A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 14 August 2015

លោក គង់ គាំ៖ បើ​លោក ហុង សុខហួរ ផ្សព្វផ្សាយ​ឯកសារ​មិន​ត្រឹម​ត្រូវ​អាច​កែ​តម្រូវ​ឡើង​វិញ

ដោយ អ៊ុង សេរីវុទ្ធ
2015-08-13 rfa

ប្រធាន​គណបក្ស​ សម រង្ស៊ី លោក គង់ គាំ ថ្លែង​​ក្នុង​វេទិកា​បក្ស​សង្គ្រោះ​ជាតិ នៅ​ខណ្ឌ​ជ្រោយចង្វារ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ មករា ២០១៥។
RFA/Morm Moniroth


ប្រធាន​គណបក្ស និង​ជា​ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​នៃ​បក្ស​សម រង្ស៊ី លោក គង់ គាំ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា​លោក ហុង សុខហួរ មាន​ទោស​ក្បត់​ជាតិ ដោយ​សារ​ក្លែង​​ឯកសារ​សាធារណៈ។

លិខិត​របស់​លោក គង់ គាំ ចុះ​ថ្ងៃ​ទី​១៣ សីហា បង្ហាញ​ថា ការ​ប្រើប្រាស់​ឯកសារ​មិន​ផ្លូវ​ការ និង​ការ​បកស្រាយ​របស់ សមាជិក​ព្រឹទ្ធសភា​បក្ស​សម រង្ស៊ី លោក ហុង សុខហួរ មិនមែន​ជា​អំពើ​ក្បត់​ជាតិ ដូច​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន​ទេ។

លោក គង់ គាំ បន្ត​ថា ការ​ប្រើប្រាស់​ឯកសារ និង​ការ​បកស្រាយ​មិន​ត្រឹមត្រូវ លោក ហុង សុខហួរ អាច​ធ្វើ​ការ​កែតម្រូវ​ជូន​សាធារណៈ​ឡើង​វិញ​បាន។

ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ព្រឹក​មិញ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន លោក ហុង សុខហួរ ដោយ​លោក ហ៊ុន សែន ចោទ​ប្រកាន់​ថា ការ​ក្លែង​ឯកសារ​សន្ធិសញ្ញា សន្តិសុខ មិត្តភាព និង​សហប្រតិបត្តិការ​កម្ពុជា-វៀតណាម ដោយ​លោក ហុង សុខហួរ ជា​អំពើ​ក្បត់​ជាតិ ក្នុង​រូបភាព​បម្រើ​នយោបាយ​ប្រជាភិថុត បោកប្រាស់ និង​នាំ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខជាតិ ស្ថិរភាព​នយោបាយ អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា។

ស្រដៀង​គ្នា​នោះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​មិន​គួរ​ធ្វើ​ឡើយ ដោយ​លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​ណែនាំ និង​ស្នើ​ឲ្យ​កែ​តម្រូវ​ឡើង​វិញ បើ​រក​ឃើញ​ថា ឯកសារ​ដែល​លោក ហុង សុខហួរ ផ្សព្វផ្សាយ​នោះ​ជា​ឯកសារ​ក្លែងក្លាយ​ក្ដី ព្រោះ​ថា​ការ​ផ្សព្វផ្សាយ​នេះ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ឡើយ៕

No comments: