មន្ត្រី៖ កម្ពុជាអាចដោះស្រាយបញ្ហាប្រឈមដោយសារគ្រោះមហន្តរាយធម្មជាតិបាន
ដោយ ខែ សុណង
2015-10-02 rfa
អង្គការសង្គមស៊ីវិល
ជាង ១០ស្ថាប័ន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
បានរួមគ្នាផ្សព្វផ្សាយអំពីភាពរងគ្រោះដោយការប្រែប្រួលអាកាសធាតុ
និងគ្រោះមហន្តរាយធម្មជាតិ។
ការផ្សព្វផ្សាយនេះធ្វើឡើងមុនផែនការរៀបចំទិវាអាស៊ានស្ដីពីការ
គ្រប់គ្រងគ្រោះមហន្តរាយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ថ្ងៃទី១០
ខែតុលា ឆ្នាំ២០១៥។
មន្ត្រីគណៈកម្មាធិការជាតិ
គ្រប់គ្រងគ្រោះមហន្តរាយ បានចាត់ទុកថា
កម្ពុជាអាចដោះស្រាយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិដែលបានកើត
មានឡើង ដែលមិនទាន់ទាមទារឲ្យគណៈកម្មាធិការអាស៊ាន
ជួយដោះស្រាយនៅឡើយ។
អគ្គលេខាធិការរងនៃគណៈកម្មាធិការ
ជាតិគ្រប់គ្រងគ្រោះមហន្តរាយ
និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លោក រស់
សុវណ្ណ មានប្រសាសន៍ថា ថ្វីត្បិតតែនៅកម្ពុជា
បានប្រឈមនឹងគ្រោះទឹកជំនន់ ខ្យល់ព្យុះ
និងគ្រោះរាំងស្ងួតជាច្រើនក្ដី
ប៉ុន្តែកម្ពុជានៅមានលទ្ធភាពច្រើនក្នុងការដោះស្រាយបញ្ហាដោយខ្លួន
ឯង ពីព្រោះកម្រិតនៃគ្រោះមហន្តរាយនេះនៅមានលក្ខណៈយឺត
មិនគំហុកដូចបណ្ដាប្រទេសដទៃក្នុងតំបន់នោះទេ។
ថ្វី
បើលោកអះអាងយ៉ាងនេះក្ដី ប៉ុន្តែលោកបញ្ជាក់ថា
កម្ពុជាក៏កំពុងប្រឈមមុខចំពោះគ្រោះមហន្តរាយធម្មជាតិដូចប្រទេស
ក្នុងតំបន់ដែរ ដែលទាមទារឲ្យកម្ពុជា ត្រៀមខ្លួនបន្តទៀត៖
«ប៉ុន្តែកន្លងមកយើងអត់ទាន់ដែលបានស្នើសុំឲ្យអាស៊ាន ជួយយើងទេ
ដោយសារយើងអត់មានលទ្ធភាពដោះស្រាយ
ជាពិសេសយើងពឹងផ្អែកទៅលើធនធាននៅក្នុងស្រុករបស់រដ្ឋាភិបាល
ហើយនិងអង្គការដៃគូរបស់យើងទាំងអស់ដែលតែងតែសហការ ផ្ដល់ធុងចម្រោះ
ផ្ដល់តង់ ផ្ដល់ការសម្របសម្រួល ជម្លៀសទីទួលសុវត្ថិភាព
គឺយើងដោះស្រាយបានក្នុងកម្រិតមួយដែលគេហៅថា អាស៊ាន ក៏គិតថា
កម្ពុជាធ្វើបានខ្លួនឯងនៅឡើយ មិនទាន់ចាំបាច់ត្រូវការអាស៊ានទេ។
ប៉ុន្តែទោះជាយ៉ាងក៏ដោយបើសិនជាយើងត្រូវការគឺយើងមានយន្តការនៃ
ការប្រតិបត្តិការរួមគ្នាហើយស្រេច»។
ការលើកឡើង
របស់លោកដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គការសង្គមស៊ីវិល
នៅស្នាក់ការអង្គការការីតាស់ (Caritas) នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥។
កម្ពុជា
គឺជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន
ឆ្នាំ២០១៥ សហការជាមួយលេខាធិការអាស៊ាន និងអង្គការដៃគូមួយចំនួន
នឹងប្រារព្ធទិវាអាស៊ានស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ
និងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយក្រោមប្រធានបទ
"អាស៊ានធន់នឹងគ្រោះមហន្តរាយតែមួយ" នៅថ្ងៃទី៩ ថ្ងៃទី១០ ខែតុលា។
រីឯប្រធានបទបន្ទាប់នៃទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ
និងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយឆ្នាំនេះដែរ
គឺធ្វើការរួមគ្នាដើម្បីឲ្យកុមារនៅតាមសាលារៀននិងសហគមន៍របស់
ពួកគេធន់នឹងគ្រោះមហន្តរាយ។
ផ្សារភ្ជាប់ទៅនឹងបញ្ហា
គ្រោះមហន្តរាយ និងការអប់រំរបស់កុមារនេះ
មន្ត្រីជំនាញគ្រប់គ្រងគ្រោះមហន្តរាយនៃអង្គការផ្លេនអន្តរជាតិ (Plan)
លោក ប៉ិល ពិសិដ្ឋ ថ្លែងថា អង្គការផ្លេន
និងអង្គការដៃគូដែលទទួលបានឧបត្ថម្ភពីសហភាពអឺរ៉ុប
និងរដ្ឋាភិបាលអូស្ត្រាលី
កំពុងធ្វើសកម្មភាពចម្បងក្នុងអប់រំដល់សហគមន៍
និងកុមាររស់ក្នុងតំបន់ងាយរងគ្រោះឲ្យមានភាពធន់នៅក្នុងគ្រោះ
មហន្តរាយ។
លោកថា
ការអប់រំបានផ្ដោតទៅលើមុខសញ្ញាគ្រោះថ្នាក់សំខាន់ៗ ដូចជា
គ្រោះទឹកជំនន់ ខ្យល់ព្យុះ និងរន្ទះ ដល់ក្រុមគោលដៅ ដូចជា សិស្ស
គ្រូបង្រៀន និងមន្ត្រីអប់រំ
ឲ្យធ្វើផែនការកាត់បន្ថយហានិភ័យក្នុងសាលា
និងផែនការគ្រប់គ្រងគ្រោះមហន្តរាយ៖ «សាលាដែលរងគ្រោះដោយសារទឹកជំនន់
ឬនៅតាមតំបន់ដែលរងគ្រោះដោយសារទឹកជំនន់ពេលដែលសិស្សទៅសាលារៀន
ត្រូវមានការការពាររបៀបម៉េច? ដោយសារគាត់ជិះទូក
ឬក៏ដើរឆ្លងកាត់ទឹកកុំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត
ឬក៏ខូចខាតសម្ភារៈអប់រំ កុមារត្រូវមានវិធីការពារខ្លួន។
ក្នុងសហគមន៍ដូចគ្នា
ប្រជាពលរដ្ឋក៏ត្រូវធ្វើផែនការកាត់បន្ថយហានិភ័យក្នុងសហគមន៍ហើយ
ធ្វើសកម្មភាពកាត់បន្ថយ»។
របាយការណ៍ហានិភ័យឆ្នាំ២០១៤
របស់អង្គការសហប្រជាជាតិ ឲ្យដឹងថា ប្រទេសកម្ពុជា គឺជាប្រទេសទី៩
ដែលងាយរងគ្រោះជាងគេដោយសារគ្រោះមហន្តរាយនៅលើពិភពលោកដែលជាឧបសគ្គ
ដល់ដំណើរការអភិវឌ្ឍន៍សម្រាប់ប្រទេសនេះ។
ជាក់ស្ដែងទឹកជំនន់នៅឆ្នាំ២០១៤ បានធ្វើឲ្យពលរដ្ឋ ៤៩នាក់ស្លាប់
និងពលរដ្ឋជាង ១៦ម៉ឺន ៦ពាន់នាក់រងផលប៉ះពាល់។
ក្រៅពីនេះផ្ទៃដីកសិកម្មជាច្រើនពាន់ហិកតាររងការបំផ្លិចបំផ្លាញ
ប៉ះពាល់ដល់សត្វធាតុ និងហេដ្ឋារចនាសម្ព័ន្ធរងការខូចខាតធ្ងន់ធ្ងរ។
គ្រោះទឹកជំនន់នេះ
បានធ្វើឲ្យខូចខាតដល់វិស័យសំខាន់ៗមួយចំនួនដូចជា កសិកម្ម
សេដ្ឋកិច្ច សុខភាព និងអប់រំជាដើម។
ដោយឡែកក្រសួង
បរិស្ថានឲ្យដឹងថា ទឹកប្រាក់ប្រមាណ ១.២០០លានដុល្លារអាមេរិក
នឹងត្រូវចំណាយទៅលើការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុក្នុង
រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨៕
No comments:
Post a Comment