A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 23 August 2015

ផលិតករ​​ភាពយន្ត​ខ្មែរ​និង​ម្ចាស់​រោងកុន​លក់​សំបុត្រ​យក​ថវិកា​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា

ដោយ ខែ សុណង
2015-08-22 rfa


សកម្មភាព​ពលរដ្ឋ​យក​កុមារ​មក​ទទួល​ការ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្បែរ​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Sireymuny

ផលិតករ​ខ្សែ​ភាពយន្ត​ខ្មែរ បាន​សហការ​គ្នា​ជាមួយ​ម្ចាស់​រោងកុន ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ខ្មែរ និង​រឿង​ប្រវត្តិសាស្ត្រ​ក្នុង​របប​ខ្មែរ​ក្រហម ដើម្បី​យក​ថវិកា​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​មន្ទីរពេទ្យ​កុមារ​អង្គរ​សៀមរាប។

អ្នក​ផលិត​ខ្សែ​ភាពយន្ត "រឿង​ឃ្លាត​ទៅ​សែន​ឆ្ងាយ" ដែល​ជា​រឿង​ខ្សែភាពយន្ត​មួយ​ឆ្លុះ​បញ្ចាំង​ពី​សង្គម​គ្រួសារ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក ឆាយ បូរ៉ា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ថា ក្នុង​កម្មវិធី​សម្រាប់​ឆ្នាំ​២០១៥ មាន​ខ្សែ​ភាពយន្ត​ប្រមាណ​ជាង ១០​រឿង ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី​២៤ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​សីហា ហើយ​លក់​សំបុត្រ​ក្នុង​តម្លៃ ១​ដុល្លារ​តែ​ប៉ុណ្ណោះ។

លោក ឆាយ បូរ៉ា៖ «មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ កំពុង​ប្រឈម​មុខ​ខាង​ផ្នែក​ហិរញ្ញវត្ថុ។ យើង​មាន​មធ្យោបាយ​តិចតួច យើង​ចូលរួម​ជាមួយ​រោងកុន។ យើង​មិន​ដឹង​ថា យើង​បាន​ចំនួន​ប៉ុណ្ណា​ដើម្បី​ជួយ​ទេ។ នេះ​ជា​សកម្មភាព​សប្បុរស​របស់​ផលិតករ​ភាពយន្ត​ទេ។ តម្រូវ​ការ​របស់​ពេទ្យ​នេះ​ធំ​ណាស់​មួយ​ឆ្នាំៗ​រាប់​សិប​ម៉ឺន​ដុល្លារ​ឯណោះ បើ​សិន​ជា​យើង​បាន​ត្រឹម ១​ម៉ឺន​ដុល្លារ​គឺ​យើង​អរ​ពេក​ទៅ​ហើយ»។


ខ្សែ​ភាពយន្ត​ទាំង​នោះ​នឹង​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត ប្លាធីនុម (Platinum) ទាំង​នៅ​ភ្នំពេញ និង​នៅ​ខេត្ត​សៀមរាប មាន​ដូច​ជា​រឿង "អន​អើយ​ស្រី​អន" "ព្រះ​ធិន្ទវង្ស" "អ្នក​អង្គរ" "ឃ្លាត​ទៅ​សែន​ឆ្ងាយ" "អ្នកស្រែ" និង​រឿង "ដំណេក​មាស" ជា​ដើម។

ដោយ​ឡែក​រឿង "ឃ្លាត​ទៅ​សែន​ឆ្ងាយ" គឺ​ជា​លើក​ទី​៤​ហើយ ដែល​បញ្ចាំង​ដើម្បី​រៃអង្គាស​ថវិកា។ រឿង​នេះ ធ្លាប់​បញ្ចាំង​រៃ​អង្គាស​ថវិកា​ឲ្យ​មូលនិធិ​កេរដំណែល​ខ្មែរ និង​ជួយ​កុមារ​កំព្រា​ជា​ដើម។ រឿង​នេះ​ដែរ ក៏​គ្រោង​នឹង​នាំ​ទៅ​បញ្ចាំង​នៅ​រោងកុន​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​សៀមរាប ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​នេះ​សម្រាប់​ខេត្ត​សៀមរាប តែ​ម្ដង៕

1 comment:

Kim Ea said...

This is a good patriot and Samaritan Khmer who's willing to help the poor citizen cause . If we khmer have this kind of charitable gut, poor Khmer will have a better health in the future . Thank you to all these big and brave heart .