A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 17 May 2015

Indigenous in Ratanakairi prevented a Vietnamese company from bulldozing reserved forests ក្រុម​ជនជាតិដើម​ភាគតិច​ខេត្តរតនគិរី តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​វៀតណាម​មិនឲ្យ​ចូល​ឈូសឆាយ​ដី​ព្រៃ​បំរុង​ទុក​

ដោយ៖​ ណាត សុភាព និង សុវណ្ណ ប៉ុន​ថៃ​​ | ថ្ងៃសៅរ៍ ទី31 មករា 2015, 

រូបភាព ​ក្រុម​ជនជាតិដើមនៅខេត្តរតនគិរីដែលបាន​ប្រមូលផ្តុំ​គ្នាតវ៉ា​ប្រឆាំង​មិន​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ចុះ​ឈូសឆាយ​ដី​ព្រៃ​បំរុង​ទុក​របស់​ដូនតា​ពួកគេ​ (រូបថត៖ សុវណ្ណ ប៉ុន​ថៃ​)
​ក្រុម​ជនជាតិដើម​ជាង​ ១០០​នាក់នៅខេត្តរតនគិរី បាន​ប្រមូលផ្តុំ​គ្នាតវ៉ា​ប្រឆាំង​មិន​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ចុះ​ឈូសឆាយ​ដី​ព្រៃ​បំរុង​ទុក​របស់​ដូនតា​ពួកគេតែ​ក្រុមហ៊ុន​មិន​ព្រម​ធ្វើ​តាម​នោះទេ​​ ។​
​ក្រុម​ជនជាតិ​ទាំងនោះ​រួមមាន ជនជាតិ​ភ្ន​ង ព្គួយ ឡាវ ជាដើម បាន​ប្រមូលផ្តុំ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​វៀតណាម​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ ។ តែ​ការតវ៉ា​នោះ​មិន​មាន​ហិង្សា​កើតឡើង​នោះទេ​ ។​
តំណាង​ក្រុម​ជនជាតិដើម​ភាគតិច​រស់នៅ​ភូមិ​ថ្មី ឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់ ខេត្ត​រតនគិរី លោក ប៊ី សាមី ប្រាប់​ VOD ​នៅ​ថ្ងៃ​សៅរិ៍​នេះថា ប្រមាណ​ជា​២​សប្តាហ៍​ចុងក្រោយ​នេះក្រុមហ៊ុន​វៀតណាម​ឈ្មោះ “​ក្រុមហ៊ុន​ដូនពេញ​អា​គ្រីកូ ឬ​ហៅ​ថា ហង​អញយ៉ា​ល័យ​លំផាត់​” បាន​ឈូស​ឆាយ​ចូល​ដី​ព្រៃ​បំរុង​ទុក​ពួកគេ​ប្រមាណ ​២០០​ហិក​តា​ហើយ​ ​។ លោក​ថា ព្រៃ​នោះ​ជា​កន្លែង​សម្រាប់​ពួកគេរ​កសាច់ រក​ផ្លែ​ឈើ និង​ខ្វៀលគោ ក្របី​ជាដើម​ ។ លោក​ស្នើសុំ​ទៅ​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ជួយ​ទប់ស្កាត់​ក្រុមហ៊ុន​នោះ​ជាបន្ទាន់និង​ផ្តល់​ដីព្រៃ​ទាំងនោះ​ជូន​ពួកគេ​សម្រាប់​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ដូចដើម​វិញ​ ។​
លោក អា​វឹង ដែល​ជា​អ្នកបកប្រែ​ឲ្យ​ប្រធាន​ក្រុមហ៊ុន​វៀតណាម​លោក យី ហ៊​ង ឲ្យដឹងថា ពួកគេ​ធ្វើការ​ឈូសឆាយ​ដី​ព្រៃ​នោះ​មិន​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ​នោះទេ ព្រោះ​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​ទៅឲ្យ​ក្រុមហ៊ុន​របស់លោកលើ​ផ្ទៃដី​ប្រមាណ​ជាង​៨​ពាន់​ហិកតាដើម្បី​ដាំ​កូន​ប្រេងខ្យល់ និង​ពោត ​។ លោក​បញ្ជាក់ថា កន្លង​ទៅ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ព្រមព្រៀង​គ្នាដោយ​ក្រុមហ៊ុន​កាត់​ដី​ប្រមាណ​ជាង​១​ពាន់​ហិក​តា​ក្នុង​ចំណោម​៨​ពាន់​ហិក​តា​ជូន​ពលរដ្ឋ​នៅ​តំបន់​នោះ​ទៀត​ផង​​ ។​

ជនជាតិដើម​ភាគតិច​ទាំង​នោះ​អះអាងថា ពួកគេ​រស់នៅ​ស្រុក​ភូមិ​ថ្មី ឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់ ខេត្ត​រតនគិរី ចាប់ពី​ឆ្នាំ​១៩៦០ ​មកហើយ​ដី​ព្រៃ​បំរុង​ទុក​នោះ​មាន​ទំហំ​ប្រមាណ​៥០០០​ហិកតា ដោយ​មាន​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារអាស្រ័យ​ផល​ពី​ដីព្រៃ​នោះ ​។ ចាប់ពី​ឆ្នាំ​២០១០ មាន​ក្រុមហ៊ុន​វៀតណាម​“​ក្រុមហ៊ុន​ដូនពេញ​អា​គ្រីកូ ឬ​ហៅ​ថា ហង​អញយ៉ា​ល័យ​លំផាត់​” បាន​ឈូស​ឆាយ​ចូល​ដី​ព្រៃ​បំរុង​ទុក​ពួកគេ ហើយ​ត្រូវបាន​ផ្អាក​ទៅវិញ​មួយរយៈ​ដោយសារ​ពលរដ្ឋ​ចេញ​តវ៉ា​ ។ យ៉ាងណាក៏ដោយ ឆ្នាំ​២០១៤ ក្រុមហ៊ុន​វៀតណាម​នៅតែ​បន្ត​ឈូសឆាយ​លើដី​នោះ​បន្ត​បន្ទាប់និង​២​សប្តាហ៍​ចុងក្រោយ​នេះ បាន​ឈូស​ឆាយ​ចូល​ដី​ព្រៃ​បំរុង​ទុក​នោះ​ប្រមាណ​២០០​ហិកតា​​ ៕ 
សូមសរសេរ​មក​លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

No comments: