A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 3 October 2015

តុលាការ​លើក​ពេល​សវនាការ​សំណុំ​រឿង​លោក ហុង សុខហួរ ទៅ​សប្ដាហ៍​ក្រោយ

តុលាការ​លើក​ពេល​សវនាការ​សំណុំ​រឿង​លោក ហុង សុខហួរ ទៅ​សប្ដាហ៍​ក្រោយ
ដោយ ម៉ម មុនីរតន៍
2015-10-02 rfa
បដា​សរសេរ​អក្សរ​ទាមទារ​ឲ្យ​ដោះលែង​លោក ហុង សុខហួរ ដែល​អ្នក​គាំទ្រ​លោក​លើក​តវ៉ា​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ តុលា ឆ្នាំ​២០១៥។
RFA/Rann Samnang

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ភ្លាមៗ ដោយ​ច្រាន​ចោល​ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​របស់​លោក ហុង សុខហួរ។ ទន្ទឹម​នឹង​សវនាការ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ អង្គ​​សវនាការ​សម្រេច​លើក​ពេល​ជំនុំជម្រះ​នេះ​បន្ត​ក្នុង​សប្ដាហ៍​ក្រោយ​ទៀត។

បញ្ហា​នេះ ត្រូវ​បាន​មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​សង្ស័យ នៃ​សមាជិក​ព្រឹទ្ធសភា របស់​គណបក្ស​ជំទាស់ និង​អង្គការ​សិទ្ធិមនុស្ស ប្រតិកម្ម​ចំពោះ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​របស់​តុលាការ​ក្រុង​ភ្នំពេញ នៅ​ពេល​នេះ ដោយ​ចាត់​ទុក​ថា ធ្វើ​ឡើង​មិន​សម​ហេតុផល។

ព្រឹទ្ធ​សមាជិក​គណបក្ស​ប្រឆាំង ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​វិញ​ភ្លាម​ៗ តាម​រថយន្ត​ប្រភេទ ឡែនដ៍ គ្រីសហ្សឺ (Land Cruiser) ដែល​មាន​សភាព​ចាស់​បន្តិច​ទៅ​ហើយ ក្រោយ​ពី​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សម្រេច​លើក​ពេល​សវនាការ​ដ៏​ចម្រូងចម្រាស ទៅ​ថ្ងៃ​ទី​៧ ខែ​តុលា សប្ដាហ៍​បន្ទាប់។

សវនាការ​លើ​សំណុំរឿង​ក្ដី​តែ​មួយ ប៉ុន្តែ​ធ្វើ​ឡើង ២​វគ្គ​ដាច់​ឡែក​ពី​គ្នា ប្រឆាំង​លោក ហុង សុខហួរ នេះ គឺ​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន និង​សវនាការ​មួយ​ទៀត គឺ​ជា​សវនាការ​លើ​អង្គ​សេចក្ដី។ នៅ​នាទី​ចុងក្រោយ គឺ​ជន​សង្ស័យ​ឈ្មោះ ហុង សុខហួរ ត្រូវ​បាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ច្រានចោល​ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បើ​ទោះ​ជា​លោក ហុង សុខហួរ សំអាង​ថា មាន​ជំងឺ​លើស​ឈាម និង​ធានា​តម្កល់​ប្រាក់ ២០​លាន​រៀល ព្រម​ទាំង​លិខិត​ឆ្លងដែន​ក្តី ក៏​តំណាងអយ្យការ​ លោក សៀង សុខ ជំទាស់ និង​ចាត់​ទុក​ថា វា​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​នីតិវិធី​របស់​តុលាការ និង​នាំ​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខសង្គម ជាពិសេស ពុំ​មាន​ឯកសារ​បញ្ជាក់​ថា លោក ហុង សុខហួរ មាន​ជំងឺពី​វេជ្ជបណ្ឌិត។

បញ្ហា​នេះ ត្រូវ​បាន​លោក ជូង ជូងី លើក​ឡើង​ថា គេ​ពិត​ជា​ពិបាក​រក​លិខិត​វេជ្ជបញ្ជា​ពី​ពេទ្យ​ដែល​មាន​ជំនាញ​ណាស់ ដោយសារ​លិខិត​ពីរ​ច្បាប់ ស្នើ​សុំ​ពេទ្យ​អង្គការ​លីកាដូ ចុះ​ពិនិត្យ​សុខភាព​លោក ហុខ សុខហួរ ប៉ុន្តែ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​របស់​តុលាការ​ក្រុង​ភ្នំពេញ ច្រាន​ចោល​រហូត។


ជូង ជូងី ៦២០
លោក​មេធាវី ជូង ជូងី ថ្លែង​ទៅ​កាន់​អ្នកកាសែត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Rann Samnang




បើ​ទោះ​ជា​បែប​ណា មាត្រា ២០៣ នៃ​ក្រម​នីតិវធី​ព្រហ្មទណ្ឌ ចែង​ថា គោលការណ៍​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន ជា​គោលការណ៍​ជន​ត្រូវ​ចោទ ត្រូវ​តែ​មាន​សេរីភាព។ ក្នុង​ករណី​ពិសេស​ ជន​ត្រូវ​ចោទ​អាច​ត្រូវ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ទៅ​បាន តែ​ក្នុង​ករណី​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ និង​បទ​មជ្ឈឹម ដែល​ច្បាប់​កំណត់​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ស្មើ ​ឬ​លើស​ពី ១​ឆ្នាំ។ បញ្ហា​នេះ ត្រូវ​បាន​លោក ជូង ជូងី ចាត់​ទុក​ថា កូន​ក្តី​របស់​ខ្លួន​មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​នៅ​ឡើយ​ផង គួរ​តុលាការ​ពិចារណា​តាម​ការ​ស្នើសុំ​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដែល​មាន​កំណត់​ដោយ​ច្បាប់។

ក្រៅ​ពី​នេះ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ លោក រស់ ពិសិដ្ឋ ​សម្រេច​លើក​ពេល​សវនាការ​ដោយ​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​ចំណុច​ខ្លះ​ជាមួយ​មេធាវី​ការពារ​ក្ដី​របស់​លោក ហុង សុខហួរ ផង បន្ទាប់​ពី​ច្រាន​ចោល​ការ​សុំ​នៅ​ក្រៅ​ឃុំ​​រួច។ ចំណុច​ដែល​មិន​ស្រប​គ្នា​មុន​បញ្ចប់​សវនាការ​គឺ​ក្រុម​មេធាវី​របស់​លោក ហុង សុខហួរ ស្នើ​ឲ្យ​លើក​យក​តែ​ការ​សន្និដ្ឋាន​បាន​ហើយ សម្រាប់​សវនាការ​សប្តាហ៍​ខាង​មុខ​នេះ ប៉ុន្តែ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ លោក រស់ ពិសិដ្ឋ ជំទាស់​ដោយ​សំអាង​ថា នៅ​មាន​ចំណុច​ខ្លះ​ទៀត ដើម្បី​ដេញដោយល​បន្ត​ ដូច​ជា​មាន​សាក្សី​ជា​សមត្ថកិច្ច​ជា​ដើម​ក្នុង​ការ​ដាក់​បន្ទុក។

នៅ​ក្នុង​បន្ទប់​សវនាការ​មាន​សាក្សី​ដែល​ជា​ក្រុម​សមត្ថកិច្ច​​​ប្រឆាំង​ភេរវកម្ម​របស់​រដ្ឋាភិបាល​ដែល​មាន​ឋានៈ​រហូត​ដល់​ថ្នាក់​ឧត្តម​សេនីយ​ផ្កាយបី​ផង ចូល​រួម​ដែរ។

ពាក់​ព័ន្ធ​រឿង​នេះ លោក ជូង ជូងី ជា​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី ៥​នាក់​ផ្សេង​ទៀត ដែល​ការពារ​ក្ដី​ឲ្យ​លោក ហុង សុខហួរ ឲ្យ​ដឹង​ក្រោយ​ពី​បញ្ចប់​​សវនាការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ តុលា ថា លោក​នឹង​នៅ​តែ​តតាំង​ដើម្បី​ដោះ​បន្ទុក​កូន​ក្ដី​របស់​ខ្លួន​ឲ្យ​រួច​ផុត​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ។ លោក​ថា ឯកសារ​ជា​វីដេអូ សម្រាប់​ដាក់​បន្ទុក​ដែល​ស្នើ​ដោយ​ព្រះរាជអាជ្ញា​រង លោក សៀង សុខ ប្រឆាំង​លោក ហុង សុខហួរ នេះ លោក​នៅ​ពុំ​ទាន់​អស់​ចិត្ត​នៅ​ឡើយ​ទេ ពោល​គឺ​ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​ផ្ទៀងផ្ទាត់​ឡើង​វិញ​នៅ​សវនាការ​បន្ទាប់​ទៀត៖ «»។

លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធ​សភា​ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ចេញ​ពី​បន្ទប់​ជំនុំជម្រះ​ថា លោក​ពុំ​បាន​ញុះញង់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​លោក​បាន​បង្ហាញ​អំពី​ភាព​មិន​ត្រឹមត្រូវ​នៃ​ឯកសារ​ស្ដីពី​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋ​កម្ពុជា ក្នុង​ឆ្នាំ​១៩៩៧ ជាមួយ​វៀតណាម​នោះ គឺ​សម្រាប់​ជា​ការ​ពិចារណា​រក​ខុស និង​ត្រូវ​ប៉ុណ្ណោះ៖ «»។

លោក ហុង សុខហួរ ត្រូវ​បាន​ចៅ​ក្រម​ស៊ើបសួរ​លោក កៅ វណ្ឌី សម្រេច​ចោទ​ប្រកាន់ ៣​បទ​ល្មើស បន្ទាប់​ពី​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា រួច ក្រោយ​ពី​លោក ហ៊ុន សែន ប្រតិកម្ម​ភ្លាម ហើយ​ចោទ​ប្រកាន់​ថា ក្បត់​ជាតិ។ សមាជិក​ព្រឹទ្ធសភា​រូប​នេះ ត្រូវ​ប្រឈម​មុខ​នឹង​បទ​ចោទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង និង​បទ​ញុះញង់​នាំ​ឲ្យ​មាន​ភាព​វឹកវរ និង​អសន្តិសុខ​សង្គម។

បើ​ទោះ​ជា​បែប​ណា ការ​តតាំង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ តុលា នៅ​ក្នុង​អង្គ​សវនាការ គឺ​ភាគី​ម្ខាងៗ​ប្រឹងប្រែង​ស្ទើរ​អស់​ពី​លទ្ធភាព​រៀងៗ​ខ្លួន។ ការ​ជំនុំជម្រះ​ដែល​ប្រើ​ពេល​ជិត ៤​ម៉ោង ទាំង​តំណាង​អយ្យការ​លោក សៀង សុខ និង​ក្រុមប្រឹក្សា​ជំនុំជម្រះ​ដែល​មាន​លោក រស់ ពិសិដ្ឋ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ព្យាយាម​លើក​សំណួរ​ដើម្បី​ដាក់​បន្ទុក​លោក ហុង សុខហួរ រហូត​ជំរុញ​ឲ្យ​តំណាង​អយ្យការ លោក សៀង សុខ សម្រេច​ស្នើ​អង្គ​សវនាការ​បញ្ចេញ​ឯកសារ​ជា​វីដេអូ របស់​លោក ហុង សុខហួរ ប្រមាណ ១១​នាទី​ថែម​ទៀត​ផង។

ដោយ​ឡែក ក្រុម​មេធាវី​ដែល​ការពារ​ឲ្យ​លោក ហុង សុខហួរ វិញ ក៏​ព្យាយាម​ជំទាស់​ម្តង​ជា​ពីរ​ដង​រហូត​បង្ហាញ​ថា តុលាការ​មិន​ត្រូវ​កាត់​ក្ដី​លុះ​ដោយ​អគតិ​ទាំង ៤​ប្រការ មាន កាត់​ក្ដី​ព្រោះ​ភ័យ​ខ្លាច ព្រោះ​តែ​វង្វេង ព្រោះ​តែ​កំហឹង និង​ព្រោះ​តែ​ទឹក​លុយ នោះ​ឡើយ។

ពាក់ព័ន្ធ​រឿង​នេះ លោក សុខ ឥសាន មន្រ្តី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ឃើញ​ថា អ្នក​ដែល​ចាញ់​គឺ​កម្រ​ដែល​ទទួល​ស្គាល់​លទ្ធផល​របស់​ខ្លួន​ណាស់។ ជាង​នេះ​ទៀត អ្វី​ដែល​លោក ហុង សុខហួរ ក្លែង​ឯកសារ​នោះ គឺ​ជា​បទល្មើស​ដែល​ពុំ​អាច​លើកលែង​ឲ្យ​បាន​ឡើយ៖ «»។

លោក ហុង សុខហួរ បាន​ពន្យល់​នៅ​ក្នុង​អង្គការ​សវនាការ​ថា ឯកសារ​ដែល​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ មុន​ថ្ងៃ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ សីហា នោះ គឺ​អក្សរ​ដែល​មាន​ពណ៌​ដិត លោក​ពុំ​បាន​កែច្នៃ ឬ​ប៉ះពាល់​អ្វី​សូម្បី​បន្តិច​ឡើយ ផ្ទុយ​ទៅ​វិញ​ឯកសារ​ដែល​បាន​ស្រាវជ្រាវ​ឃើញ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦ ហើយ​ទើប​ផ្សព្វផ្សាយ​កន្លង​ទៅ​នេះ គឺ​គ្រាន់​តែ​យក​ពី​ប្រភព​ដើម ហើយ​ផុស​ចូល​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក សម រង្ស៊ី ដោយ​ពុំ​មាន​ការ​កែប្រែ​អ្វី​ទាំង​អស់។

នៅ​ក្នុង​អង្គ​សវនាការ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​លោក រស់ ពិសិដ្ឋ និង​តំណាង​អយ្យការ លោក សៀង សុខ ព្យាយាម​ជជីក​ដេញដោល​អ្នក​ដែល​​នៅ​ពី​ក្រោយ​នៃ​ការ​ផលិត​ និង​ផ្សព្វផ្សាយ​វីដេអូ ​នេះ​បន្ថែម​ទៀត ក៏ប៉ុន្តែ​ត្រូវ​បាន​លោក សុង ហុងសួរ បដិសេធ​ថា ពុំ​មាន​អ្នក​ផ្ដួចផ្ដើម​គំនិត ឬ​ពាក់ព័ន្ធ​បន្ថែម​ទៀត​ទេ​ក្នុង​សំណុំរឿង​នេះ ។ នៅ​ក្នុង​​អង្គសវនាការ មាន​ការ​លើក​ឡើង​ពី​របាយការណ៍​របស់​វិទ្យុ​អាស៊ីសេរី ម្តង​ជា​ពីរ​ដង រហូត​មាន​ឯកសារ​ជា​វីដេអូ ដែល​ជា​ឯកសារ​ដាក់​បន្ទុក​រៀបចំ​ដោយ​តំណាង​អយ្យការ​ថែម​ទៀត​ផង៕

No comments: