A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 29 May 2015

Son of controversial Russian businessman Doroshenko​ Nicolay appointed police officer in Sihanoukville [This is a joke] កូនប្រុស​សេដ្ឋី​រុ​ស្ស៊ី​ដែល​សម្បូណ៌​រឿងអាស្រូវ​ ត្រូវ​បាន​តែងតាំង​ជា​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​

Posted by  on May 27, 2015
Doroshenko-Ostap
​ប្រិ​យ​មិត្ត​អ្នក​អាន​ទាំងឡាយ​ទំនងជា​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ​ ករណី​ជម្លោះ​មិន​ចេះ​ឈប់​ឈរ​ បង្ក​ឡើង​ដោយ​ក្រុម​សេដ្ឋី​ជនជាតិ​រុ​ស្ស៊ី​ចំនួន​២​ក្រុម​ធំៗ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ គឺ​ក្រុម​របស់​លោក​មហាសេដ្ឋី​រុ​ស្ស៊ី​ Sergey​ Polonsky​ និង​ក្រុម​លោក​មហាសេដ្ឋី​រុ​ស្សី​ Doroshenko​ Nicolay​ ដោយ​ក្រុម​ទាំង​២​នាក់​នេះ​ធ្លាប់​វាយប្រហារ​គ្នា​ដោយ​មាន​ប្រើប្រាស់​អាវុធ​ទាំង​សងខាង​ទៀត​ផង​ ។​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ គឺ​នៅ​ត្រង់​ថា​ កូនប្រុស​របស់​លោក​មហាសេដ្ឋី​រុ​ស្ស៊ី​ Doroshenko​ Nicolay​ ម្នាក់​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ឲ្យ​ចូលសញ្ជាតិ​ខ្មែរ​ និង​តែងតាំង​ឲ្យ​ធ្វើ​ជា​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ទៀត​ផង​ ។​
​លោក​ Doroshenko​ Ostap​ (ដូរ៉ូសុីនកូ អូស្តាប់) ត្រូវជា​កូនប្រុស​របស់​មហាសេដ្ឋី​រុ​ស្ស៊ី​ Doroshenko​ Nicolay​ ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ មាន​អត្តលេខ​៧០៨៤០​ ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ឯក​ និង​តែងតាំង​ឲ្យ​មានមុខ​ងារ​ជា​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ទៀត​ផង​ ហើយ​នៅ​ពេល​ថ្មីៗ​នេះ​ លោក​ Doroshenko​ Ostap​ ត្រូវ​បាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​សម្រេច​ផ្ទេរ​ភារកិច្ច​ពី​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ឲ្យ​មក​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​បុគ្គលិក​វិញ​ ដោយ​សេចក្តីសម្រេច​លេខ​១៧៨​សសរ​ ចុះ​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៥​ ។​
​ដោយឡែក​ ដៃគូ​ជម្លោះ​ជាមួយ​លោក​មហាសេដ្ឋី​រុ​ស្ស៊ី​ Doroshenko​ Nicolay​ គឺ​លោក​មហាសេដ្ឋី​រុ​ស្ស៊ី​ Sergey​ Polonsky​ និង​បក្ខពួក​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​កម្ពុជា​ចាប់​បញ្ជូន​ខ្លួន​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី​វិញ​ហើយ​ កាលពីដើម​ខែឧសភា​កន្លង​ទៅ​ថ្មីៗ​នេះ​ ព្រោះតែ​បាន​ប្រព្រឹត្ត​រឿងអាស្រូវ​ក្នុង​បទល្មើស​ជា​ច្រើន​នៅ​ប្រទេស​រុ​ស្ស៊ី​ ។​

​មជ្ឈដ្ឋាន​នានា​បាន​សម្តែង​នូវ​ការ​រិះគន់​ផង​ដែរ​ទៅ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ​ ដែល​បាន​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​កូនប្រុស​របស់​មហាសេដ្ឋី​រុ​ស្ស៊ី​សម្បូណ៌​រឿងអាស្រូវ​ឈ្មោះ​ Doroshenko​ Nicolay​ និង​បាន​តែងតាំង​លោក​ Doroshenko​ Ostap​ ដែល​ជា​កូនប្រុស​របស់​លោក​ Doroshenko​ Nicolay​ ឲ្យ​ធ្វើ​ជា​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ថែម​ទៀត​ ខណៈ​ក្រុម​មហាសេដ្ឋី​រុ​ស្ស៊ី​ទាំងនោះ​បាន​បង្ករឿង​ច្រើន​លើក​ច្រើន​សា​នៅ​លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​ ធ្វើ​ឲ្យ​សមត្ថកិច្ច​វិលក្បុង​មិន​ស្ទើរ​ឡើយ​ ៕​
 Doroshenko-Ostap-Letter

1 comment:

Anonymous said...

The russian man looks like an asshole and crook to me. So does hun sen.