A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 29 May 2015

Koh Kong police commissioner appointed his wife as provincial police administration chief [Pure nepotism and pure corruption!!!] ធ្លាយ​រឿងអាស្រូវ​គ្រួសារ​និយម​លោកស្នងការ​ប៉ូលិស​ខេត្តកោះកុង​ តែងតាំង​ប្រពន្ធ​ខ្លួនឯង​ជា​ប្រធាន​ការិយាល័យ​

Posted by  on May 27, 2015
Samkhit-Vean
ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​បាន​បែកធ្លាយ​រឿងអាស្រូវ​ ធ្វើ​ឲ្យ​មន្ត្រី​ប៉ូលិស​ជា​ច្រើន​នាក់​បញ្ចេញ​ប្រតិកម្ម​សម្តែង​នូវ​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ ដោយសារ​លោក​ឧត្តមសេនីយ៍ត្រី​ សំ​ឃិ​ត​ វៀន​ ស្នងការ​នគរបាល​ខេត្តកោះកុង​បាន​ប្រជុំ​សម្រេច​បន្ទាន់​មួយ​ កាលពី​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ តែងតាំង​ប្រពន្ធ​របស់​ខ្លួនឯង​ឈ្មោះ​ ពេជ្រ​ សេរី​ពី​ ឲ្យ​ធ្វើ​ជា​ប្រធាន​ការិយាល័យ​កិច្ចការ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​យ៉ាង​ហ៊ឺហា​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​រូបភាព​គ្រួសារ​និយម​ពេញបន្ទុក​ ។​
​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ លោកស្រី​ ពេជ្រ​ សេរី​ពី​ ដែល​ត្រូវជា​ភរិយា​លោកស្នងការ​ សំ​ឃិ​ត​ វៀន​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​១២៣៤៤​ ទើបតែ​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ ហើយ​មិនសូវ​មានមុខ​នៅ​កន្លែងធ្វើការ​ឡើយ​ បែរជា​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ និង​តួនាទី​មុខងារ​ជា​បន្តបន្ទាប់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ខណៈ​មន្ត្រី​នគរបាល​ខ្លះ​បំពេញការងារ​រហូត​ដល់​ជាង​១០​ឆ្នាំ​ ជិត​ដល់​អាយុ​ចូល​និវត្តន៍​ទៅ​ហើយ​ មិន​ទទួល​បាន​ឋានន្តរស័ក្តិ​ និង​តួនាទី​ឲ្យ​ស័ក្តិសម​ទាល់តែ​សោះ​ ។​
​សូម​រំលឹក​ជូន​ថា​ នៅ​ក្នុង​ក្រុម​គ្រួសារ​លោកស្នងការ​នគរបាល​ខេត្តកោះកុង​ ក៏​ធ្លាប់​លេច​ធ្លាយ​រឿងអាស្រូវ​មួយ​កាលពីដើម​ឆ្នាំ​២០១៤​ ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​ ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដ៏​សាហាវ​ទៅ​លើ​បុរស​ម្នាក់​ឈ្មោះ​ លឹ​ម​ សុ​ជាតិ​ បង្ក​ដោយ​កូនប្រុស​បង្កើត​របស់​លោកស្នងការ​ សំ​ឃិ​ត​ វៀន​ ម្នាក់​ឈ្មោះ​ ច័ន្ទ​ រ៉ា​វី​យ៉ា​ ហៅ​ អេ​ ជា​មន្ត្រី​នគរបាល​ និង​គូកន​ មិន​ទាន់​ដោះស្រាយ​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​នៅឡើយ​ ។​

​ក្រុម​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ បាន​បង្ហាញ​នូវ​ការ​បាក់ទឹកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​រូបភាព​គ្រួសារ​និយម​ និង​បក្ខពួក​និយម​កើត​មាននៅ​ក្នុង​ស្នងការដ្ឋាន​ និង​បាន​សំណូមពរ​ចំពោះ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ មេត្តា​ត្រួតពិនិត្យ​និង​មាន​វិធានការ​ទៅ​លើ​ការ​តែងតាំង​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ មាន​ភាព​មិន​ប្រក្រតី​នោះ​ផង​ ៕​

No comments: