A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 26 May 2015

Student beating female peer arrested after video leaks online [I've seen the video, it is disturbing so this idiot should be jailed for at least a few months] សិស្ស​ប្រុស​ដែល​ប្រើ​អំពើ​ហិង្សា​វាយ​ធ្វើបាប​សិស្ស​ស្រី​ក្នុង​បន្ទប់​ថ្នាក់រៀន​នៅ​សៀមរាប​ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ហើយ​

Give our kids a better deal
PHNOM PENH (The Cambodia Herald) -- A male student who beat his female peer in a classroom in Siem Reap's Soth Nikom district was arrested and brought to the provincial court, police said. 
The arrest came after a video of the student beating a female classmate was leaked online and was shared in social media, Facebook. The beater was strongly criticized by Facebook users for his cruel act against woman. 
Tep Channa, Soth Nikom police inspector, said the beating took place on 21 May at 9:05 a.m in a classroom in Soth Nikom's Dam Dek High School. 
A female student who got beaten was identified as Virak Monineath, 14, and the beater was known as Hong Sochi, 17. Both are classmate in grade 9 'B'.
"The suspect was arrested by district police who took measure after receiving complaint by the victim's family and finding out violence against woman through Facebook," he said.

Posted by  on May 25, 2015
​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ សិស្ស​ប្រុស​ដែល​ប្រើ​អំពើ​ហិង្សា​វាយ​ធ្វើបាប​ទៅ​លើ​សិស្ស​ស្រី​ក្នុង​បន្ទប់​ថ្នាក់រៀន​នៃ​វិទ្យាល័យ​ដំ​ដែក​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​ កាលពី​វេលា​ម៉ោង​០៩​និង​០៥​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៥​កន្លង​មក​ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​ ចាប់​ឃាត់ខ្លួន​កសាង​សំណុំរឿង​តាម​នីតិវិធី​នៃ​ច្បាប់​ហើយ​ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ភាគី​សិស្ស​ស្រី​រង​គ្រោះ​ និង​បែកធ្លាយ​ព័ត៌មាន​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ។​
Siem-Reap-Student
​លោក​វរសេនីយ៍ទោ​ ទេព​ ចាន់​ណា​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​ បាន​បញ្ជាក់​នៅ​ក្នុង​ Timeline​ របស់​អធិការដ្ឋាន​ឲ្យ​ដឹង​ថា​ សិស្ស​ប្រុស​(​ជា​ជនសង្ស័យ​)​ដែល​វាយ​ទៅ​លើ​សិស្ស​ស្រី​នៅ​ក្នុង​បន្ទប់​ថ្នាក់រៀន​នោះ​ មានឈ្មោះ​ ហុង​ សុជី អាយុ​១៧​ឆ្នាំ​ សិក្សា​នៅ​ថ្នាក់​ទី​៩"​ខ​"​ មាន​ទីលំនៅ​ភូមិ​ជ្រៃ​ខាងជើង​ ឃុំ​កៀន​សង្កែ​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​ និង​សិស្ស​ស្រី​រង​គ្រោះ​មានឈ្មោះ​ វី​រៈ​ មណី​នាថ​ អាយុ​១៤​ឆ្នាំ​ សិក្សា​នៅ​ថ្នាក់​ទី​៩"​ខ​"​ មាន​ទីលំនៅ​ភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​ ។​

​គេ​មិន​ទាន់​ដឹង​ថា​ យុវជន​ឈ្មោះ​ ហុង​ សុធី​ ដែល​ជា​ជន​ដៃដល់​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​សិស្ស​ស្រី​រៀន​នៅ​ថ្នាក់​ជាមួយ​គ្នា​ នឹង​ត្រូវ​ប្រឈម​មុខ​តាម​ផ្លូវច្បាប់​ដល់​កម្រិត​ណា​នោះ​នៅឡើយ​ទេ​ ខណៈ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ប្រតិកម្ម​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​មួយ​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៥​ម្សិលមិញ​ និង​ខណៈ​មជ្ឈដ្ឋាន​នានា​បាន​សម្តែង​នូវ​ការ​រិះគន់​ថា​ ករណី​នេះ​គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​សីលធម៌​សង្គម​ក្នុង​វិស័យ​អប់រំ​បច្ចុប្បន្ន​ ៕​

No comments: