A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 4 August 2015

Hun Sen says if Cambodia complains to the ICJ Cambodia will lose 50km2 [How? But even if Cambodia loses 50km2 Cambodia hundreds of square kilometers back] លោក ហ៊ុន សែន ​ថា​ការ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់ដី​ជាង​៥០គីឡូម៉ែត្រការ៉េ​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃចន្ទ ទី3 សីហា 2015, 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ(រូបថតដោយទេព សូនី​)
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះ​ចេញ​មុខ​បក​ស្រាយ​បន្ថែម​លើ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀ​តណាម ដោយ​​អះអាង​ថា​ការ​ប្តឹង​ទៅ​តុលាការយុត្តិធម៌​អន្តរជាតិ(ICJ)​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់ដី​ជាង​៥០គីឡូ​​ម៉ែត្រការ៉េនៅតំបន់ដាក់ដាំដាក់ហូត​ក្នុង​ខេត្ត​មណ្ឌលគិរី។​
ក្នុងពិធីសម្ពោធស្ពានទន្លេបាសាក់តាខ្មៅ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងថា​លោក​នឹង​លុប​ចោល​កិច្ច​ព្រម​ព្រៀង​ជាមួយ​វៀតណាម​ ប្រសិន​បើ​មាន​ការ​វិសោធនកម្មរដ្ឋធម្មនុញ្ញ​ ដោយ​ចែង​ជំនួស​ថា​កម្ពុជា​ប្រើ​ប្រាស់ផែនទី​ខ្នាត​១/៥០.០០០វិញ។​ លោក​បញ្ជាក់​ថា​៖”បើ​សិន​ជា​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថាផែនទីនៃ​ព្រះរាជាណាចក្រកម្ពុជាប្រើ​ប្រាស់​ផែនទីខ្នាង១/​៥០.០០០ ខ្ញុំព្រះករុណាក៏​សុខចិត្ត​លុបចោល​កិច្ច​ព្រមព្រៀង​​សន្ធិសញ្ញា​ជាមួយ​វៀតណាមដែរ។ តែ​មាត្រា​ទី​២នៃ​រដ្ឋធម្មនុញ្ញ​គេ​ឲ្យ​ប្រើថាផែនទីអធិបតេយ្យ​របស់កម្ពុជា​មាន​ចែង​នៅក្នុ​ង​ផែនទីខ្នាត​១/១០០.០០០ បោះពុម្ពក្នុង​ចន្លោះឆ្នាំ​១៩៣៣-៥៣ ដែលអន្តរជាតិទទួល​​ស្គាល់​​​​៦៣-៦៩”
លោក ហ៊ុន សែន បន្ត​ថា​កាលពីឆ្នាំ​១៩១៤ អគ្គទេសាភិ​បាលឥណ្ឌូចិន​បាន​ចេញសេចក្តីសម្រេច​មួយ​ថា​ព្រំដែន​កម្ពុជា​​​ត្រូវ​ដើរតាម​ទន្លេដាក់ហូត តែ​លោក​ថា​បារាំង​បាន​គូសផែនទី​ទៅ​តាម​ដាក់ដាំ។ លោក​បន្ត​ថា​ប្រសិន​​បើ​កម្ពុជា​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ កម្ពុជា​នឹង​មិន​ទទួល​ជ័យ​ជម្នះ​ហើយ​នឹង​បាត់​បង់​ទឹក​ដី​ជាង​៥០គីឡូ​ម៉ែត្រ​ការ៉េ។ លោក​បញ្ជាក់​ថា​៖ …​យើង​ប្តឹងទៅអង្គការ​សហប្រជាជាតិ​ថា​អាមេរិក​បាន​ទម្លាក់គ្រាប់​បែកនៅម្តុំដាក់ដាំ ដល់ទៅផែនទីដើរតាម​ដាក់ហូត​ អញ្ចឹងបាន​សចក្តីថា​សម័យនោះ ​រដ្ឋមន្រ្តីការបរទេសជំនាន់​នោះ  អ្នក​ស៊ីញ៉េលើ​ផែនទី​ជំនាន់នោះ បាន​ប្រគល់ទឹក​ដី​៥១គីឡូម៉ែត្រការ៉េឲ្យ​ទៅ​វៀតណាមរួច​​ស្រេច​ទៅ​​ហើយ”។​​​ លោក​ ហ៊ុន សែន បញ្ជាក់​បន្ថែម​ថា​៖ …  ពេលដែ​លប្តឹងទៅឈ្នះឬចាញ់។ អាឡូវ​ខ្ញុំព្រះករុណា​​​ខ្ញុំកំពុង​តស៊ូជាមួយ​វៀតណាមពីតំបន់មិន​ទាន់​ដាច់ស្រេច។ ឥឡូវ​អស់​លោក​ឲ្យ​យោបល់មកខ្ញុំ តើ​គួរ​ឲ្យ​ទៅ​​វៀតណាម​តែ​ហ្មង​ឬ​ក៏​តស៊ូ​​​​។ លោក​ឯង​ឲ្យ​យោបល់មក​។ ឬ​ក៏​ត្រូវ​​​ប្តឹង។ ហើយ​បើ​ប្តឹង​គ្រាន់​តែ​ចាញ់​ដែរ ប្តឹង​ធ្វើ​អី។ ខ្ញុំករុណាខ្ញុំទ្រាំលែង​បាន​ហើយ​ការ​ឈឺចាប់នេះ”។ ​
លោក ហ៊ុន សែន ​ថ្លែង​បន្ត​​ថា៖ “ឆ្នាំ​៦៤ ខ្ញុំករុណាខ្ញុំទើប​នឹង​អាយុ​១២ឆ្នាំទេណា ខ្ញុំករុណាកើត​៥២។ បាន​សេចក្តីថា​យើ​ងយក​ផែន​ទីទៅ​ដាក់​នៅអង្គការ​សហប្រជាជាតិ​​​​​​​ប្តឹង​គេ​ទម្លាក់គ្រាប់បែក តែ​យក​អា​ផែនទី​ហ្នឹង​ទៅ​​ឲ្យ​គេ អញ្ចឹង​គេ​ទម្លាក់គ្រាប់បែកហ្នឹង ​អត់មាន​អី​ខុសផង។ និយាយ​ឲ្យ​ពិត​ទៅ”​។​

លោកនាយករដ្ឋមន្រ្តី​ក៏​បាន​​អំពាវនាវ​ឲ្យ​គ្រប់គណបក្ស​នយោបាយ​ទាំងអស់ចូល​រួម​ ដើម្បី​ឯកភាពគ្នា​ទៅ​លើ​​ផែនទីតែ​មួយ​ ហើយ​​​​ស្នើ​​ឲ្យ​គណបក្ស​ប្រឆាំង​ធ្វើ​​សារណា​ថាតើ​ត្រូវ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​​លើ​​​ករណីអ្វី​។
តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន​ ដែល​អះអាង​ថា​កម្ពុជា​បាត់បង់ដីទៅវៀតណាម មាន​ប្រសាសន៍ថា​ការ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ ដោយ​សារ​កម្ពុជា​ចាញ់ប្រៀបវៀតណាមលើ​​ការ​ចរចា ដូច​ជា​​​ការប្រើ​ប្រាស់សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ការដែល​វៀតណាមមិន​ឈប់ធ្វើ​​ផ្លូវនិង​ការ​ដោះ​ដូរ​ភូមិធ្វើ​ឲ្យ​កម្ពុជា​បាត់​​បង់​ទឹកដី​ជាដើម​។ លោក​បន្ត​ថា​កម្ពុជា​អាច​យក​សារាចររបស់អគ្គទេសាភិបាល​ឥណ្ឌូចិនមុន​ឆ្នាំ​១៩​៣៣​​​មក​ប្រើ​បាន​ ដោយ​សាររដ្ឋធម្មនុញ្ញកម្ពុជា​បាន​ចែង​តែ​ការ​ប្រើ​ប្រាស់ផែន​ទី​តែ​ប៉ុណ្ណោះ​។​
លោក អ៊ុំ សំអាន បាន​​បញ្ជាក់បន្ថែម​​ថា​៖ “ ដែល​ហ៊ុន សែន អត់​ហ៊ាន​ប្តឹងហ្នឹង​ ដោយ​សារគាត់ ​កាលទសវ​ត្ស​រ៍​ទី​៨០ហ្នឹង គាត់ជា​អ្នក​ស៊ីញ៉េសន្ធិសញ្ញា​៨២ ៨៣ និង​៨៥ អញ្ចឹង​កាលណា​ប្តឹង​ទៅ ធ្វើ​ម៉េច​តុលាការអន្តរ​​ជាតិ​​ICJ គេយក​អាទសវត្សរ៍ទី​៨០ហ្នឹង​មក​ប្រើ គេត្រូវ​យក​អ្វី​ដែល​បារាំងគេកំណត់ អ្វីដែល​បារាំង​គេកំណត់​ ត្រូវ​លុប​ចោលសន្ធិសញ្ញាបំពេញ​​២០០៥និងសន្ធិសញ្ញា​ឆ្នាំ​១៩៨៥​ ដល់ពេលហ្នឹង​ លោក ហ៊ុន សែន​ ​មាន​អី​ដោះសារទៀត”។​​
គួរ​បញ្ជាក់​ថា កន្លងទៅ ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​ លោក វ៉ា គឹមហុង​ បាន​ថ្លែង​ថា​សន្ធិសញ្ញា​​បំពេញ​បន្ថែម​​ឆ្នាំ​២០០៥ដែល​រដ្ឋាភិបាលកម្ពុជានិង​វៀតណាម​បាន​ចុះហត្ថលេខារួមគ្នា ​អនុ​ញ្ញាត​ឲ្យ​​ភាគី​ទាំងពីរ​គូសចម្លង​ខ្សែ​ព្រំដែន​​ពី​ផែន​ទី​បោន​១/១០០.០០០មក​លើ​ផែន​ទី​UTM១/៥០.០០០ ​ដើម្បី​​ជា​ជំនួយ​​​ដល់​ក្រុម​ប​ច្ចេក​ទេស​យ​ក​​មក​អនុវត្ត​នៅ​​លើ​ដី​ជាក់ស្តែង។​ លោក​បាន​បញ្ជាក់​ថា៖«បើយើង​មិន​​គូស​ចម្លង​១/១០០.០០០ ផែន​ទី​បោន​អម​សន្ធិ​សញ្ញា​ឆ្នាំ​១៩៨៥ទេ យើង​ជា​អ្នកបច្ចេក​ទេស​មិន​អាច​ធ្វើ​ការ​បោះ​បង្គោល​ខណ្ឌ​សីមានៅលើ​ដីជាក់​ស្តែង​បាន​ទេ ព្រោះ​ថា​ផែន​ទី​១/១០០.០០០​ដែល​ជា​ផែន​ទី​មូលដ្ឋានយើង​ទទួល​ស្គាល់ ព្រោះ​ថា​រដ្ឋធម្មនុញ្ញ​ទទួល​យក​ផែន​ទី​១/១០០.០០០​មក​ធ្វើ​ជា​ផែន​ទី​ជាមូល​ដ្ឋាន​ ប៉ុន្តែ​ពេល​យើង​ចុះ​ទៅលើ​​ដី​ជាក់​ស្តែង​ មិន​មែន​ផែន​ទី​១/១០០.០០០ យើង​ទៅ​បោះបង្គោល​​បាន​ទេ ត្រូវ​យក​ផែន​ទី​UTM​ខ្នាត​ធំ​១/៥០.០០០​ដែលមានក្រឡាអុកឈើត្រង់។ វាអនុញ្ញាតឲ្យ​យើង​​ប្រើប្រាស់​​បច្ចេកវិទ្យាទំនើប ដូចជា​​ជីភីអេសជាដើម វាអាច​ចាប់កន្លែងណាកន្លែងណា​លើ​ដីជាក់ស្តែង»
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

1 comment:

Kim Ea said...

His explanation is crab and ignorance .The people who agree with his speech is more ignorant than him .