A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 9 August 2015

លោក ឈូក បណ្ឌិត ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន

ដោយ ខែ សុណង
2015-08-08 rfa

អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ពេល​ចេញ​ពី​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៣។
RFA/Sochivy

សមត្ថកិច្ច​បាន​ចាប់​ខ្លួន លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​សៅរ៍ ទី​៨ ខែ​សីហា ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​បាញ់​កម្មការិនី ៣​នាក់​ឲ្យ​រង​របួស។ មន្ត្រី​តុលាការ​ខេត្ត​ស្វាយរៀង បញ្ជាក់​ថា លោក ឈូក បណ្ឌិត ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត ដោយ​អនុវត្ត​តាម​សាល​ដីកា​ស្ថាពរ​របស់​តុលាការ​កំពូល។

សង្គម​ស៊ីវិល​ឃ្លាំ​មើល​សិទ្ធិ​ការងារ សាទរ​ចំពោះ​ចំណាត់​ការ​របស់​សមត្ថកិច្ច​ដែល​បាន​ចាប់​ខ្លួន លោក ឈូក បណ្ឌិត មក​ផ្ដន្ទាទោស​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា។

លោក ឈូក បណ្ឌិត ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ស្វាយរៀង កាត់​ទោស​ដាក់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៣៨​លាន​រៀល ឬ​ជិត ១​ម៉ឺន​ដុល្លារ ជា​សំណង​ដល់​ជន​រងគ្រោះ ក្នុង​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា។ បណ្ដឹង​នេះ បាន​ក្ដី​ក្ដាំ​គ្នា​ដល់​តុលាការ​កំពូល និង​សាលា​ឧទ្ធរណ៍​ទៀត ប៉ុន្តែ​តុលាការ​ទាំង​ពីរ បាន​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​ខេត្ត​ទុក​ជា​បាន​ការ។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក ឈូក បណ្ឌិត ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​បាញ់​រះ​ធ្វើ​ឲ្យ​កម្មការិនី​រោងចក្រ​ស្បែក​ជើង​កៅវ៉េ (Kaoway) ក្នុង​ក្រុង​បាវិត ចំនួន ៣​នាក់​រង​របួស ក្នុង​ពេល​ពួក​គេ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។



ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា បាន​សាទរ​ចំពោះ​ចំណាត់​ការ​ចាប់​ខ្លួន​ជន​ជាប់​ចោទ លោក ឈូក បណ្ឌិត បាន​នៅ​ពេល​នេះ។ តែ​ទោះ​ជា​យ៉ាង​ណា លោក​យល់​ថា សមត្ថកិច្ច​គួរ​តែ​ចាប់​ខ្លួន​តាំង​ពី​ដំបូង​មក​ម្ល៉េះ ពីព្រោះ លោក ឈូក បណ្ឌិត បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​នៅ​ចំពោះ​មន្ត្រី​អាជ្ញាធរ​នគរបាល​យុត្តិធម៌៖ «លោក ឈូក បណ្ឌិត នេះ​មិន​គួរ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​នេះ​ទេ។ តាម​អង្គ​ហេតុ​នេះ គាត់​គួរ​តែ​ត្រូវ​ចោទ​ពី​បទ បង្ក​របួស​ស្នាម​ដោយ​ចេតនា ឬ​មួយ​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា។ សូម​ឲ្យ​តុលាការ ជំរុញ​នីតិវិធី​ឲ្យ​មាន​សំណង​ដល់​ជន​រងគ្រោះ ដូច​អ្វី​ដែល​តុលាការ​បាន​កំណត់​នៅ​ក្នុង​សាល​ដីកា»។

នៅ​ក្នុង​គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍​ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត បាន​ចូល​ខ្លួន​មក​សារភាព​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ​បាញ់​ឲ្យ​របួស ទៅ​លើ​កម្មការិនី​រោងចក្រ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ បន្ទាប់​ពី​ការ​សាកសួរ​រួច អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្ដមសេនីយ៍ នេត្រ សាវឿន បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល នាំ​ខ្លួន លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ទៅ​កាន់​តុលាការ​ខេត្ត។

ឆ្លើយ​តប​បញ្ហា​នេះ ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លោក ផាន់ រតនា បញ្ជាក់​ថា នៅ​ម៉ោង​ប្រមាណ ៣​រសៀល​ថ្ងៃ​ទី​៨ ខែ​សីហា សមត្ថកិច្ច​បាន​បញ្ជូន លោក ឈូក បណ្ឌិត មក​សាលា​ដំបូង​ខេត្ត ដើម្បី​អនុវត្ត​តាម​សាល​ដីកា​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត៖ «យើង​អនុវត្ត​សាល​ដីកា​ស្ថាពរ​ហ្មង យើង​អត់​មាន​អី​ត្រូវ​សាកសួរ​គាត់​ទៀត​ទេ»។

ការ​ចាប់​ខ្លួន លោក ឈូក បណ្ឌិត នេះ នៅ​បន្ទាប់​ពី ៥​ថ្ងៃ​ក្រោយ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​លើក​ទី​១ ដែល​គាំទ្រ​ប៉ូលិស​អាំងទែប៉ូល (Interpol) ឲ្យ​តាម​ស្វែងរក​ចាប់​លោក​ដែល​កំពុង​លាក់​ខ្លួន។

នេះ​ជា​ការ​ប្រកាស​ដ៏​កម្រ​មួយ​ក្នុង​រយៈពេល ២​ឆ្នាំ ក្រោយ​ពី​តុលាការ​ផ្ដន្ទាទោស​ក្នុង​សំណុំ​រឿ

1 comment:

Kim Ea said...

This criminal CPP have a syndicate highest secret place of hiding and the most powerful ranking insider cycle CPP protect him . He stay hiding not far from the nose of these pinhead call justice department or could be hiding in the armpit of Dictator head . You can see just dictator agree to put him under the law,he pop out to the public just hour not day or month .all this is a surprise event unbelievable fast, the whole justice system seem resolve so quick than the chock wave. The polices, spies agency spend year still cannot find this criminal killer but just fascist head say a few word, next day he went to surrender right in official eyes Did this is an amazingly happen in our society ? Next time all the criminal missing case in Khmer country ,we don't need hundred securities or polices man to pursue the case ,something we need is just to strangle the head of mafia, and the criminal will pop out as easy as this Bandit killer case .