A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 21 May 2015

Namhong lays into US ambassador on NGOs កម្ពុជា​មិន​ពេញ​ចិត្ត​នឹង​ការ​រិះគន់​របស់​ឯក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក

វីល្លៀម ថត ៦១០
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William Todd) ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន នា​ស្ថានទូត​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៣ សីហា ឆ្នាំ​២០១៣។
RFA
Foreign Affairs Minister Hor Namhong has called out the US ambassador to Cambodia for the latter’s criticism of the Kingdom’s controversial draft law on NGOs.
Namhong wrote in a statement yesterday that his ministry was “dismayed” over an article written by Ambassador William Todd that criticised the proposed legislation.
“The words expressed by the foreign Ambassador to Cambodia are extremely insolent, even if he is a representative of a big country,” Namhong wrote.
He went on to cite the 1961 Vienna Convention on Diplomatic Relations, of which Cambodia and the US are signatories. “All members of the United Nations, big or small, shall respect each other in an equal manner, and abide by the above Convention and the international practice of courtesy in interstate relations,” the statement reads.
Todd’s piece, published on Sunday, took aim at the country’s draft law on Associations and Non-Governmental Organisations. The ambassador wrote that the Kingdom’s “image is affected by the draft law” and warned that the “world is watching” its next moves.
 កម្ពុជា​មិន​ពេញ​ចំពោះ​ការ​រិះគន់​របស់​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ លោក វីល្លៀម ថត (William E. Todd) ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សមាគម អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ច្បាប់​គ្រប់គ្រង​សហជីព និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ទូរគមនាគមន៍ និង​អ៊ីនធឺណិត។​
​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ថា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ជូន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក វីល្លៀម ថត ថា​មិន​គួរ​ព្រហើន​ហ៊ាន​លូកដៃ​ចូល​ក្នុង​កិច្ចការ​របស់​កម្ពុជា ឡើយ បើ​ទោះ​បី​លោក​តំណាង​ឲ្យ​ប្រទេស​មហា​អំណាច​ក៏ដោយ។
ក្នុង​លិខិត​ដដែល​បាន​ស្រង់​សម្ដី​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក វីល្លៀម ថត ថា "មុខមាត់​កម្ពុជា កំពុង​ទទួល​ឥទ្ធិពល​ពី​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល" និង "ខ្ញុំ​ចូល​រួម​អំពាវនាវ​ដើម្បី​ធ្វើ​សកម្មភាព​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចេញ​ផ្សាយ​នូវ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​រៀបចំ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ប្រកប​ដោយ​អត្ថន័យ"។
ជុំវិញ​ការ​រិះគន់​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​នេះ មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​លិខិត​របស់​ក្រសួង​ការបរទេស​នេះ​ទេ ដោយ​លោក​អះអាង​ថា លោក​មិន​ទាន់​ទទួល​លិខិត​រិះគន់​នេះ​ពី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ឡើយ។
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សមាគម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សមាគម និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ទូរគមនាគមន៍ និង​អ៊ីនធឺណិត នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សភា​នៅ​បំណាច់​ខែ​ឧសភា នេះ៖ «វា​ជា​ការ​សម្រេច​របស់​រដ្ឋាភិបាល ហើយ​នៅ​ទៅ​ដល់​សភា អង្គការ​សង្គម​ស៊ីវិល​មាន​សិទ្ធិ​តវ៉ា ព្រោះ​ទី​នោះ​ជា​កន្លែង​នយោបាយ»
​ទាក់​ទឹង​ទៅ​នឹង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សមាគម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សមាគម និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ទូរគមនាគមន៍ និង​អ៊ីនធឺណិត មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន លុប​ចោល​នូវ​សេចក្ដី​ព្រាង​ច្បាប់​នេះ ដោយ​សង្គម​ស៊ីវិល​អះអាង​ថា ច្បាប់​នេះ​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ចំពោះ​កាយវិការ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ដែល​សំដែង​ពី​ការ​ព្រួយ​បារម្ភ​ពី​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ។
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​សង្កត់​ធ្ងន់​ថា ដើម្បី​ឲ្យ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អង្គការ​ជាតិ អន្តរជាតិ និង​ច្បាប់​គ្រប់គ្រង​សហជីព​មាន​តម្លាភាព​មែន​នោះ រដ្ឋាភិបាល​ត្រូវ​តែ​បើក​វេទិកា​សាធារណៈ ដោយ​មាន​ការ​ចូល​រួម​ពី​ប្រជាជន អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ឲ្យ​បាន​លើក​ឡើង​នូវ​រាល់​កង្វល់​ផ្សេង​របស់​ពួក​គាត់ បើ​ពុំ​នោះ​ទេ ការ​ចេញ​ច្បាប់​នេះ​គឺ​ដើម្បី​បង្កើន​ឥទ្ធិពល​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ៕

No comments: