A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 26 May 2015

The riot in Poipet caused by the exorbitant taxes levied by local authority រឿង​គយ​ប៉ោយ​ប៉ែ​ត​គិត​ពន្ធ​សេវា​ដឹក​ទំនិញ​ខ្ពស់​ពី​កម្មករ​អូស​រទេះ​ ធ្លាក់​ដល់​ផ្ទុះ​អំពើ​ហិង្សា​

pm-poipet5
pm-poipet
Posted by  on May 25, 2015
​ការ​តវ៉ា​របស់​ក្រុម​កម្មករ​អូស​រទេះដឹក​ទំនិញ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ដែល​ស្នើ​សុំ​ឲ្យ​មន្ត្រី​គយ​ និង​រដ្ឋាករ​ក្រុង​ប៉ោយ​ប៉ែ​ត​បញ្ចុះ​បន្ធូរបន្ថយ​សេវា​ដឹក​ទំនិញ​កុំ​ឲ្យ​ខ្ពស់​ពេក​ជា​ហូរហែ​កន្លង​មក​មិន​ទទួល​បាន​លទ្ធផល​នោះ​ ក៏​បាន​ធ្លាក់​ដល់​ផ្ទុះ​អំពើ​ហិង្សា​ដុត​កង់​រថយន្ត​ និង​គប់​ដុំ​ថ្ម​ នា​រសៀល​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៥​នេះ​ បណ្តាល​ឲ្យ​ខូចខាត​ទ្វាររបង​ច្រកចូល​ការិយាល័យ​គយ​ និង​រដ្ឋាករ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខូចខាត​រថយន្ត​មន្ត្រី​គយ​ជា​ច្រើន​គ្រឿង​ និង​កម្មករ​អូស​រទេះ​ប្រមាណ​៥​នាក់​ទៅ​៦​នាក់​រង​របួសធ្ងន់​-​ស្រាល​ ដោយ​ស្នាដៃ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បង្ក្រាប​យ៉ាង​ចាស់ដៃ​ ព្រមទាំង​មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ទៀត​ផង​ ។​
​សកម្មភាព​ផ្ទុះ​អំពើ​ហិង្សា​រវាង​កម្មករ​អូស​រទេះដឹក​ទំនិញ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​នេះ​ បាន​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ជាប់​នឹង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​(​កម្ពុជា​-​ថៃ​)​អស់​ជា​ច្រើន​ម៉ោង​ ។​

​ក្រុម​អាជីវករ​រកស៊ី​ដឹក​ជញ្ជូន​ទំនិញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ បាន​និយាយ​ឲ្យ​ដឹង​ថា​ រឿងរ៉ាវ​គយ​ប៉ោយ​ប៉ែ​ត​ ដែល​មានឈ្មោះ​ ឈួ​ន​ ហៃ​ ជា​ប្រធាន​ ប្រឹង​គិត​ពន្ធ​សេវា​ដឹក​ទំនិញ​ខ្ពស់​នោះ​ គឺ​ដើម្បី​ប្រមូល​ចំណូល​ថវិការដ្ឋ​តាម​ផែនការ​កំណត់​របស់​ថ្នាក់លើ​ផង​ និង​ដើម្បី​ប្រមូល​ចំណូល​ដាក់​ហោប៉ៅ​បុគ្គល​ បក្ខពួក​ និង​អង្គភាព​ផង​ ដូច្នេះ​ហើយ​ ទើប​សំណូមពរ​របស់​ក្រុម​កម្មករ​អូស​រទេះដឹក​ទំនិញ​ដែល​សុំ​បន្ធូរបន្ថយ​ការ​គិត​ពន្ធ​លើ​សេវា​ដឹក​ទំនិញ​ មិន​ត្រូវ​បាន​មន្ត្រី​គយរ​វីរ​វល់​ដោះស្រាយ​ឡើយ​ រហូត​ដល់​ធ្លាក់​ផ្ទុះ​អំពើ​ហិង្សា​តែ​ម្តង​ ៕​

No comments: