A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 12 August 2015

ក្រុម​អ្នក​ស្រាវជ្រាវ​រាជបណ្ឌិត្យសភា​បង្ហាញ​ថា​ផែនទី​៤​ប្រភព​ជា​ផែនទី​តែមួយ

ដោយ ទីន ហ្សាការីយ៉ា
2015-08-11 rfa

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភា លោក​បណ្ឌិត សុខ ទូច ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រាជបណ្ឌិត្យសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev


ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា បង្ហាញ​ថា​ផែនទី​៤​ប្រភព​ពី​រដ្ឋាភិបាល គណបក្ស​សង្គ្រោះជាតិ បណ្ណាល័យ​បារាំង និង​ផែនទី​ពី​បណ្ណាល័យ​សហរដ្ឋអាមេរិក ជា​ផែន​ទី​តែ​មួយ ដែល​បោះពុម្ព​នៅ​ឆ្នាំ ១៩៥២ និង​លេខ​សម្គាល់ ២២០W ដូចគ្នា។

បន្ទាប់​ពី​ការ​បង្ហាញ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា នៅ​ថ្ងៃ​ទី​១១ សីហា រាជបណ្ឌិត្យសភា​នឹង​ធ្វើ​លិខិត​បញ្ជាក់​ជូន​ទៅ​រដ្ឋសភា ដើម្បី​បាន​ជ្រាប។

បន្ត​ទៀត​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា នឹង​ចុះ​ពិនិត្យ​ផ្ទាល់​ទៅ​តាម​បណ្ដោយ​បង្គោល​ព្រំដែន ថា​ខុស ឬ​ដូច​នឹង​ផែនទី។

ចំណែក​ផែនទី​ដែល​កម្ពុជា​បាន​ទទួល​ពី​អង្គការ​សហប្រជាជាតិ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា បញ្ជាក់​ថា មិនមែន​ផែនទី​ដែល​​កម្ពុជា​តម្កល់​នៅ​ឆ្នាំ​១៩៦២-១៩៦៤​ឡើយ តែ​ជា​ផែនទី​ដែល​កម្ពុជា បាន​ដាក់​ពាក្យ​ប្ដឹង​ប្រទេស​វៀតណាម ដែល​ធ្លាប់​ឈ្លាន​ពាន​ដែនអាកាស ដែន​គោក និង​ដែន​ទឹក​កម្ពុជា នៅ​ចន្លោះ​ឆ្នាំ​១៩៦៣ ដល់​ឆ្នាំ​១៩៦៩។

សូម​រង់​ចាំ​ព័ត៌មាន​ពិស្ដារ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​នៅ​យប់​នេះ...

No comments: