ក្រៅពីមានកងអង្គរក្សច្រើនច្រូងច្រាងតាមការពារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពេលធ្វើដំណើរទៅទីណាម្តងៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនោះ គឺប្រិយមិត្តអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយម បានចាប់អារម្មណ៍ផងដែរថា បុរសខ្លាំងបានពាក់អាវក្រោះការពារ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន មិនដែលធ្វេសប្រហែសឡើយ ទោះបីការពាក់អាវក្រោះជាប់ខ្លួនមានសភាពធ្ងន់រំខានដល់ប្រាណក៏ដោយ ។
ប្រិយមិត្ត Facebook បានសម្តែងនូវការចាប់អារម្មណ៍ទៅលើវត្តមានរបស់បុរសខ្លាំងនៅកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាភរិយា និងជាប្រធានកាកបាទក្រហមកម្ពុជា ដ៏មានឥទ្ធិពលនៅពេលឈរថតរូប Selfie រួមគ្នាលើស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ គឺបុរសខ្លាំងមានពាក់អាវក្រោះជាប់ខ្លួន ដើម្បីការពារសុវត្ថិភាព ទើបទំហំអាវសពាក់លើខ្លួនបុរសខ្លាំងមានសភាពធំប៉ោងខុសពីធម្មតា ។ ដូច្នេះ បុរសខ្លាំងប្រើប្រាស់ទាំងរថយន្តការពារគ្រាប់កាំភ្លើង និងអាវក្រោះការពារគ្រាប់កាំភ្លើងថែមទៀត ៕
3 comments:
Of course there are millions of people who suffer from the recent rain floods alone caused by his bad decision to bury the lakes for land to sell against the good advice of many good city planners. The sooner he gets killed the better is for Khmer.
The pictures were manipulated from the original. Come on!!!
Whoever manipulated it did a very bad job, but how about this one?
Did Hun Sen wear the bulletproof vest?
Because his belly should be bloated but not his chest.
http://kimedia.blogspot.com/2015/08/blog-post_94.html#links
Post a Comment