A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 21 May 2015

Students Movement calls on the government to request Thailand to respect the 1904-1907 Franco-Siam Treaty of Thailand-Cambodian border

l

មន្រ្តីឆ្នាំ១៩៩៩ លោក ហ៊ុន សែន មានប្រសាសន៏ថា "ការដោះស្រាយបញ្ហាព្រំដែនត្រូវយកបទពិសោធន៏ពីការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសឡាវនិងប្រទេសចិន គឺថាបើឡាវចូលដីចិន ឡាវយកទៅ បើចិនចូលដីឡាវ ចិនយកទៅ ។ គេយកទៅតាមភូមិសាស្រ្តជាក់ស្តែងនៃការរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកម្ពុជាវិញដូចគ្នាដែរ បើកម្ពុជាចូលដីវៀតណាម កម្ពុជាយកទៅ វៀតណាមចូលដីកម្ពុជា វៀតណាមយកទៅ គឺយកទៅតាមភូមិសាស្រ្តនៃការរស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង" ។ ខ្ញុំយល់ថាកន្លងមកក៏ដូចបច្ចុប្បន្ន មានតែយួនរំលោភយកដីខ្មែរ ឯខ្មែរចូលយកដីយួនគ្មានទេ នៅពេលរដ្ឋាភិបាលដោះស្រាយរបៀបនេះ ដោយមិនផ្អែកលើផ្លូវច្បាប់ សន្ធិសញានិងផែនទីដែលសម្តេចតាតម្កល់នៅ UN ជាធំនិងជាផ្លូវច្បាប់ ដោយគ្រាន់យកវាជាគោលក្នុងការចរចាបញ្ហាព្រំដែន ដោយគូសបន្ទាត់ព្រំដែនថ្មី នោះអ្នកដែលខាតបង់គឺកម្ពុជា។ អញ្ចឹងហើយបានមានការដោះដូរភូមិខ្មែរជាច្រើនទៅឲ្យយួននៅតាមជាយដែន ដូចជាត្រូវរក្សាទុកភូមិកំណើតលោក ហេង សំរិន ចំនួន២ដែលយួនថាជាភូមិរបស់គេ ត្រូវយកភូមិខ្មែរ២ផ្សេងទៀតទៅឲ្យយួនវិញនិងដីស្រែខ្មែរជាច្រើននៅតាមព្រំដែនត្រូវយួនអះអាងថាជាដីរបស់គេ ហើយរដ្ឋាភិបាលយើងឲ្យទៅយួនដោយស្របច្បាប់ គ្មានការតវា៉ដ៏ខ្លាំងក្លាដូចការតវា៉ជាមួយថៃ។ យើងមិនចង់ឲ្យរដ្ឋាភិបាលធ្វើសង្គ្រាមជាមួយយួនទេ ប៉ុន្តែត្រូវដោះស្រាយដោយទ្វេភាគីដោយប្រកាន់ជំហររឹងមាំដូចចរចាជាមួយថៃ ហើយបើដោះស្រាយដោយទ្វេភាគីមិនចេញទេ ត្រូវប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ "ICJ" មិនមែន "ICC" ដូចដែលសម្តេចតាបានឈ្នះក្តីនៅតុលាការ""ICJ" ជាមួយថៃរឿងប្រាសាទព្រះវិហារឆ្នាំ១៩៦២ និងដូចដែលកម្ពុជា"លោក ហ៊ុន សែន" ប្តឹងថៃទៅ "ICJ" រឿងប្រាសាទព្រះវិហារនាពេលថ្មីៗនេះ ។ ហើយយួនក៏ទទួលស្គាល់យុត្ថាធិការរបស់តុលាការ "ICJ" ដែរ ។ ម្យា៉ងទៀត យើងអាចប្តឹងបញ្ហាព្រំដែនទៅប្រទេសហត្ថលេខីទាំង១៨មាន "UN" ផង ហើយថៃនិងវៀតណាមក៏ជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងបា៉រីសឆ្នាំ១៩៩១។ SMD បានចូលគាល់សម្តេចតា២ដង និស្សិតប្រមាណ៥០នាក់ជួបលោក ហ៊ុន សែន ១លើក គាល់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលណោះព្រះអង្គជាប្រធានរដ្ឋសភា១លើក និងជួបលោក វា៉ គឹមហុង ២ដង រឿងបញ្ហាព្រំដែន។ ស្ថាបនិកSMD មាន លោក សារ៉ូ សីុវុត្ថា លោក កែវ ហុកលី ខ្ញុំ អ៊ុំ សំ អាន លោក មែ៉ន ណាត អន្ទិត ជិន ចាន់ណា និងនិស្សិតជាច្រើនរូបទៀត ដែល SMD បង្កើតឡើងក្នុងពេលបាតុកម្មទម្លាក់លោក ហ៊ុន សែន និងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឆ្នាំ១៩៩៨ ដែលមានបាតុករស្លាប់ជាច្រើននាក់។
20/5/2015

No comments: