A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 14 May 2015

Chief of the Cambodian Navy, Admiral Tea Vinh, who is the brother of Defense Minister Tea Banh, uses the Navy's naval boats to smuggle construction materials and migrants workers to and from Thailand នាវាចម្បាំង​កងទ័ពជើងទឹក​សម័យ​ផ្កាយ​៤​ ទៀ​ បាញ់​ និង​ផ្កាយ​៤​ ទៀ​ វិញ​ ក្លាយជា​នាវា​ស៊ីឈ្នួល​ដឹក​សម្ភារៈ​សំណង់​និង​កម្មករ​


  Cambodia-Navy-FeetCambodia-Navy-(4)
Posted by  on May 13, 2015
ប្រិ​យ​មិត្ត​អ្នក​អាន​ និង​ប្រិ​យ​មិត្ត​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ ដែល​បម្រើ​ការងារ​ជា​កងទ័ព​ បាន​សម្តែង​នូវ​ការ​ហួសចិត្ត​ទាំង​សោកស្តាយ​ដល់​ថ្នាក់​ស្រក់​ទឹកភ្នែក​ នៅ​ពេល​បានឃើញ​នាវាចម្បាំង​របស់​កងទ័ពជើងទឹក​កម្ពុជា​សម្រាប់​ប្រយុទ្ធ​ការពារ​បូរណភាព​ទឹកដី​ មាន​ឯកឧត្តម​ នាយ​ឧត្តមនាវី​ ទៀ​ វិញ​ អត្តលេខ​០០០១៧១​ ជា​មេបញ្ជាការ​ និង​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ក្លាយទៅជា​នាវា​ស៊ីឈ្នួល​ដឹក​ជញ្ជូន​សម្ភាៈ​សំណង់​ និង​កម្មករ​ទៅ​ធ្វើការ​នៅ​កោះក្របី​ទៅ​វិញ​ ព្រមទាំង​មាន​ប្រិ​យ​មិត្ត​ខ្លះ​ទៀត​បាន​លាន់មាត់​ថា​ "​អនិច្ចា​ !​ កងទ័ពជើងទឹក​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​ នាយ​ឧត្តមនាវី​ ទៀ​ វិញ​"​ ។​
​បណ្តា​ប្រិ​យ​មិត្ត​បាន​និយាយ​រៀបរាប់​ថា​ នាវាចម្បាំង​ដែល​កម្ពុជា​បាន​ទិញ​ពី​បរទេស​មាន​តម្លៃ​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​បម្រើ​ឲ្យ​ការ​ប្រយុទ្ធ​ការពារ​បូរណភាព​ទឹកដី​ ទោះបី​វា​មាន​ចំណាស់​ហើយ​ក៏​ដោយ​ ក៏​អាច​ធ្វើការ​ជួសជុល​ទុក​ប្រើ​ការ​វិញ​បាន​ក្នុង​កិច្ច​ការពារ​ជាតិ​ ដោយ​មិន​ត្រូវ​យក​នាវាចម្បាំង​ទាំងនោះ​ទៅ​ធ្វើ​ជានា​វា​ស៊ីឈ្នួល​ដឹក​កម្មករ​ និង​ដឹក​ជញ្ជូន​សម្ភារៈ​សំណង់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ប្រមូលប្រាក់​ដាក់​ហោប៉ៅ​មេកង​ទ័ពជើងទឹក​នោះ​ឡើយ​ ហើយ​ក៏​ជា​អំពើ​រំលោភ​បំពាន​ទៅ​លើ​គោលការណ៍​៤​ចំណុច​ "​ដុសក្អែល​ សិតសក់​ ឆ្លុះកញ្ចក់​ និង​ព្យាបាល​"​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៀត​ផង​ ។​

​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ ដែល​បានឃើញ​ផ្ទាល់​ភ្នែក​នូវ​សកម្មភាព​យក​នាវាចម្បាំង​របស់​កងទ័ពជើងទឹក​កម្ពុជា​ ក្រោម​ការ​គ្រប់គ្រង​របស់​ឯកឧត្តម​ នាយ​ឧត្តមនាវី​ ទៀ​ វិញ​ ជា​មេបញ្ជាការ​ ទៅ​ប្រើប្រាស់​ជានា​វា​ស៊ីឈ្នួល​ដឹក​សម្ភារៈ​សំណង់​ និង​កម្មករ​ទៅ​ធ្វើការ​នៅ​កោះក្របី​នោះ​ បាន​សំណូមពរ​យ៉ាង​ទទូច​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មេត្តា​ជួយ​សង្គ្រោះ​កងទ័ពជើងទឹក​កម្ពុជា​ផង​ ៕​

1 comment:

Anonymous said...

tea banh and tea vinh they both are very corruption in cambodia and they both faces look similar dog faces.