែល លោក សម រង្ស៊ី កំពុង​ដើរ​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ មិន​ខុស​ពី​សម្ដេច​ក្រុមព្រះ​ប៉ុន្មាន​ឡើយ ដោយ​គ្រាន់​តែ​ដូរ​ពាក្យ​និយាយ​ប៉ុណ្ណោះ៖«គាត់​ឃើញ ៥៥​កៅអី​របស់​គាត់​អត់​បាន​ធ្វើ​អ្វី​ដែល​ជា​ប្រយោជន៍​សម្រាប់​ជាតិ គាត់​យក​គំរូ​ដោយ​ប្រើ​ពាក្យ​ថា​សន្ទនា គាត់​ថា​មិន​ដូច​កាល​សម្ដេច​ក្រុមព្រះ​ចែក​អំណាច គាត់​យល់​ច្រឡំ​កាល​ដែល​យើង​អង្គុយ​ចរចា​អាណត្តិ​ទី​មួយ និង​ទី​២ យើង​ដោះស្រាយ​បញ្ហា​ជាតិ​បាន​ច្រើន​ណាស់»
តែ​ទោះ​យ៉ាង​ណា អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច គាំទ្រ​ឲ្យ​អ្នក​នយោបាយ​បន្ត​ដើរ​លើ​ផ្លូវ​អហិង្សា ដូចជា​ការ​ប្រកាន់​យក​វប្បធម៌​សន្ទនា​គ្នា​នេះ​ជាដើម ពីព្រោះ​កម្ពុជា កំពុង​ត្រូវ​ការ​វប្បធម៌​នេះ​ខ្លាំង​ណាស់ ដើម្បី​កុំ​ឲ្យ​កម្ពុជា វិល​ទៅ​រក​សង្គ្រាម​ដូច​នៅ​ក្នុង​ទសវត្ស​ទី​៧០ ដែល​ខ្មែរ​ហែកហួរ​គ្នា​ដោយ​សង្គ្រាម​ប្រដាប់​អាវុធ​បង្ហូរ​ឈាម​គ្នា​ឯង៖ «អ៊ីចឹង​វប្បធម៌​សន្ទនា​នេះ​មាន​ន័យ​ថា ជា​វប្បធម៌​មួយ​ដើម្បី​ការ​អភិវឌ្ឍ​ដោយ​មិន​ប្រើប្រាស់​កម្លាំ»
ជុំវិញ​វប្បធម៌​សន្ទនា​នេះ អ្នក​នយោបាយ អ្នក​វិភាគ​សង្គម​នៅ​ស្ទាក់ស្ទើរ​នៅ​ឡើយ ក្នុង​ការ​វាយ​តម្លៃ​ថា តើ​វប្បធម៌​នេះ​នឹង​រឹងមាំ​ប៉ុណ្ណា ឬ​មាន​អាយុកាល​វែង ឬ​ខ្លី​ប៉ុណ្ណា​នោះ​ទេ?

យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី ថា វប្បធម៌​នេះ​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​មាន​ភាព​កក់ក្តៅ មាន​ពេល​ធ្វើ​ការ​បាន​នឹងន​ជាង​ពេល​កន្លង​មក៕

No comments: