A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 4 August 2015

Cambodian PM says no early national election in 2018 [Mr. Hun Sen has cheated the opposition, again] លោក ហ៊ុន សែន ប្រកាស​ថា​នឹង​មិន​មាន​ការ​បោះ​ឆ្នោត​មុន​អាណត្តិ

Xinhua

Monday, 03 August 2015

KANDAL, Cambodia, (Xinhua) -- Cambodian Prime Minister Hun Sen said Monday that there will be no early national election in 2018 because the political agreement on July 22, 2014 between him and opposition leader Sam Rainsy did not state such an early vote.  

"The next national election will be on schedule -- on Sunday in the fourth week of July 2018, there will be no early election because the political agreement on July 22 did not state an early election," he said in a speech during the inauguration ceremony of a China-funded Takhmau Bridge here.
The prime minister acknowledged that he used to verbally agree with Sam Rainsy, president of the opposition Cambodia National Rescue Party (CNRP), on April 9, 2014 to hold the next election in February 2018, five months earlier than the schedule, but during the political negotiations on July 22, 2014, the CNRP leader did not include the point in the agreement.
"All old and new parties can prepare themselves for the July 2018 national election," he said.
Meanwhile, Hun Sen, who has been in power for 30 years, warned that the country would fall into instability again if the future ruling party was not his Cambodian People's Party (CPP).  
"Peace is very important for the country. I still continue to say that besides the leadership of the CPP, the other parties will bring instability," he said.
Hun Sen and Sam Rainsy struck a political agreement on July 22, 2014 that saw the opposition CNRP end its 10-month boycott of parliament following the disputed election in 2013. Under the deal, Hun Sen agreed to CNRP's proposals for electoral reform and power sharing in the parliament.


Dispute between the two parties have heated up in the last few months after CNRP's lawmakers repeatedly accused the government of using fake maps to demarcate border line with Vietnam.
However, Hun Sen said the maps his government is using to demarcate border line with Vietnam are authentic ones, which were deposited at the United Nations in 1964.  
ដោយ ម៉ម មុនីរតន៍
2015-08-03

បោះឆ្នោត ៦១០
ពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ឈរ​តម្រង់​ជួរ​ដើម្បី​ចូល​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
Photo: RFA

គណបក្ស​ប្រឆាំង​ដែល​តែង​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា រិះគន់​មិន​ឈប់​ឈរ​រឿង​គោល​នយោបាយ​ជាតិ​របស់​រដ្ឋាភិបាល​នោះ នៅ​ពុំ​ទាន់​មាន​ប្រតិកម្ម​ណា​មួយ​តប​ការ​ចោទ​ប្រកាន់​របស់ លោក ហ៊ុន សែន នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ គឺ​អនុវត្ត​តាម​អ្វី​ដែល​មាន​ក្នុង​កិច្ច​ព្រមព្រៀង​នៃ​បក្ស​នយោបាយ​ទាំង​ពីរ​បាន​ឯកភាព កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ប៉ុណ្ណោះ។
បញ្ហា​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​មាន​ជំនាញ​លើ​កិច្ចការ​បោះ​ឆ្នោត ហៅ​ថា​នយោបាយ​របស់​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​នេះ​ថា គឺ​ធ្វើ​តាម​របៀប​គំនុំ ជា​ជាង​ប្រជាធិបតេយ្យ​ផ្នែក​នយោបាយ។
ភាព​ស្ងប់ស្ងាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ទំនង​ជា​មិន​ចង់​ឲ្យ​មាន​កម្ដៅ​នយោបាយ​ដែល​កំពុង​តែ​ផ្ទុះ​ឡើង​សាជាថ្មី​ទៀត ឲ្យ​នៅ​កម្រិត​ទាប​ហើយ​មើល​ទៅ ខណៈ​ដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​ដៃគូ​នៃ​វប្បធម៌​សន្ទនា វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ​រហូត​ចាត់​ទុក​ថា ជា​គណបក្ស​ប្រឆាំង​ដែល​មិន​ចេះ​ធ្វើ​ការ ហើយ​ប្រាថ្នា​ចង់​គ្រប់គ្រង​ប្រទេស​ទាំង​មិន​ដឹង​ពី​របៀប​ធ្វើ​ការ​ថែម​ទៀត​ផង។
ប្រតិកម្ម​ជា​ថ្មី​ទៀត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​លើ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ និង​ជា​ប្រតិកម្ម​ដ៏​កម្រ​ផង​ដែរ​រឿង​ពេលវេលា​នៃ​ការ​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន នៅ​តាខ្មៅ ខេត្ត​កណ្ដាល។ លោក ហ៊ុន សែន ថ្លែង​ថា ពេលវេលា​ពិត​ប្រាកដ​នៃ​ការ​បោះ​ឆ្នោត គឺ​ធ្វើ​ដូច​រាល់​អាណត្តិ មិន​កែប្រែ​ដូច​ការ​ចរចា​នយោបាយ​ថា​នឹង​បោះ​មុន​អាណត្តិ​នោះ​ឡើយ។
លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឆ្លើយ​តប​ថា គណបក្ស​ជំទាស់​ពុំ​មាន​អ្វី​បកស្រាយ ក្រៅ​ពី​អនុវត្ត​តាម​គោលការណ៍​ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​បាន​ព្រមព្រៀង​រួច​ហើយ​នោះ​ទេ។ លោក​បន្ថែម​ថា ថ្វី​បើ​ពុំ​មាន​ក្នុង​គោលការណ៍​ដែល​កំណត់​ថា ត្រូវ​បោះ​ឆ្នោត​មុន​អាណត្តិ​ក៏ដោយ​ចុះ អ្នក​នយោបាយ​ទាំង​ពីរ​បាន​ឯកភាព​រួច​មក​ហើយ​ថា នឹង​អនុវត្ត​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​យ៉ាង​ហោច​ណាស់​ក៏ ៥​ខែ​ដែរ ក៏ប៉ុន្តែ​លោក​ចាត់​ទុក​ថា ការ​ប្រែ​ក្រឡាស់​នៅ​ពេល​នេះ​របស់ លោក ហ៊ុន សែន គឺ​ហាក់​ដូចជា​មន្ទិល​ទៅ​វិញ។ លោក​បន្ត​ថា «កិច្ចការ​នេះ​យើង​ធ្លាប់​បាន​ជជែក​នយោបាយ​ថ្ងៃ​ទី​២២ កក្កដា ២០១៤ ក៏​មាន​ការ​លើក​ឡើង​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​ដែរ»
បើ​ទោះ​ជា​បែប​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដេជ្ញា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​សីហា ថា លោក​នឹង​មិន​ព្រម​ដាច់​ខាត ថា​នឹង​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មុន​អាណត្តិ ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា នឹង​មិន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ថែម​ទៀត​ផង។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី​ផង​នោះ គឺ​លោក ហ៊ុន សែន រិះគន់​ថា គណបក្ស​សង្គ្រោះ​ជាតិ តែង​ប្រើប្រាស់​ការ​ចូល​សភា និង​វប្បធម៌​សន្ទនា ធ្វើ​ជា​ដើម​ទុន​ក្នុង​រឿង​នយោបាយ​របស់​ខ្លួន។ ហេតុ​នេះ លោក​ចាត់​ទុក​ថា ដើម្បី​បញ្ចប់​ការ​ចំណេញ​នយោបាយ​ដោយ​ឆៅៗ​បែប​នេះ គឺ​លោក​នឹង​មិន​យល់ព្រម​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មុន​អាណត្តិ ដូច​ការ​ចង់​បាន​របស់​គណបក្ស​ប្រឆាំង​ទៀត​ឡើយ។ លោក​បន្ត​ថា «បើ​ចង់​បោះ​មុន​ការ​កំណត់ ត្រូវ​កែ​រដ្ឋធម្មនុញ្ញ។ អ៊ីចឹង​គណបក្ស​ប្រជាជន ប្រកាន់​ដាច់​ខាត​មិន​កែ​រដ្ឋធម្មនុញ្ញ។ បើ​អ៊ីចឹង​នៅ​តែ​បោះ​ឆ្នោត​នៅ​ដដែល ឥត​ឲ្យ​លោក​ឯង​យក​ឃោសនា​បាន​ទេ»
ប្រតិកម្ម​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ត្រូវ​បាន​អង្គការ​ដែល​ឃ្លាំ​មើល​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត ចាត់​ទុក​ថា គឺ​លោក ហ៊ុន សែន បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា កន្លង​ទៅ។
ប្រការ​៣ នៃ​កិច្ចការ​ព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ សរសេរ​ថា គណបក្ស​ទាំង​ពីរ​ឯកភាព​គ្នា​កំណត់​ឡើង​វិញ​នូវ​កាលបរិច្ឆេទ​សម្រាប់​ការ​បោះ​ឆ្នោត​ពេល​ខាង​មុខ។
ពាក់ព័ន្ធ​ការ​បោះ​ឆ្នោត​នេះ ក្នុង​ការ​ចរចា​រវាង​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ អ្នក​នយោបាយ​ទាំង​ពីរ​បក្ស បាន​ឯកភាព​ក្រៅ​សេចក្ដី​ថ្លែងការណ៍​រួម​ថា នឹង​យក​ថ្ងៃ​បោះ​ឆ្នោត​ឃុំ-សង្កាត់ ធ្វើ​ឡើង​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​បោះ​ឆ្នោត​សកល​ខែ​កុម្ភៈ ដូច​គ្នា ឆ្នាំ​២០១៨ ក៏ប៉ុន្តែ លោក ហ៊ុន សែន បាន​ប្ដេជ្ញា​ហើយ​ថា ការ​បោះ​ឆ្នោត​ទាំង​ឃុំ-សង្កាត់ និង​បោះ​ឆ្នោត​ជាតិ ត្រូវ​រៀបចំ​ដូច​អាណត្តិ​មុនៗ គឺ​ពុំ​មាន​ការ​ប្រែប្រួល​អ្វី​ឡើយ។
លោក ហង្ស ពុទ្ធា មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្លែង​ថា ដោយសារ​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ​ពុំ​មាន​កំណត់​ពេលវេលា​នៃ​ការ​បោះ​ឆ្នោត​នោះ ហេតុ​នេះ​ដំណើរ​ការ​ទូទៅ​នៃ​ការ​បោះ​ឆ្នោត គឺ​អាស្រ័យ​លើ​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​កំណត់។
លោក​នាយក​រដ្ឋមន្ត្រី​ព្រមាន​ថា បើ​គណបក្ស​នយោបាយ​ណា​ដែល​ឈ្នះ​ឆ្នោត​ហើយ នៅ​តែ​បន្ត​រឹងរូស​មិន​ព្រម​ចូលរួម​ប្រជុំ​សភា​ជា​លើក​ដំបូង​ទេ នោះ​សំឡេង​ឆ្នោត​នឹង​ត្រូវ​ដក​ហូត​ឲ្យ​គណបក្ស​ដែល​មាន​សំឡេង​បន្ទាប់​វិញ។ បញ្ហា​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​ចាត់​ទុក​ថា ប្រមុខ​រដ្ឋាភិបាល​កំពុង​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​នៃ​របប​ប្រជាធិបតេយ្យ​ហើយ បើ​យ៉ាង​ដូច្នេះ​មែន។
លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ចាត់​ទុក​ថា ប្រទេស​កម្ពុជា នៅ​តែ​ពុំ​ទាន់​មាន​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ ហើយ​បើ​អនុវត្ត​តែ​របៀប​នេះ នឹង​មិន​អាច​រក​ចំណុច​នៃ​ការ​ឯកភាព​គោល​នយោបាយ​ជាតិ​រួម​បាន​ទេ។ លោក​បន្ត​ថា ការ​ធ្វើ​ដូច​នេះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​សារ​នយោបាយ​គំរាម ដែល​ជា​ការ​ពិបាក​ក្នុង​ការ​កសាង​ជំនឿ​ចិត្ត​ចំពោះ​គណបក្ស​នយោបាយ​ដែល​ជា​ដៃគូ និង​ការ​ប្រកួត​ប្រជែង​ផ្នែក​នយោបាយ​ដោយ​ពុំ​ស្មើ​ភាព​ថែម​ទៀង​ផង។ លោក​បន្ត​ថា «ដំណោះស្រាយ​នយោបាយ គឺ​ការ​កសាង​ការ​អត់ឱន​ខាង​នយោបាយ ការ​ជឿ​ទុក​ចិត្ត​ខាង​នយោបាយ ហើយ​ការ​សន្ទនា​ខាង​នយោបាយ​ឲ្យ​បាន​ច្រើន»
គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី គ្រោង​នឹង​ចុះ​ឈ្មោះ​សាកល្បង​របស់​ខ្លួន​ជា​លើក​ដំបូង នៅ​ក្នុង​ខែ​កញ្ញា និង​ចុះ​ឈ្មោះ​ជា​ផ្លូវ​ការ​ធ្វើ​ឡើង​ក្នុង​ខែ​មីនា ឆ្នាំ​២០១៦។ លោក ហ៊ុន សែន ឆ្លៀត​គំរាម​ជា​ថ្មី​ម្ដង​ទៀត​ថា ប្រទេស​កម្ពុជា អាច​នឹង​មាន​អស្ថិរភាព​សង្គម ប្រសិន​បើ​គណបក្ស​ផ្សេង​ឈ្នះ​ឆ្នោត ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា។
ការ​គំរាម​របស់​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​នេះ គឺ​ស៊ី​គ្នា​ទៅ​នឹង​ការ​ព្រមាន​ដោយ​យោធា​ប្រឆាំង​បដិវត្ត​ពណ៌ និង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ តាម​ច្បាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​មួយ​ចំនួន ដែល​កំពុង​មាន​ពិរុទ្ធភាព​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ថែម​ទៀត​ផង៕

No comments: